រដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត​​គណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។

គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ​ និងដីឯកជនរបស់ប្រជាពលរដ្ឋ
  • ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប
  • ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប
  • ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់
  • រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]