ចំណេះដឹង និង បទពិសោធន៍
ថៃគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ដល់យុវជនកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company Ltd របស់ប្រទេសថៃ គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលអាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។។ នេះបើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចសិក្សាខ្សែសង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាលក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនេះ នឹងបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។ នេះជាគម្រោងថ្មី ដែលក្រុមហ៊ុនសាជីវកម្ម SNC ត្រៀមនឹងបង្កើតឡើង ក្រោយក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជារួចមកហើយ ដូចជាការគ្រប់គ្រងកាកសំណល់ រហូតដល់ថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនសាជីវកម្ម SNC បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ […]
អានបន្ថែមអូស្រ្តាលីប្រគល់គម្ពីយុទ្ធសាស្ត្រដល់កម្ពុជា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថល
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់ឯកសារយុទ្ធសាស្ត្រ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ ដល់រដ្ឋខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថលនាពេលអនាគត។ នេះបើតាមពិធីប្រគល់-ទទួល រវាងលោក Andreas Zurbrugg ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ របាយការណ៍យុទ្ធសាស្រ្តនេះ នឹងផ្តល់ជាគំរូដល់វិស័យពាណិជ្ជកម្ម និងភាពជាដៃគូររវាងរដ្ឋ-ឯកជន ក្នុងការយកមកអនុវត្ត ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងចំណតឆ្លាតវៃទូទាំងក្រុង។ មួយវិញទៀត សំណុំឯកសារនេះ នឹងផ្តល់ជាគំរូអនុវត្តដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសេវាទីក្រុងឆ្លាតវៃផ្សេងៗទៀត ដែលមានការចូលរួមពីវិស័យឯកជន។ អូស្ត្រាលី បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ជាទិសដៅអាទិភាព ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ តាំងតែពីឆ្នាំ២០២០ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទំហំមូលនិធី ៥១,៧ លានដុល្លារអូស្រា្តលី។ (អានបន្ថែម)
អានបន្ថែមស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា
តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ចំនួន ៣ទម្រង់ គឺ៖ ១. កិច្ចសន្យាធ្វើឡើងដោយសាការី កិច្ចសន្យាប្រភេទនេះ គឺត្រូវបានសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ដែលផ្ទុយពីប្រទេសបារាំង ដោយសារបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានច្បាប់ស្តីពីសហលក្ខន្តិកៈសាការីនៅឡើយ។ ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះ។ ២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែលត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃលើកិច្ចសន្យានៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។ បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក […]
អានបន្ថែមក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម
កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលដែលបានរំពឹង។ ក្នុងថ្ងៃដដែល ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យព័ស្តុភារកម្ម និងទិន្នន័យព័ស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាងកម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។ សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិ និងអន្តរជាតិ ផ្នែកព័ស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ […]
អានបន្ថែមស្ថានទូតអូស្រ្តាលីនិងក្រសួងដែនដីចេញគោលការណ៍ណែនាំពីសុវត្ថិភាពនៅការដ្ឋានសំណង់ជាផ្លូវការ
ស្ថានទូតអូស្រ្តាលី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំផ្លូវការនូវកម្មវិធីប្រគល់-ទទួល “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា”។ នេះបើតាមកម្មវិធីប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។ នេះជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមលំនៅឋានទូទាំងសកលលោកនេះ មានតម្លៃរហូតដល់ ២៦០ទ្រីលានដុល្លារ មិនបញ្ចូលអគារផ្សេងៗ
