គោលនយោបាយ និងការអភិវឌ្ឍដីធ្លី
ជាង១០ឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយស្តារព្រៃលិចទឹក ៦០០ហិកតា នៅទន្លេសាប
រយៈពេលជាង ១ទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមស្តារព្រៃលិចទឹក ប្រមាណ ៦០០ហិកតានៅទន្លេសាប ដែលដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីចាប់ផ្តើមបេសកម្មរបស់ខ្លួននៅចាប់ពីឆ្នាំ ២០១០មក។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា៖ “បេកសកម្មសំខាន់នេះ គឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ។ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុសគ្រប់ជំនាន់។” លោកបន្តថា៖ “នៅទន្លេសាប អង្គការCI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍។” បើតាមប្រភពដដែលបានបន្ថែមថា អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។ ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ CI បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា កំពុងព្រាងច្បាប់គ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីបំបាត់រាល់ការរំលោភបំពាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យយស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីលុបបំបាត់ការទន្រ្ទានផ្លូវដែក ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ នេះបើតាមកិច្ចប្រជុំ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីធានាសេចក្តីព្រាងអនុក្រឹត្យមានទម្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងឆ្លើយតបទៅតាមការវិវត្តស្ថានភាពជាក់ស្តែងនៃវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។ អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅដល់ការទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់ នៅតាមបណ្ដាញផ្លូវដែក។ បន្ថែមពីនេះ អនុក្រឹត្យនេះ នឹងជួយកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។
អានបន្ថែមបច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។ ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។ ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។ ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ […]
អានបន្ថែមរដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ២២បន្ថែមទៀត នៅព្រះសីហនុ
ក្រុមការងារពិសេសកំពុងបន្តជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទចំនួន ២២គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារខាងលើនេះ បានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០០.០០០ដុល្លារ ដល់ ៥០០.០០០.០០០ដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមការងារ នឹងបន្តពន្លឿនពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៦បន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ […]
អានបន្ថែមរដ្ឋចុះកំទេចសំណង់របងខុសច្បាប់ ដែលកំពុងសង់ព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត
ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត ដែលជាអំពីរំលោភលើទ្រព្យសម្បត្តិរដ្ឋ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោតដែលរងការរំលោភបំពាន ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមការងារបានចុះពិនិត្យ សង្កេត និងស្រាវជ្រាវ ប្រវត្តិនៃការសាងសង់លំនៅឋាន និងបោះបង្គោលព្រំចាប់យកដី នៅលើដីចំណីស្ទឹងព្រែកត្នោត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ មួយវិញទៀត ក្រុមការងារ បានវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោតដែលជាដីសាធារណ:របស់រដ្ឋ និងដែលត្រូវរក្សាទុកជាប្រយោជន៍សាធារណ:។ ទន្ទឹមនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងអំពីសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក ៧មករា ដោយបានបញ្ជាក់ថា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។ បន្ថែមពីនេះ ក្រសួងបានបន្ថែមថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល […]
អានបន្ថែមសម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្កហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក និងប្រព័ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំណង់អគារ។
អានបន្ថែមរដ្ឋបន្តដកហូតដីព្រៃជាង ៣៤០០ហិកតាបន្ថែមទៀត នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណ ៣៤៣៤ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០៣កន្លែង ដែលមានផ្ទៃដីសរុប ៣៤៣៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤៥០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម)
អានបន្ថែមរដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ដីទាំងអស់ខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ភូមិភ្លុក នៃឃុំភ្លុក ស្រុកសេសាន និងមួយចំនួនទៀតនៅតំបន់អូរឃ្លៀង ស្ថិតក្នុងភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក ភូមិសំរោង នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រភពដដែល បានឱ្យដឹងទៀតថា ក្រសួងកសិកម្ម បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១.៩១៤,២៣៦៧ហិកតា ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក […]
អានបន្ថែមរដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ការផ្តល់ជូននេះ សម្រាប់ពលរដ្ឋចំនួន៧ភូមិ ក្នុងនោះរួមមាន៖ ភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា រដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ឱ្យបានត្រឹមត្រូវ តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។ […]
អានបន្ថែមអាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម)
អានបន្ថែម