ត្រឹមខែមករា ២០២៤ ខេត្តតាកែវ សល់ដីមិនទាន់ចុះបញ្ជីចំនួន ២២ម៉ឺនក្បាលដី

រដ្ឋបាលខេត្តតាកែវ មានដីធ្លីមិនទាន់ចុះបញ្ជីចំនួនប្រមាណ ២២ម៉ឺនក្បាលដី ខណៈរដ្ឋាភិបាលនឹងជំរុញបញ្ចប់ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី៧នេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុង​​ភូមិ​សាស្ត្រខេត្តតាកែវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាច​អនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទើបការងារនេះអាចដំណើរការទៅដោយរលូន​ និងមានប្រសិទ្ធភាព។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿង និងម៉ាស៊ីនស្គេន ចំនួន ១០គ្រឿងផងដែរ។ គួរបញ្ជាក់ថា កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ ៥លានបណ្ណត្រូវបានប្រគល់ជូនពល​រដ្ឋ​រួចរាល់។ (អានបន្ថែម)

អាន​បន្ថែម

បច្ចុប្បន្នខេត្តកំពតមានផ្ទៃស្រែអំបិលជាង ៣៤០០ហិកតា អាចផលិតអំបិលបានប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ

បច្ចុប្បន្ន ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា និង​ឃ្លាំង​ស្តុកអំបិលចំនួន ៥៦០កន្លែង ដោយអាចផ្តល់ទិន្នផលអំបិលបានប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត នៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៤។ លោកស្រី បានឱ្យដឹងថាបន្ថែមថា ស្រែអំបិលនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយ​កសិដ្ឋាន​ផលិតអំបិលក្នុងខេត្តមួយនេះអាចដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាស​ធាតុ និងអាចផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។ ដោយឡែក ​ក្នុងពិធីសំណេះ​សំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និង​សម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ​២០២២​-២០២៦ និងបានជំរុញឱ្យអ្នកផលិត​អំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែន​ជាទីផ្សារ​ប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រ ដើម្បីប្រព្រឹត្តកម្មទឹក​ស្អាតជាដើម។ ក្រៅពីនេះ ដើម្បីជាការលើកទឹកចិត្តដល់អ្នកផលិតអំបិល និងគាំទ្រសេវាសាធារណៈ ក្រសួងក៏កំពុងអនុវត្តកំណែទម្រង់មួយចំនួន […]

អាន​បន្ថែម

កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់

គិតត្រឹមពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ និងប្រមាណ ២លានបណ្ណទៀតកំពុងបន្តចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅសល់ប្រមាណ ៥លានក្បាលដីទៀតនៅមិនទាន់បានវាស់វែងចុះបញ្ជីនៅឡើយ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំនេះ  ក្រសួងទាំងពីរ បានឯកភាពគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារផងដែរ។ ការជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីនេះ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស ព្រោះបច្ចុប្បន្ន កម្ពុជានៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ គួររំលឹកថា ថ្មីៗនេះអាជ្ញាធរខេត្តកំពង់ស្ពឺក៏ទើបតែបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសីផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមខែមករា ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីធ្លីជូនពលរដ្ឋបានជិត១០០០ភូមិ គ្រោងបញ្ចប់ចុង២០២៥

គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួនសរុប ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន០៩ ដោយវាស់វែងបានចំនួន ៥៧៩.៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២.៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១.៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦.៥៨៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ ទើបតែមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសី ដោយពិធីនេះត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ មករា ២០២៤។ ​​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាគម្រប់៤០ឆ្នាំនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនេះ មានន័យថាបានបញ្ចប់វិវាទ និងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់របស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។ ឯកឧត្តមបានបន្ថែម រាល់ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម គឺជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើរការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងអំពីដំណើរការនៃការកែទម្រង់ដីធ្លី […]

អាន​បន្ថែម

រដ្ឋសម្រេចកែប្រែតំបន់រុនតាឯកទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែតំបន់រុនតាឯកឱ្យក្លាយជា«ទីក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ជាផ្លូវការហើយ។ នេះបើតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ បន្ថែមពីនេះ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន០២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលមានទីតាំងរដ្ឋបាលរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់រុនតាឯកតែម្តង។ គួរបញ្ជាក់ថា តំបន់រុនតាឯកនេះ ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើតទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួចហើយ។(អានបន្ថែម) ជាមួយគ្នានេះ ក្នុងការងារប្រែក្លាយនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ​.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល។ ដីដែលបានកាត់ចេញនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយត្រូវធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនឈ្មោះលាង ឃុន និងឈ្មោះ ថៃ ជាហួត។  

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៩១ហិកតា ពីដែនគម្របព្រៃឈើ ក្នុងខេត្តកំពត ជូនលោក ហេង សួរ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទំហំ ៩១,៥៥៤០ហិកតា ស្ថិតនៅភូមិចង្កោន សង្កាត់ព្រែកត្នោត  ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជូនលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ២៤០ អនក្រ.បក ដែលបានចុះហត្ថលេខថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ដីដែលកាត់ឆ្វៀលនេះ ត្រូវបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងត្រូវផ្តល់សិទ្ធិជាកម្មសិទ្ធិជូនឈ្មោះ ហេង សួរ។ គួរបញ្ជាក់ថា ការងារដ៏សំខាន់មួយនេះ នឹងត្រូវទទួលបន្ទុកអនុវត្តដោយទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់គ្រងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកំពត។