អគារលំនៅឋានទូទាំងសកលលោកមានតម្លៃប្រមាណ ២៦០ទ្រីលានដុល្លារអាមេរិក ច្រើនជាង៨ដងនៃអគារពាណិជ្ជកម្ម រួមមានទាំងអគារការិយាល័យ និងតូបផ្សារ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ របស់ក្រុមហ៊ុនបច្ចេកវិទ្យា WealthPark។ នៅក្នុងរបាយការណ៍ លោក Kay Kato ប្រធាន WealthPark Lab បានឲ្យដឹងថា ផ្ទះជាទ្រព្យសម្បត្តិដ៏ធំ និងសំខាន់បំផុត ដែលមនុស្សយើងកាន់កាប់។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងសកលលោក មានតម្លៃទីផ្សារសរុបប្រមាណ៨៥ ទ្រីលានដុល្លារអាមេរិក ប៉ុន្តែមានត្រឹមតែ១ ភាគ៣ ប៉ុណ្ណោះ នៃអគារលំនៅឋាន។ មួយវិញទៀត បើយោងតាមការស្ទង់មតិក្នុងប្រទេសជាសមាជិកអង្គការដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានបង្ហាញផងដែរថា ផ្ទះជាការចំណាយច្រើនជាងគេតែមួយគត់ក្នុងជីវភាពរបស់មនុស្ស រួមបញ្ចូលទាំងការសម្រាក ដែលផ្ទះជាកន្លែងសំខាន់បំផុតសម្រាប់ជាទ្រព្យសម្បត្តិ និងជាទីកន្លែងប្រកបដោយសុភមង្គល។
អានបន្ថែមសម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]
អានបន្ថែមកម្ពុជាពិចារណាចង់យកស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុប មកប្រើនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិចារណាទាញយកគំរូស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុបមកកែសម្រួលប្រើប្រាស់នៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យនេះឱ្យមានគុណភាពជាងមុន។ អ្នកជំនាញការចំនួន ១១១ នាក់ មកពីរដ្ឋាភិបាល និងផ្នែកឯកជន ទើបបានចូលរួមនៅក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃអំពីស្តង់ដាសំណង់ពីសហភាពអឺរ៉ុបដែលគេស្គាល់ថា Eurocodes កាលពីសប្តាហ៍មុន។ លោកស្រី Camilla Lombard អនុប្រធានកិច្ចសហប្រតិបត្តិការ និងទីប្រឹក្សាគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាបានឲ្យដឹងថា ថា៖ «Eurocodes ជាក្រមប្រតិបត្តិដែលទាន់សម័យ និងមានប្រសិទ្ធភាពបំផុតនៃវិស័យសំណង់ ដែលប្រើនៅប្រទេសអឺរ៉ុប»។ «ប្រទេសនីមួយៗអាចរៀនសូត្រពីគំរូស្ដង់ដានេះ ហើយផ្ដាស់ប្ដូវារឱ្យសមស្របទៅនឹងបរិបទសង្គម និង លក្ខខណ្ឌរបស់ប្រទេសខ្លួន» លោកស្រីបន្ដ ។ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា សិក្ខាសាលានេះជាធាតុចូលដ៏សំខាន់សម្រាប់សម្រាប់កម្ពូជាក្នុងការចងក្រងកូដ និងស្តង់ដាសំណង់ ដោយយើងកំពុងពិចារណាយកគំរូតាមស្ដង់ដាអឺរ៉ុបលើចំណុចខ្លះ ដែលសមស្របនឹងបរិបទកម្ពុជា»។ គួរបញ្ជាក់ថា Eurocodes ជាប្រព័ន្ធស្តង់ដារនៃសំណង់ និង ស្ថាបត្យកម្មសំណង់ស៊ីវិល ដែលប្រើនៅសហភាពអឺរ៉ុប ហើយមកដល់ពេលនេះ វាក៏ត្រូវបានពិចារណាប្រើន នៅសិង្ហបុរីផងដែរ ។
អានបន្ថែមក្រសួងសាធារណការ និងក្រុមហ៊ុនចិន រួមគ្នាពង្រឹងជំនាញវិស្វករសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹក
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់(MOU) ជាមួយក្រុមហ៊ុនសំណង់យក្សចិន Beijing Urban Construction Group (BUCG) ដើម្បីពង្រឹងសមត្ថភាពវិស្វករខ្មែរ លើជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ ស្ពាន និង ផ្លូវរថភ្លើងក្នុងទីក្រុង។ MOU ត្រូវបានចុះកាលពីថ្ងៃទី ១៨ ខែមីនា នៅក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG និងមន្ត្រីជំនាញពាក់ព័ន្ធ របស់វិទ្យាស្ថាន។ ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងធ្វើការរួមគ្នាពង្រឹងសមត្ថភាពធនធានគ្រូបង្រៀន បញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន ទៅទស្សនកិច្ចសិក្សានៅគម្រោងរបស់ក្រុមហ៊ុន ចូលរួមកម្មវិធីបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ ឯកឧត្តម វ៉ាស៊ឹម សូរិយា ថាការសហការនេះ នឹងជួយពង្រឹងគុណភាពនៃការអប់រំធនធានមនុស្សកម្ពុជាឱ្យមានចំណេះជំនាញច្បាស់លាស់ និងសមស្របទៅនឹងតម្រូវការទីផ្សារ។ […]
អានបន្ថែមជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទុកអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់ ក៏ដូចជាធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នាជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)។
អានបន្ថែម