គោលនយោបាយ និងការអភិវឌ្ឍដីធ្លី
អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥
ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុមការងារចុះអង្គេតអចលនទ្រព្យ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមការ និងព័ត៌មានចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីបានត្រឹមត្រូវនៅក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ។ ការងារអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាន ដើម្បីបម្រើសេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ គួរបញ្ជាក់ថា ក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងកំពុងអនុវត្តការងារនេះនៅខេត្តសៀមរាបផងដែរ។
អានបន្ថែមរដ្ឋសម្រេចកាត់ដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋរស់នៅអាស្រ័យផល
រាជរដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់កាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ បង្កបង្កើនអាស្រ័យផលស្រែចម្ការ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង។ ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា បញ្ហាតំបន់បឹងទន្លេសាបនេះ តម្រូវឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់បឹងទន្លេសាប សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ ស្រុក មានទីវត្តអារ៉ាម ដែលបានកើតមានជាយូរណាស់មកហើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បញ្ហានេះត្រូវតែគិតឱ្យបានច្បាស់ ហើយដែលយើងមិនត្រូវងាប់ក្រឡានោះទេ ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលកើតមានមុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់១ តំបន់២ […]
អានបន្ថែមBattambang Authority Provides 61 Land Lots for People in City
Battambang authority has provided 61 land lots and houses through a lucky draw for people in the city who have no proper residences, according to Battambang Administration on 24 May 2022. The lots providing for people are located in Lor Ith Village, Sangkat Prek Preah Sdech, Battambang City, Battambang Province, which is under the cooperation […]
អានបន្ថែមក្រសួងរៀបចំដែនដី ចាប់ផ្តើមអនុវត្តគម្រោង LASED III
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់កម្មសិទ្ធកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។ គម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ទីតាំង សហគមន៍ជនជាតិភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរូចចំនួន ៣៣សហគមន៍ ការរៀបចំចុះបញ្ជីដីសមូហភាពរបស់សហគមន៍័ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥ឃុំ។ គម្រោងនេះ ក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោង (LASED-III) ត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង ១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមដីក្នុងភូមិ ៣ នៃស្រុកបន្ទាយស្រីកំពុងមានបញ្ហា! ម្ចាស់ដីត្រូវមកដាក់ឯកសារបញ្ជាក់កម្មសិទ្ធិបន្ទាន់
រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសឱ្យម្ចាស់ដី ក្នុងភូមិចំនួន ៣ ត្រូវនាំយកឯកសារទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីបង្ហាញពីការកាប់កាន់ស្របច្បាប់ ជាបន្ទាន់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជានេះ គឺសម្រាប់ម្ចាស់ដីក្នុងភូមិប្រិយ៍ ភូមិខ្នារ ភូមិសណ្តាយ នៃស្រុកបន្ទាយស្រី ដោយថ្ងៃផុតកំណត់បង្ហាញឯកសារគឺថ្ងៃី ២១ ខែមេសា ឆ្នាំ២០២២។ ការប្រកាសនេះធ្វើឡើង ក្រោយមានប្រជាពលរដ្ឋមួយចំនួនក្នុងទីតាំងខាងលើ បានមកអះអាងថា ក្បាលដីរបស់ខ្លួនមានខ្លះជាន់គ្នា ដែលបង្កជាបញ្ហា។ ដូច្នេះ ការនាំយកឯកសារមកបញ្ជាក់នឹងជួយឱ្យអាជ្ញាធរអាចដោះស្រាយបញ្ហានេះបានដោយត្រឹមត្រូវ។ រដ្ឋបាលស្រុក និងមន្ទីរ នឹងមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍ផ្សេងៗ ក្នុងករណីម្ចាស់ដីណាម្នាក់ ខកខានមិនបានបញ្ជូនឯកសាររបស់ខ្លួនមកឱ្យទាន់ពេលវេលា។
អានបន្ថែមក្រសួងបរិស្ថានបញ្ជាឱ្យថ្នាក់ក្រោមជាតិឈប់ចុះហត្ថលេខា និងមោឃៈឯកសារដីធ្លី ៤ ប្រភេទ
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក ឱ្យឈប់ចុះហត្ថលេខា និងមោឃៈឯកសារ ៤ ប្រភេទរួមមាន លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈទាំងអស់។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមីនា។ ឯកឧត្តម ក៏បានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ ហើយអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។ នាពេលកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានជួលប្រជាពលរដ្ឋក្នុងតំបន់ទន្ទ្រានដីរដ្ឋ ហើយទិញបន្ដក្នុងតម្លៃថោក។ ពេលខ្លះទៀត ប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួន ដែលសុទ្ធសឹងតែខុសច្បាប់។ ឯកឧត្តម ៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀង អភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ដូច្នេះត្រូវតែបញ្ឈប់»។
អានបន្ថែមកោះកុងបង្កើតក្រុមការងារពិសេសបង្រ្កាបការរំលោភដីរដ្ឋក្នុងតំបន់ការពារជាង ១៤ម៉ឺនហិកតា
រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង ១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ក្នុងតំបន់ការងារអនុក្រឹត្យលេខ ៣០ អនក្រ.បក អនុក្រឹត្យលេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។ ដីទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុងចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រាប់រក្សាទុកជាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។ ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស។
អានបន្ថែមអាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង
អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព្រមទាំងសាងសង់មិនស្របតាមផែនការប្រើប្រាស់ដី។ បើតាមលិខិតជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញបទបញ្ជា ៣ សំខាន់ៗ ដល់អ្នកអភិវឌ្ឍដីឡូតិ៍ផងដែរ រួមមាន៖ ១) ម្ចាស់អាជីវកម្ម ត្រូវសុំច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ មុនប្រកបអាជីវកម្មនៅអាជ្ញាធរមានសមត្ថកិច្ច ២) ម្ចាស់អាជីវកម្ម ត្រូវដាក់បង្ហាញឯកសារផ្លូវច្បាប់នានា នៅទីតាំងដី ឬគម្រោង ដើម្បីឱ្យសាធារណជនបានឃើញ ៣) ម្ចាស់អាជីវកម្ម ត្រូវប្រគល់ឯកសារចម្លងច្បាប់ដើម ជូនដល់អ្នកទិញ ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បណ្ណកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត។
អានបន្ថែមអាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះសំខាន់ៗចំនួន ០៤ ចំណុចដូចជា៖ ១.ច្បាប់គតិយុត្ត (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។ ២.សំណង់លំនៅឋានខ្មែរ (លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។ ៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ។ ៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅឋានប្រពៃណីក្នុងឧទ្យានអង្គរ។
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតការកាន់កាប់ដីខុសច្បាប់ ៧៨៤ ហិកតា នៅស្រុកឱរ៉ាល់
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនទទួលស្គាល់ និងដកហូតដីកាន់កាប់ខុសច្បាស់ ២កន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ទំហំសរុប ៧៨៤ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ បើតាមដីកា០៥/២២ ដ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដីនេះស្ថិតនៅ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកមានការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ដីកានេះ បានទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងសីហា ឆ្នាំ ២០២១ ដី ១១ ទីតាំង ទំហំជាង ៥៦០ ហិកតា ត្រូវបានដកហូត។ (អានបន្ថែម) គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។
អានបន្ថែម