អាន​បន្ថែម

រដ្ឋសម្រេចកំណត់ភូមិសាស្ត្រសំខាន់ៗ៤ ជាតំបន់មរតកប្រវត្តិសាស្រ្តតេជោ និងទេសចរណ៍ប្រវត្តិសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ឬហៅថា តំបន់មរតកប្រវត្តិសាស្រ្តតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ និងតំបន់ប្រវត្តិសាស្ត្រអង្លង់វែង។ នេះបើតាមអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋកំណត់តំបន់ទាំងនេះឡើងក្នុងគោលបំណងការពារថែរក្សាបរិស្ថានធម្មជាតិ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ អភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធា រួមបញ្ជូលទាំងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ។ លើសពីនេះទៀតនោះ គឺចង់អភិរក្សទីតាំងដែលជាអតីតមជ្ឈមណ្ឌល អង្គការចាត់តាំងនយោបាយ យោធា មូលដ្ឋានប្រដាប់អាវុធ និងទីតាំងអតីតសមរភូមិសម្រាប់អប់រំផ្សព្វផ្សាយដល់សាធរណជនជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយឈ្នះឈ្នះផងដែរ។ គួរបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៣ មានចំនួន ៣១ទីតាំង ស្ថិតក្នុងខេត្តកោះកុង កំពង់ស្ពឺ តាកែវ កំពត កែប និងព្រះសីហនុ។ ចំពោះ តំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៤ មានចំនួន ២៦ទីតាំង ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ រីឯតំបន់ប្រវត្តិសាស្ត្រយោធាក្នុងយោធភូមិភាគទី៥ មានចំនួន ៣០ទីតាំង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់។ ដោយឡែក តំបន់ប្រវត្តិសាស្ត្រអង្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង […]

អាន​បន្ថែម

រដ្ឋដាក់ចេញនីតិវិធីថ្មី ដើម្បីធានាឱ្យបាននូវការពារ និងចុះបញ្ជីកម្មសិទ្ធិផ្សេងៗលើដីរដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនីតវិធីនៃការចុះបញ្ជីដីរដ្ឋ តាមរយៈការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ ក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។ នេះបើតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ អនុក្រឹត្យនេះ បានកំណត់និយមន័យ «ដីរដ្ឋ» សំដៅដល់ដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងដីឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ បន្ថែមពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងការចុះបញ្ជីដីរដ្ឋ។ ដោយឡែក ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ ស្ថិតក្រោមសមត្ថកិច្ចដូចខាងក្រោម៖​ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មានទីតាំងក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាលរាជធានី ខេត្ត ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ មានទីតាំងក្នុងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមានសិទ្ធិប្រើត្រារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។ ចំពោះការចុះបញ្ជីដីរដ្ឋ គឺត្រូវធ្វើឡើងតាមរយៈការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ឬលក្ខណៈដាច់ដោយដុំ ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន […]

អាន​បន្ថែម

សម្តេចណែនាំក្រសួងដែនដីរៀប MasterPlan សម្រាប់ទីក្រុងថ្មី ដោយផ្តោតលើចំនុចសំខាន់២

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ដោយគិតគូជាពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យបានច្បាស់លាស់ និង បែងចែកតំបន់ឱ្យបានដាច់ៗពីគ្នា។ នេះបើតាមការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានថ្លែងឱ្យដឹងថា «…ខ្ញុំបានឱ្យឯកឧត្តម សាយ សំអាល ពិនិត្យមើលការរៀបចំ MasterPlan សម្រាប់ទីក្រុងប្រភេទថ្មី ទីក្រុងនេះត្រូវគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមែនទែន ហើយគ្រប់គ្រងឱ្យបានតែម្តង…» សម្តេចបន្តដោយសង្កត់ធ្ងន់ថា«…បើផ្លូវលើប្លង់មេ ៥០ម៉. ដល់ពេលសង់មែនទែនកុំឱ្យនៅសល់តែ ១៥ម៉. ដូច្នេះត្រូវមើលឱ្យមែនទែន!» សម្តេចបានថ្លែងយ៉ាងដូច្នេះ ដោយបានលើឧទាហរណ៍ពីប្រទេសអភិវឌ្ឍមួយចំនួនពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសគឺការរៀបចំផ្លូវដឹកជញ្ជូនសាធារណៈក្នុងទីក្រុងដូចជាផ្លូវសម្រាប់រថយន្តក្រុង ផ្លូវក្រោមដី និងផ្លូវអាកាស។ ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំបន្ថែមពីការកំណត់ Zoning ឱ្យបានច្បាស់លាស់ នោះគឺមានន័យថា ត្រូវកំណត់តំបន់ដោយបែងចែកឱ្យដាច់រវាងតំបន់លំនៅឋាន តំបន់អាជីវកម្ម និងតំបន់បៃតង ដូចដែលអ្នកអភិវឌ្ឍក្នុងស្រុកមួយចំនួនគេបានអនុវត្តរួចមកហើយ។ ទាំងអស់នេះគឺជា ការវិនិយោគអនាគត ក្នុងពេលបច្ចុប្បន្ន ព្រោះពេលជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ […]

អាន​បន្ថែម