ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០%

បច្ចុប្បន្នអាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ១០០ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្នភពផែនទី និងបោះបង្គោលនៅតំបន់បឹងទន្លេសាប ទំហំផ្ទៃដីតំបន់ទាំងបី ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ខេត្តទាំង៦ រួមមាន៖ តំបន់១មានទំហំ ៤៣៦.៨៧៩,១១ហិកតា តំបន់២មានទំហំ ៤១៣.៤៨៨,០៨ហិកតា និងតំបន់៣មានទំហំ ៥៦១.៦៣៤,៦០ហិកតា។ ឯកឧត្តមបន្តថា ក្នុងនោះការងារសង់បង្គោលព្រំតំបន់៣ គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ សម្រេចបាន ១០០% នៃបង្គោលសរុបចំនួន ១២២៤បង្គោល និងជំហ៊ានបន្ទាប់គឺឈានទៅបោះបង្គោលតំបន់២។

សូមរម្លឹកដែរថា ការបោះបង្គោលព្រំតំបន់៣ ពីអាជ្ញាធរទន្លេសាប ធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យរៀបចំធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលតំបន់១ តំបន់២ និងតំបន់៣ ឱ្យបានត្រឹមត្រូវ និងសុក្រឹតភាព ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ៕

ជាមួយនឹងសមិទ្ធិផលដ៏សំខាន់នេះ អាជ្ញាធរទន្លេសាបកំពុងបង្កើតគំរូមួយសម្រាប់អភិបាលកិច្ចបរិស្ថានក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចង់ឃើញពីផលប៉ះពាល់ជាវិជ្ជមានទៅលើបរិស្ថាន និងសុខុមាលភាពសហគមន៍ក្នុងតំបន់។ រង់ចាំ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​ព្រោះ​រឿង​នេះ​បន្ត​លាតត្រដាង!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរៀបចំដែនដី ចុះសិក្សាទីតាំងរៀបចំសួនឧទ្យានសាធារណៈទំហំ ៦៤ ហិកតា នៅស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំក្រុមការងារបច្ចេកទេសពិនិ […]

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]