គោលនយោបាយ និងការអភិវឌ្ឍដីធ្លី
ក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា
ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,៥៨ហិកតា ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី, និងឃុំក្បាលដំរី ស្រុកអូរគ្រៀង ខេត្តក្រចេះ ទំហំ ៨៤៥,១១ហិកតា។ បើគិតសរុបមកទល់នឹងពេលបច្ចុប្បន្ននេះ រដ្ឋបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចំនួន ១៥ទីតាំង សរុបទំហំ ១៧.៣៦៤,៤៣ហិកតា និងបានប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចចំនួន ១៦ទីតាំងផងដែរ។ សម្រាប់ការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចវិញ ក្រសួងសម្រេចបាន ១) បានបំពេញបង្គ្រប់ចំនួន ១៥ភូមិគោលដៅ ក្នុងនោះ ៧ភូមិ កំពុងអនុវត្តការងារចុះបញ្ជីដីសហគមន៍ដោយ បែងចែកទីតាំងអាទិភាពជា ២កម្រង គឺកម្រងភូមិទី១ មាន៥ភូមិ ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ និងកម្រងភូមិទី២ […]
អានបន្ថែមគុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧ម៉ឺនដុល្លារ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែលចោទជាសំណួរអំពីប្រសិទ្ធភាពរួមរបស់វិធានការពន្ធដារថ្មីនេះ។ គុណសម្បត្តិ ១_ ជាការលើកទឹកចិត្តដល់ប្រតិបត្តិការទិញលក់លំនៅឋានដែលមានតម្លៃសមរម្យ៖ ដោយការលើកលែងពន្ធលើអចលនទ្រព្យដែលមានតម្លៃ ៧0000ដុល្លារ ឬតិចជាងនេះ វិធានការនេះ នឹងជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាប ក្នុងការទិញអចលនទ្រព្យ។ ការលើកលែងនេះ អាចជំរុញឱ្យមានតម្រូវការលំនៅឋានតម្លៃសមរម្យ បង្កើតឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងលើកកម្ពស់បរិយាបន្នភាពនៅក្នុងទីផ្សារអចលនទ្រព្យ។ ២_ ការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់៖ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ៧0000ដុល្លារ ចំពោះការកំណត់ដែលអនុញ្ញាតឱ្យមានការកាត់តម្លៃ ៧0000ដុល្លារ ចេញ មុនពេលគណនាពន្ធប្រថាប់ត្រា អាចជួយកាត់បន្ថយបំណុលពន្ធបានច្រើនខ្លះដែរ។ យន្តការនេះ ផ្តល់នូវដំណោះស្រាយធូរស្រាលមួយផ្នែកសម្រាប់អ្នកទិញអចលនទ្រព្យតម្លៃមធ្យម និងតម្លៃខ្ពស់ ធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។ ៣_ ជំរុញទីផ្សារអចលនទ្រព្យ៖ ក្រៅពីជួយសម្រួលបន្ទុកដល់អ្នកទិញអចលនទ្រព្យ គោលនយោបាយនេះ ក៏អាចជួយស្តារទីផ្សារអចលនទ្រព្យដែលកំពុងប្រឹងងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ តាមរយៈការជួយជំរុញការលើកទឹកចិត្តទាំងប្រតិបត្តិការ និងសកម្មភាពសំណង់នៅក្នុងវិស័យអចលនទ្រព្យកម្រិតទាប និងមធ្យម។ ៤_ ការគណនាពន្ធដែលមានលក្ខណៈសាមញ្ញជាងមុន៖ ភាពច្បាស់លាស់នៃការកំណត់កម្រិតតម្លៃត្រឹម ៧0000ដុល្លារ ជួយសម្រួលដំណើរការពន្ធសម្រាប់អ្នកទិញជាច្រើន ដោយកាត់បន្ថយការភ័ន្តច្រឡំ ឬជម្លោះដែលអាចកើតមានលើការវាយតម្លៃតម្លៃអចលនទ្រព្យ។ គុណវិបត្តិ ១_ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជាត្រៀមថវិកា $១០០លាន បញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៩
ក្នុងសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេច បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីដែលជាផ្នែកមួយនៃគោលបំណងរបស់ខ្លួនក្នុងអាណត្តិទី៧នេះ។ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅ ដោយរដ្ឋគ្រោងនឹងបណ្តុះបណ្តាលមន្ត្រីជាង ៥.