រដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់កា...

អាន​បន្ថែម

ក្រសួងណែនាំអាជ្ញាធររាជធានីរៀបចំណតរថយ​ន្ត ដោយចាត់វិធានការក្តៅលើសំណង់ និងអាជីវកម្មលើដីចំណីផ្លូវ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំចំណតយានយន្តសាធារណៈអោយបានច្រើនទីតាំង និងទប់ស្កាត់ឱ្យបាននូវរាល់ការសាងសង់សំណង់ និងការប្រកបអាជីវកម្មមួយចំនួនលើដីសាធារណៈ ឬដីចំណីផ្លូវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា...

អាន​បន្ថែម

២០២២ ចំណូលពន្ធដារនៅភ្នំពេញមានជាង ៣២០លានដុល្លារ ខណៈពន្ធអចលនទ្រព្យមានជាង ២៦លានដុល្លារ

ក្នុងឆ្នាំ២០២២ ចំណូលពន្ធពន្ធដារក្នុងរាជធានីភ្នំពេញសរុបមានចំនួនជាង១,២៩៨ទ្រីលានរៀល ស្មើនឹងជាង ៣២០លានដុល្លារអាមេរិក ស្មើនឹង ១១៥,៤៦% នៃផែនការ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ ចំណូលពន្ធអចលនទ្រព្យមានចំនួន ១០៨,៨៣ប៊ីលានរៀល ស្មើនឹងជាង ២៦លានដុល្លារអាមេរិក​ខណៈពន្ធលើដីធ្លីមិនបានប្រើប្រាស់មានចំនួន ៧,៣៩៨ប៊ីលានរៀល។ មួយវិញទៀត ចំណូលពន្ធលើឈ្នួលអចលនទ្រ...

អាន​បន្ថែម

ឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ

ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុង...

អាន​បន្ថែម

ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញចុះបញ្ជីដីជាប្រព័ន្ធបានជាង ៣ម៉ឺនក្បាលដី

ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ ចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធបានចំនួន ៣២១២៣ក្បាលដី និងចែកប័ណ្ណ​កម្មសិទ្ធិបាន ១៦៥១១ប័ណ្ណ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះ អាជ្ញាធរបានចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំបានចំនួន ១៦៧ប័ណ្ណ ការចុះបញ្ជីសហកម្មសិទ្ធិចុះបញ្ជីផ្ទេរសិទ្ធិបានចំនួន ១៣០៥ប័ណ្ណ ការចុះបញ្ជីប្រាតិភោគចំនួន ៦១២ប័ណ្ណ ដែលទទួលបានចំណូលពន...

អាន​បន្ថែម

រយៈពេល៥ អាជ្ញាធរខេត្តពោធិ៍សាត់ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបានជាង ១០ម៉ឺនក្បាលដី

រយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះបញ្ជីដីជាប្រព័ន្ធ និងបញ្ចូលក្នុងទិន្នន័យបានចំនួន ១០៧.៨២៨ ក្បាលដី។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្បាលដីកំពុងបិទផ្សាយជាសាធារណៈមានចំនួន ៨២.១៦៨ ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥៨.៣១០ប័ណ្ណ។ តែបើគិតមកទល់ពេលបច្ចុប្បន្ន នៅទូទាំងខេត្តពោធិ៍សាត់ ...

អាន​បន្ថែម

រដ្ឋគ្រោងដាក់ស្រឡាងនៅកោះនរា ទៅជ្រោយចង្វារ ដើម្បីសម្រួលចរចរណ៍នៅស្ពានមុន្នីវង្ស

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ (សណ្ឋារគាររ៉េស៊ីដង់សុខាភ្នំពេញ)។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បន្ថែមពី...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្...

អាន​បន្ថែម

កម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាក...

អាន​បន្ថែម

រដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!

រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់​ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវត...

អាន​បន្ថែម