រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថ...
អានបន្ថែមរដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ក្រសួងរ៉ែ និងថាមពល ប្រកាសយុទ្ធនាចុះបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈបានចុះបង្រ្កាប និងអប់រំកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនោះ បានផ្លាស់ប្តូរការជីករ៉ែមាសដោយដៃមានលក្ខណៈជាគ្រួសារទៅជាការធ្វើអាជីវកម្មរ៉ែមាសដោយប្រើប្រាស់គ្រឿងចក្រ រំស...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ជំរុញការវិនិយោគតាមផ្លូវទឹក
ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញការវិនិយោគតាមផ្លូវទឹក និងគ្រប់គ្រងកំពង់ផែនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខតាមផ្លូវទឹក។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ...
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិ...
អានបន្ថែមរដ្ឋចេញកម្មវិធីពិសេសថ្មី សម្រាប់ជំរុញការវិនិយោគ នៅដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានដាក់ចេញវិធានការជាកញ្ចប់ សំដៅជំរុញការវិនិយោគ ០៣ប្រភេទក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះ ត្រូវបានប្រកាសឱ្យអនុវត្តក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីពិសេសនេះ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំព...
អានបន្ថែមរដ្ឋបន្ថែមមុខងារថ្មីចំនួន៥ទៀត ក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
រាជរដ្ឋាភិបាល សម្រេចដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន ៥លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការងារចុះបញ្ជីក្រុមហ៊ុនតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមមួយ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ មុខងារថ្មីទាំង ៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ លើប្រព័ន្ធបញ្ជីអាជីវកម្ម តាមថ្នាលប...
អានបន្ថែមក្រសួងដែនដី៖ គម្រោងប្លង់មានហត្ថលេខារបស់វិស្វករ ដែលមានអាជ្ញាបណ្ណពីក្រសួង ទើបស្របច្បាប់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាល់គម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ ត្រូវតែមានហត្ថលេខាទទួលខុសត្រូវដោយអ្នកសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមមាត្រា១៥ និងមាត្រា៣២ នៃច្បាប់ស្តីពីសំណង់។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយ និងចែករ...
អានបន្ថែមរដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំជាថ្មីម្តងទៀត ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ យុទ្ធនាការចុះបង្រ្កាបនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយច្ប...
អានបន្ថែមរដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ គម្រោងវ៉ាយហ្វាយសាធារណៈនេះ នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេស...
អានបន្ថែមរដ្ឋសម្រេចបន្តអនុគ្រោះពន្ធសំខាន់ៗមួយចំនួន សម្រាប់វិស័យអចលនទ្រព្យដល់ចុងឆ្នាំ២០២៤
រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា អនុគ្រោះពន្ធប្រថាប់ត្រា និងពន្យារការអនុវត្តពន្ធលើចំណេញមូលធនដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ និងក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើ...
អានបន្ថែម
