រដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។ សម្តេចបានបញ្ចាក់ថា៖ “ទោះបីជាជនបរទេស...
អានបន្ថែមដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល
សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្...
អានបន្ថែមក្រសួងរ៉ែរិតបន្តឹងការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មជីករ៉ែថ្ម ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍ
រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល អះអាងថា ក្រសួងនឹងមិនចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យរ៉ែ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម កែវ រតនៈ លើកឡើងថា ការដែលមិនមានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំនេះ គឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា ត្បិតកម្ពុជា...
អានបន្ថែមមកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្ប...
អានបន្ថែមរដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ ...
អានបន្ថែមរដ្ឋចេញគោលនយោបាយ ១៥ចំណុច ដើម្បីរៀបចំដែនដី ទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរអាណត្តិទី៧ថ្មីនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពសំខាន់ៗចំនួន ១៥ចំណុច ដើម្បីធ្វើឱ្យការរៀបចំដែនដី ទីក្រុង និងសំណង់ កាន់តែប្រសើរឡើង នៅក្នុងអាណត្តិទី៧ថ្មីនេះ។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយទាំងនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញ...
អានបន្ថែមពេលវេលាអនុវត្តពន្ធ២០% លើចំណេញមូលធន ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ!
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវអនុវត្តពន្ធលើចំណេញមូលធន ឬត្រូវកែសម្រួលយ៉ាងណានៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣។ សម្តេចបន្ថែមថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក នៅមិនទាន់មានការបង្កើតមូលដ្ឋានគិតពន្ធថ្មីអ្វីនោះទេ ដូច្នេះ ក្នុងខែវិច្ឆិកា...
អានបន្ថែមរដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ...
អានបន្ថែមរដ្ឋលើកលែងប្រាក់ពិន័យ និងទណ្ឌកម្មលើពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ត្រូវរួសរាន់ចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យទាំង ០២ប្រភេទនេះ ឱ្យបានរួចរាល់ក្នុងឆ្នា...
អានបន្ថែមរដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន...
អានបន្ថែម