០០០នាក់បន្ថែមទៀត ដើម្បីចុះធ្វើការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ នាយករដ្ឋមន្ត្រីបានជំរុញឱ្យថ្នាក់ដឹកនាំខេត្តត្រូវពន្លឿនការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីនៅឆ្នាំ២០២៩ ប្រជាពលរដ្ឋអាចប្រើប្រាស់ដីរបស់ខ្លួនឱ្យបានពេញលេញសម្រាប់គោលបំណងផ្សេងៗរបស់ពួកគាត់។ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី មួយផ្នែកធំនៃគំនិតផ្តួចផ្តើមនេះបានដំណើរការរួចទៅហើយ។ គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារការងារវាស់វែងដីធ្លីសម្រេចបាន ៣.១៤៤.៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។ លើសពីនេះទៅទៀត ក្រសួងបានបោះជំហានទៅមុខក្នុងការចេញប័ណ្ណកម្មសិទ្ធិ ដោយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១.០៣៤.៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន […]
អានបន្ថែមរហូតមកទល់ពេលនេះ រដ្ឋសម្រុកវាស់វែង និងចុះបញ្ជីដីធ្លីនៅមណ្ឌលគិរីបានជិត ៩ម៉ឺនហិកតា
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងខេត្តមណ្ធលគីរី សម្រេចបានជាង៤ម៉ឺន បណ្ណ ឬស្មើនឹងទំហំជិត៩ម៉ឺនហិកតា។ របស់ការណ៍ខាងលើនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៦ វិច្ឆិកា ២០២៤។ នាឱកាសនោះ មន្ទីររៀបចំដែនដីខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្ទីរបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០.៣២៣បណ្ណ ស្មើនឹងទំហំ ៨៩. ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១.៤៣៩ហិកតា ស្មើនឹង ១៨% ។ ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ៧សហគមន៏ […]
អានបន្ថែមរយៈពេលត្រឹម ២៤២ថ្ងៃ កម្ពុជាបោះបង្គោលព្រំជុំវិញបឹងទន្លេសាបបានជាង ១ពាន់បង្គោល ស្មើនឹង ៨៣%
គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ៨៣,៣៣ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១.០៦៩ បង្គោល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា រយៈពេល ២៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ការសង់បង្គោលព្រំក្នុងតំបន់បី នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១.០៦៩បង្គោល ស្មើនឹង ៨៣,៣៣%។ ឯកឧត្តមបន្តថា ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់ ១០០% រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោល ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេច ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ […]
អានបន្ថែមបច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ
បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណបានចំនួន ៧លានបណ្ណ។ លើសពីនេះ ក្រសួងទើបបានវាស់វែងដីធ្លីចំនួន ៣លានក្បាលដី និងចេញបណ្ណចំនួន ៥៩ម៉ឺនបណ្ណ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១,៥ លានក្បាលដីទៀតនោះ នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការវាស់វែងបញ្ចប់នេះនឹងធ្វើឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ខណៈពេលនេះ ក្រសួងក៏កំពុងតែពន្លឿនបន្ថែមនូវដំណើរការវាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋនិងដីសហមូហភាព ក្នុងនោះមានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។ គួររំលឹកថា កន្លងមក នៅក្នុងប្រទេសកម្ពុជាមានវិវាទដីធ្លីទូទាំងប្រទេសចំនួន ១៥.៦៩០ករណី ហើយក្រសួងបានធ្វើការសម្របសម្រួលដោះស្រាយបានចំនួន […]
អានបន្ថែមកម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។ បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖ កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់ ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដី ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ […]
