រដ្ឋប្រកាសទទួលស្គាល់សគមន៍តំបន់ការពារធម្មជាតិ “តាតៃក្រោម” ទំហំជាង ៩០ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ដែលមានទំហំសរុប ៩៧.៣ ហិតា ជាផ្លូវការហើយ។  សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សហគមន៍នេះ ត្រូវបានទទួលស្គាល់តាមរយៈប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទ...

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ នេះហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយាន្តដ្ឋានថ្មីនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុល...

អាន​បន្ថែម

ក្រសួងចាប់គិតលុយលើការបញ្ជូលថាមពលយានយន្តអគ្គិសនីចាប់ពីខែសីហាខាងមុខនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់គិតកម្រៃលើសេវាបញ្ជូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយដែលស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។ នេះបើតាមលិខិតលេខ ០៣២ សជណ.សក.ដជគ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រាល់ការប្រើប្រាស់ស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីទាំងអស់នេះ ត្រូវគិតតម្លៃ ១.៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។ គួរបញ្ជាក់ថា  គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ...

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យឆាប់រុះរើសំណង់ខុសច្បាប់លើទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាបន្ទាន់!

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងឱ្យម្ចាស់សំណង់ដែលបានសាងសង់ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ខុសច្បាប់លើទំនប់តាសាល ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ...

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ...

អាន​បន្ថែម

ពលរដ្ឋអាចប្តឹងទៅនិយ័តករអាជីវកម្មអចលនវត្ថុ លើគ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ប្រជាពលរដ្ឋទាំងអស់ ដែលមានវិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាចដាក់ពាក្យបណ្តឹងទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បាន។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ និយ័តករនេះ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្ដឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្...

អាន​បន្ថែម

រដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម...

អាន​បន្ថែម

ក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខ​ភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែ...

អាន​បន្ថែម

រដ្ឋកាត់ដី ០៣ទីតាំង ទំហំជាង ១៣ហិកតា នៅបឹងតាមោកឱ្យឯកជនអភិវឌ្ឍ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ នេះបើតាមអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ដីកាត់នេះ ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣...

អាន​បន្ថែម

រដ្ឋផ្តល់ដីសម្បទានសង្គមកិច្ចជាង ៣០០ហិកតា ជូនពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសផ្ទៃដីទំហំ ៣២២ហិកតា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រាប់ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្ប...

អាន​បន្ថែម