ច្បាប់ និងបញ្ញាត្តិ
ត្រឹមខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ច ៣០០ប្រតិបតិ្តការ បានចុះបញ្ជីមានតម្លៃប្រមាណ ៤២៦លានដុល្លារ
គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តការបរធនបាលកិច្ចចំនួន ៣០០ករណី បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៤២៦លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំស្តីពីបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ចំនួនចុះបញ្ជីនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានកើនពីចំនួន ១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១៥៦លានដុល្លារ នៅឆ្នាំ ២០២១ ដែលបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។ បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។ ក្នុងនោះផងដែរ បរធន សំដៅដល់ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងសម្រាប់ ជាប្រយោជន៍ដល់អត្ថគាហកៈ។ ក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ) ផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី
រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិប៉ាតាង ឃុំសសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីផងដែរ។ នេះបើតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ចំពោះទំហំដីដែលកាត់នេះ ត្រូវបានកាត់ចេញពី ០២ទីតាំង ដោយកាត់ផ្ទៃដីទំហំ ១៨៩ ហិកតា ៧៤ អា និង ៥៥ សង់ទីអា ចេញពីដែនគម្របពឈើឆ្នាំ២០០២។ ដោយឡែក មួយទីតាំងទៀត គឺកាត់ផ្ទៃដីទំហំ ៤០១ ហិកតា ៧២ អា និង ១៦ សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករា ផារី។ ផ្ទៃដីដែលបានកាត់នេះ នឹងត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ១សហគមន៍ មានចំនួន ៦៥គ្រួសារ លើក្បាលដីសរុប ២៧ក្បាលដី ដែលរួមមាន ដីលំនៅឋាន ២ក្បាលដី និងដីកសិកម្ម ២៥ក្បាលដី។
អានបន្ថែមរដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវតែប្រើប្រាស់ទម្រង់របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចធ្វើរបាយការណ៍ដូចមានកំណត់ក្នុងប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពី ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដោយប្រើប្រាស់ទម្រង់របាយការណ៍ថ្មីដែលបានកំណត់ដោយនិយ័តករ។ បន្ថែមពីនេះ ក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការទំនាក់ទំនង និងបញ្ជូនរបាយការណ៍មកនិយ័តករដោយផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅអគារ អ.ស.ហ.លេខ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរោះទ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬ តាមរយៈប្រព័ន្ធ Telegram ដែលមានទូរស័ព្ទលេខ ០៧៨ ២៦៦ ២៦៨ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ យ៉ាងណាមិញ ម្ចាស់អាជីវកម្ម ឬអតិថិជន […]
អានបន្ថែមរដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%
រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន និងដៃគូអភិវឌ្ឍសំខាន់ៗជាច្រើនទៀតដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី សម្រាប់ធ្វើជាផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើយោងតាមសិក្ខាសាលារបស់ក្រសួងនៅថ្ងៃទី០៥ ខែធ្នូ ។ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ មានរយានយន្តអគ្គិសនីចំនួនសរុប ៦២៥គ្រឿងបានចុះបញ្ជី កើនប្រហែល ១១៥៣% ប្រៀបធៀបទៅនឹងឆ្នាំ២០២១។ តាមតួលេខខាងលើនេះ បានបង្ហាញថា បច្ចុប្បន្នការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង ហេតុដូច្នេះហើយទើបរដ្ឋាភិបាលចាប់ផ្តើមបង្កើតក្រុមការងារដោយមានការចូលរួមពីអន្តរក្រសួង៩ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមបន្តថា ក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងជំរុញការផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។
អានបន្ថែមរដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បីអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ឬ ហៅកាត់ថា “SOP for PPP Projects” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងសិក្ខាសាលានេះថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវគម្រោងជាអាទិភាព តាមរយៈវិធីសាស្ត្រស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ថាតើគម្រោងនោះអាចធ្វើលទ្ធកម្មសម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។ តាមរយៈបទបង្ហាញរបស់លោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ចែកជា ០២ដំណាក់កាល រួមមាន៖ ក. ដំណាក់កាលទី១៖ គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម គម្រោងដែលទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី […]
