កម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ (D) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។

ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រភេទទិដ្ឋាការឆ្លងកាត់ (D) ត្រូវបានផ្តល់ជូនសម្រាប់ជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលជាអ្នកដំណើរឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និងកម្មករលើយានយន្ត រថភ្លើង នាវា ឬយន្តហោះនិងអាចស្នាក់នៅក្នុងកម្ពុជាបានរយៈពេល ៥ (ប្រាំ) ថ្ងៃ ស្របតាមអនុក្រឹត្យលេខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី “បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា”។

ការប្រកាសអនុញ្ញាតិទិដ្ឋាការប្រភេទខ្លីនេះ ក្រោយមានលំហូរនៃទេសចរបរទេសយ៉ាងច្រើន​ធ្វើដំណើរចូលមកកាន់កម្ពុជា តាមរយៈផ្លូវទឹក ជាពិសេសមកកាន់ខេត្តព្រះសីហនុ តាមកប៉ាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០៣ឆ្នាំកន្លងមកនេះ។ គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មកទល់ពេលនេះ មានកប៉ាល់ទេសចរណ៍ធំៗ យ៉ាងហោចណាស់ចំនួន៧ជើង ដែលបានដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ៣. ១៣៣នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់។ ក្នុងចំណោមនោះ គឺមានមកតាមផ្លូវទឹក ពិសេសតាមនាវាទេសចរណ៍ធំៗ ប្រមាណ ៥.០០០នាក់ កើនឡើង ១២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។

កន្លងមក ដើម្បីលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាឱ្យទស្សនាកំសាន្ត​ និងដើម្បីជំរុញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ឱ្យងើបឡើងវិញ ចាប់ពីថ្ងៃទី១ កញ្ញា ២០២២មក រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចអនុញ្ញាត ឱ្យជនបរទេស ឬវិនិយោគិនដែលកំពុងស្នាក់នៅកម្ពុជា អាចធ្វើការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]