បច្ចុប្បន្ន ការងារចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម សម្រេចជាង ៩៩% ស្មើនឹងជាង ៩០ម៉ឺនក្បាលដី

រហូតមកទល់ពេលបច្ចុប្បន្ននេះ ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពង់ចាម សម្រេចបានជាង ៩០ម៉ឺនក្បាលដី ដោយគិតជាភាគរយស្មើនឹង ៩៩ភាគរយ។ នេះបើតាមដំណើរចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ការងារវាស់វែងដីធ្លីជាប្រព័ន្ធ គឺមានរយៈពេលជាង២១ឆ្នាំហើយ ដែលសម្រេចបានការប្រកាសតំបន់វិនិច្ឆ័យ បាន ៩៤៦ភូមិ ស្មើនឹង១០៩ឃុំ- សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ប្រមូលទិន្នន័យ និងវាស់វែងបាន ៩១៧.៧៩៥ក្បាលដី លើក្បាលដីនៅទូទាំងខេត្តកំពង់ចាម ប្រមាណជា ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ដែលត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។

ឯកឧត្តម បញ្ជាក់ថា បើគ្មានការប្រែប្រួលទេ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅចុងខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា កម្ពុជាបានចុះបញ្ជីក្បាលដីឯកជនជាង ៧,៧លានក្បាលដី ហើយមកដល់ថ្ងៃនេះ ក្រសួងរៀបចំដែនដី បានចេញប័ណ្ណកម្មសិទ្ធិបាន ៧លានក្បាលដី និងបានស្ទង់ដីថ្មីចំនួន ៣លានក្បាលដី។ក្រសួងក៏មានគោលដៅបញ្ចប់ការចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរៀបចំដែនដី ចុះសិក្សាទីតាំងរៀបចំសួនឧទ្យានសាធារណៈទំហំ ៦៤ ហិកតា នៅស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំក្រុមការងារបច្ចេកទេសពិនិ […]

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]