ការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភ...

អាន​បន្ថែម

រដ្ឋសភាបញ្ចប់សេចក្តីព្រាងច្បាប់លើរោងចក្រអគ្គិសនីនិងខ្សែបញ្ជូនធំៗ ៤កន្លែង

គណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យ និងសិក្សារួចហើយ លើសេចក្តីព្រាងច្បាប់ ៤ ដែលធានាថារដ្ឋាភិបាលនឹងធានាទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន ៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំង៤នេះ នឹងត្រូវបញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពី ៤ ខែមិថុនា តាមប្រព័ន្ធវ...

អាន​បន្ថែម

ក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត

ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។ នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និ...

អាន​បន្ថែម

ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតថយចុះជាង ៧,៧% ក្រោយមានច្បាប់សំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៩ មក។ ជាក់ស្ដែង ចំនួនការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាតទូទាំងប្រទេសធ្លាក់ចុះជាង ៧,៧% ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។ ទិន្នន័យនេះត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំអនឡាញរវាង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្...

អាន​បន្ថែម

លិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ មាន ២ប្រភេទធំៗ ពេលទិញត្រូវសុំមើលលិខិតអនុញ្ញាតប្រភេទមួយណា?

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ បើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មនេះទៀតសោត ចែកចេញជា ២ ប្រភេទធំៗគឺ៖ ១) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី១ សម...

អាន​បន្ថែម

សាលាក្រុងប្រកាសបិទចរាចរណ៍ស្ពានព្រះមុនីវង្សចាស់ ៣ ថ្ងៃ ដើម្បីធ្វើការជួសជុល

ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបិទចរាចរណ៍បណ្ដោះអាសន្នរយៈពេល៣ថ្ងៃ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ ការបិទចរាចរណ៍ គឺចាប់ពីម៉ោង ៨ ព្រឹកថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ ដូច្នេះ ចរាចរណ៍ នឹងត្រូវពង្វាងមកស្ពានព្រះមុនីវង្សថ្មី ពោលគឺបើឱ្យជិះទៅមកទាំង ២ ទិស ជាបណ្តោះអាសន្ន។ គួរបញ...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី

រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខ...

អាន​បន្ថែម

អភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់

រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន...

អាន​បន្ថែម

សាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា

រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះ...

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៦៨៖ ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់?

<div class="youtube"> https://www.youtube.com/watch?v=n2SenzZGGpc </div> ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។ ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់? ចុច Subscribe នៅលើ Construction &...

អាន​បន្ថែម