ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាអភិវឌ្ឍភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមឆ្នាំ២០២៨
ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធ...
អានបន្ថែមរយៈពេល៣ឆ្នាំ អាជ្ញាធរខេត្តកំពត ចុះបញ្ជីដីបានជាង ២៦ម៉ឺនក្បាលដី និងផ្តល់បណ្ណបានជាង ១១ម៉ឺនបណ្ណ
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ។ នេះបើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូម...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា
ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,...
អានបន្ថែមគុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧ម៉ឺនដុល្លារ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាត្រៀមថវិកា $១០០លាន បញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៩
ក្នុងសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវ...
អានបន្ថែមរហូតមកទល់ពេលនេះ រដ្ឋសម្រុកវាស់វែង និងចុះបញ្ជីដីធ្លីនៅមណ្ឌលគិរីបានជិត ៩ម៉ឺនហិកតា
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងខេត្តមណ្ធលគីរី សម្រេចបានជាង៤ម៉ឺន បណ្ណ ឬស្មើនឹងទំហំជិត៩ម៉ឺនហិកតា។ របស់ការណ៍ខាងលើនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៦ វិច្ឆិកា ២០២៤។ នាឱកាសនោះ មន...
អានបន្ថែមរយៈពេលត្រឹម ២៤២ថ្ងៃ កម្ពុជាបោះបង្គោលព្រំជុំវិញបឹងទន្លេសាបបានជាង ១ពាន់បង្គោល ស្មើនឹង ៨៣%
គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ៨៣,៣៣ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១.០៦៩ បង្គោល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។ ឯកឧត្...
អានបន្ថែមបច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ
បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទ...
អានបន្ថែមកម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្...
អានបន្ថែមរដ្ឋសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៦៧៦២ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភូមិថ្មីនេះ ត្រូវបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តពោធិ៍សាត់ ក៏បានត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិត...
អានបន្ថែម