រដ្ឋកាត់ដីជិត ៣០ហិកតា​នៅកែបឱ្យក្រុមហ៊ុនមីជាតិអភិវឌ្ឍ ខណៈក៏ធ្លាប់កាត់ឱ្យជាង៨០០ហិកតា នៅកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បី…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីក្នុងឧទ្យានជាតិកែបជិត ៣០ហិកតា ជួលឱ្យក្រុមហ៊ុន វ័នម័រ (One More, Ltd.) ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុននេះ ដើម្បីអភិវឌ្ឍ ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព។ (អានបន្ថែម) រិឯក្រុមហ៊ុន One Frate...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអច...

អាន​បន្ថែម

រដ្ឋប្រកាស៖ គម្រោងសង់លំនៅឋាន០៤ គ្មានអាជ្ញាបណ្ឌទេ សូមសាធារណជនប្រយ័ត្ន

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានជូនដំណឹងដល់សាធារណជនទាំងអស់ អំពីគម្រោងអភិវឌ្ឍលំនៅឋានដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវចំនួន ០៤គម្រោង នៅក្នុងរាជធានីភ្នំពេញ ដែលពលរដ្ឋមិនគួរទិញឡើយ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងដែលគ្មានច្បាប់អនុញ្ញាតទាំង ០៤នោះរួមមាន៖ ១. បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២. បុរី ទ្រី គីម គួរស្រូវ​​ ស្ថិតនៅព្រែកក...

អាន​បន្ថែម

សម្តេចតេជោ៖ ក្រុងអរិយក្សត្រ នឹងមិនត្រូវកាត់ចូលក្នុងរាជធានីភ្នំពេញនោះទេ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ដែលបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹ​ត្ត​កម្ម​ទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។ សម្តេចតេជោ បានលើកឡើងថា ដីខេត្តកណ្...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្...

អាន​បន្ថែម

សម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងក...

អាន​បន្ថែម

សម្តេចតេជោព្រមានមិនអត់អោនចំពោះអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនអត់អោនចំពោះអ្នកមានអំណាចណា ដែលលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ នេះបើតាមសារពិសេសរយៈពេលជាង ៤នាទី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា តាមការសង្កេត និងការទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត មានជនខិលខូចមួយចំនួច បានលួចកាប់ទន្ទ្រានព្រៃឈើ និងដីរដ្ឋខុសច្បាប់។ សម្តេចតេជោ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចាប់មេក្លោងទាំ...

អាន​បន្ថែម

រដ្ឋលើកលែងពន្ធអចលនទ្រព្យដល់ដាច់ឆ្នាំ២០២៣ សម្រាប់ក្រុងថ្មី៤ តែប៉ុណ្ណោះ

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានសម្រេចលើកការបង់ពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣ ដល់ក្រុងចំនួន ០៤ ដែលទើបបង្កើតថ្មី។ នេះបើតាមប្រកាសលេខ ៣២៩ សហវ.ប្រក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ អចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្តម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត ត្រូវបានលើកលែងពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣។ ប៉ុន្តែម្ចាស់អចលនទ្រព្យទាំងអស់ ត...

អាន​បន្ថែម

នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខ...

អាន​បន្ថែម

រដ្ឋលើកលែងបង់ថ្លៃសេវាសំខាន់ចំនួន ៣ ក្នុងវិស័យសំណង់ និងដីធ្លី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈចំនួន៣ ក្នុងវិស័យសំណង់ និងដីធ្លី។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ៣១២ សហវ.ប្រក.អទច ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ សេវាសាធារណៈទាំង ០៣ ដែលត្រូវទទួលបានការលើកលែងនោះរួមមាន៖ ១. ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្...

អាន​បន្ថែម