ក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម...

អាន​បន្ថែម

ជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ​ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទ...

អាន​បន្ថែម

ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?

បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។ ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដ...

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ...

អាន​បន្ថែម

ក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។ ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។ បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណ...

អាន​បន្ថែម

ក្រសួងសាធារណការ គ្រោងបើកមជ្ឈមណ្ឌល់ផ្ដល់សេវារហ័សមួយទៀត នៅក្រុងព្រះសីហនុ

ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មសាធារណការ ថ្មីមួយកន្លែងនៅក្រុងព្រះសីហនុ ដើម្បីបង្ខិតសេវាកម្មទៅកៀកនឹងប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការផ្តល់សេវាកម្មយ៉ាងមានប្រសិទ្ធភាព។ មជ្ឈមណ្ឌលនេះ គ្រោងនឹងបង្កើតឡើងនៅខែ មីនា ខាងមុខ ដែលមានទីតាំងស្ថិតនៅផ្សារ Fury Mall ក្នុងក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជ...

អាន​បន្ថែម

ក្រសួងដែនដីចេញប្រកាសថ្មី ពន្យល់លម្អិតពីនីតិវិធីសុំលិខិតអនុញ្ញាតសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសថ្មី ពន្យល់លម្អិតអំពីនីតិវិធីនៃការផ្តល់លិខិត និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ចំពោះការងារ ឬសំណង់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង។ ប្រកាសថ្មីលេខ០១៣ ដែលចុះថ្ងៃទី ២០ ខែមករា កន្លងមកនេះ ជាការបំពេញបន្ថែមទៅលើអនុក្រឹត្យលេខ២២៤ ដែលរដ្ឋាភិបាលបានដាក់ចេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ទាក់ទិននឹងការសុំលិខិតអនុញ្ញាតមុនសាងសង់ រុះរើ និងជួសជុល។ (អានបន...

អាន​បន្ថែម

អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន...

អាន​បន្ថែម

ក្រសួងកំពុងពិនិត្យអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករជាចុងក្រោយ ត្រៀមអនុវត្តឆាប់ៗ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឱ្យយោបល់ និងសម្រេច។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា កន្លងទៅ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុចរិ...

អាន​បន្ថែម

ចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន

ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះ...

អាន​បន្ថែម