អានបន្ថែមរដ្ឋសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៦៧៦២ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភូមិថ្មីនេះ ត្រូវបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តពោធិ៍សាត់ ក៏បានត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួន។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ និងបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងការការពារព្រៃកោងកាង ដែលមានផ្ទៃដីជិត ៦ម៉ឺនហិកតា
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានកម្ពុជា និងមជ្ឈមណ្ឌលកោងកាងអន្តរជាតិដែលមានទីស្នាក់ការនៅប្រទេសចិន បានសម្រេចចុះកិច្ចព្រមពៀងរួមគ្នា ដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការក្នុងការការពារតំបន់ធម្មជាតិ និងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា ដែលបច្ចុប្បន្នមានផ្ទៃដីសរុប ៥៨.៨០០ហិកតា។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងលោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ កិច្ចព្រមព្រៀងខាងលើនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៅកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម ស្រី ស៊ុនលាង ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង«ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ យើងនឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨.៨០០ហិកតា។ ខេត្តកោះកុងមានផ្ទៃដីព្រៃកោងកាងធំជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ ដែលគ្របដណ្តប់លើផ្ទៃដី ៤៦.៥២៩ ហិកតា ដែលស្មើនឹងជិត ៧៩% នៃព្រៃកោងកាងសរុបនៅក្នុងប្រទេសកម្ពុជា។ […]
អានបន្ថែមសម្តេចប្រកាសលុបចោលការស្នើកាត់ឆ្វៀលដី ដោយជំរុញការចុះបញ្ជីឱ្យចប់ជាមុនសិន ជៀសវាងកន្ទេលធំបន្លំដេក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលុបចោលរាល់ការស្នើកាត់ឆ្វៀលដី ដោយតម្រូវឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីឱ្យចប់សព្វគ្រប់សិន។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។ ក្នុងពិធីខាងលើនេះ សម្តេចធិបតី បានថ្លែងថា ការស្នើសុំកាត់ឆ្វៀលដីនេះ គឺសុំសុទ្ធតែដីនៅក្នុងតំបន់ឧទ្យានជាតិ ហើយពេលដែលចុះពិនិត្យជាក់ស្ដែងមិនដឹងប្រជាពលរដ្ឋនៅឯណាទេ ហើយក៏មិនឃើញមានប្រជាពលរដ្ឋក្រីក្រនោះដែរ។ សម្តេចបានលើកឡើងទៀតថា កាលពីថ្មីៗនេះ ឃើញមានការស្នើសុំចំនួនពីរ ដែលជាតំណាងឱ្យប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សុំកាត់ដីចំនួន ១០០០ ទៅ ២០០០ហិកតា ប៉ុន្តែសម្តេចបានសម្រេចលុបចោលនូវសំណើទាំងនោះវិញ ខណៈសម្តេចបានឱ្យឯកឧត្ដម សាយ សំអាល់ ពិនិត្យឆែកមើលទៅ ក៏រកឃើញថា មិនមានប្រជាពលរដ្ឋក្រីក្រ ហើយដីដែលសុំកាត់ឆ្វៀលនោះសុទ្ធតែជាដីដែលស្ថិតនៅក្នុងឧទ្យានជាតិថែមទៀត។ ជាមួយគ្នានោះដែរ សម្តេចក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការរៀបចំនីតិវិធីចុះបញ្ជីវាស់វែងដីធ្លីឱ្យបានច្បាស់លាស់ ពិសេសគឺដីរដ្ឋ និងដីឯកជនឱ្យបានចប់សព្វគ្រប់ជាមុនសិន បើថ្ងៃក្រោយមានការស្នើសុំយើងនឹងមានន្នន័យកំណត់ពីការវាស់វែងច្បាស់លាស់ ជៀសវាងកន្ទេលធំបន្លំដេក។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានផ្ដាំទៅដល់ដែលអ្នកបានស្នើសុំ និងចង់ក្លែងលេងតាមវិធីផ្លូវកាត់ក្រៅពីនីតិវិធីខាងលើនេះ នឹងប្រឈមនឹងផ្លូវច្បាប់។ ចំពោះប្រជាជនដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល នឹងរៀបចំយន្ដការ និងនីតិវិធីចុះបញ្ជីវាស់វែងឱ្យបានច្បាស់លាស់ ដើម្បីថ្ងៃក្រោយពេលដែលមានការស្នើសុំ […]
អានបន្ថែម