អានបន្ថែមក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម
ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូងគេនៅកម្ពុជា នៅឆ្នាំ២០២៣ ដើម្បីដោស្រាយវិវាទពាណិជ្ជកម្ម ធុរកិច្ច និងបង្កើនទំនុកចិត្តវិនិយោគិនទាំងក្នុងស្រុកនិងបរទេស មកបណ្តាក់ទុននៅកម្ពុជា។ ក្រសួងយុត្តិធម៌ សហការជាមួយ ការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល និងវិស័យឯកជន។ ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ។ នេះជាការលើកឡើងរបស់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមសិក្ខាខាងលើនេះ។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ “ក្រោយតុលាការពាណិជ្ជកម្មកម្ពុជាកើតឡើងមក វានឹងបង្កើនទំនុកចិត្តពីវិនិយោគិនដែលគាត់មកវិនិយោគប្រទេសកម្ពុជា ក៏ដូចជាអ្នកវិនិយោគក្នុងស្រុក គឺថាដាក់ទុនទៅ មិនភ័យខ្លាចមានហានិភ័យ បាត់បង់ដោយជនខិលខូចណាមួយ ជាលក្ខណៈបោកប្រាស់ ព្រោះយើងមានច្បាប់ពាណិជ្ជកម្មដើម្បីការពារ”។ ឧកញ៉ា លឹម ហេង បន្តថា តុលាការពាណិជ្ជកម្មនេះ ក៏ជាឈ្នាន់មួយផងដែរ សម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជា។
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣
រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លានដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។ គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្កើតឲ្យមានឱនភាពថវិកាសរុបស្មើនឹង -៧.៥៤% នៃផសស។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ […]
អានបន្ថែមUN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២២។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជីន ថូត បានផ្តោតសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៧ ដែលកម្ពុជាគួរយកចិត្តទុកដាក់នោះរួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានង្ហាញពីយុទ្ធនាការមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរួមមាន៖ ការផ្តោតយកចិត្តទុកដាក់លើកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point […]
អានបន្ថែមរដ្ឋបញ្ជាឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបង្កការលំបាក ដល់ក្រុមការងារភ្ជាប់សេវាអ៊ីនធឺណិត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិត្រូវបញ្ឈប់ភាពអសកម្មមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិ។ ការអំពាវនេះ ធ្វើឡើងក្រោយពេលក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន ៨ ក្រុម បានទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួន។ បើតាមលិខិតលេខ ២៨៦៣ បទ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ (ក.ប.ទ.) បានតម្រូវឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិត្រូវបញ្ឈប់៖ ១.ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។ ២.ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើនេះ។ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែលមានព័ត៌មានអំពីភាពអសកម្មទាំងនេះ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh។
អានបន្ថែមរដ្ឋចេញនីតិវិធីទទួលស្គាល់ក្រុមហ៊ុន និងអ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងវិស័យបរធនបាលកិច្ច
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ)។ នេះបើតាមប្រកាសលេខ ០៥២ អ.ស.ហ ប្រ.ក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។ ក្រុមហ៊ុនវាយតម្លៃដែលមានបំណងស្នើសុំការទទួលស្គាល់ពី ន.ប.ធ ត្រូវដាក់ពាក្យស្នើសុំទៅតាមទម្រង់ និងឯកសារភ្ជាប់ ដូចជា៖ ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ បានបង្កើត និងមានធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងហោចណាស់ ២ឆ្នាំ គិតមកត្រឹមថ្ងៃដាក់ពាក្យស្នើសុំការទទួលស្គាល់ មានអ្នកជំនាញវាយតម្លៃយ៉ាងតិចចំនួន ១រូប។ ចំណែក អ្នកជំនាញវាយតម្លៃត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់មក ន.ប.ធ ទៅតាមទម្រង់ និងឯកសារភ្ជាប់ ដូចខាងក្រោម៖ មានវិញ្ញាបនបត្រវិជ្ជាជីវៈដែលចេញដោយ ន.ប.ធ មានបទពិសោធន៍វាយតម្លៃក្នុងវិស័យអចលនទ្រព្យ យ៉ាងតិច ៣ឆ្នាំ ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនវាយតម្លៃ ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលសិទ្ធិពី ន.ប.ធ ហើយលទ្ធផលប្រឡងមានសុពលភាព ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល ន.ប.ធ ប្រកាសលទ្ធផលប្រឡង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្ត ដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី […]
អានបន្ថែម