ច្បាប់ និងបញ្ញាត្តិ
សម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯងក្នុងបុរីតទៅទៀតហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខអ៊ីនធឺណែតនៅក្នុងបុរីត្រូវលុបចោលទាំងអស់ [ដកអាជ្ញាប័ណ្ណ] អត់មានឱ្យទៀតទេ។ ចឹង! សុំឱ្យប្រតិបត្តិករទាំងអស់យល់ដឹងរឿងហ្នឹង សុំនិយ័តករទូរគមនាគមន៍ អនុវត្តនូវប្រសាសន៍ដឹកនាំរបស់សម្តេច។» ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានកំណត់ទីតាំងនៅតាមតំបន់ទេសចរណ៍ និងតំបន់អភិរក្សនានា ដើម្បីសាងសង់អង់តែនបន្ថែមចំនួន១០០កន្លែងទៀត រួចរាល់ហើយ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តមបញ្ជាក់ថា សប្តាហ៍ក្រោយក្រុមការងារនឹងចាប់ផ្តើមបោះបង្គោលអង់តែនតាមទីតាំងជាក់ស្តែង ដែលគ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រសួងប្រៃសណីយ៍កំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្និន័យតម្លៃប្រមាណ ៣០លានដុល្លារ ដើម្បីប្រមូលទិន្និន័យរបស់ស្ថាប័នផ្សេងៗយកមកគ្រប់គ្រង។ គម្រោងគ្រោងសាងសង់នៅក្នុងក្រសួងផ្ទាល់តែម្តង ក្រោយសិក្សាលម្អិតចប់ ក្រសួងនឹង ស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល។
អានបន្ថែមរដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់
រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការរុះរើសំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបង។ ម្ចាស់លំនៅឋាន និងអាជីវកម្ម ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ស្ថិតតំបន់អភិរក្ស ( ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣) នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើជាបន្ទាន់ ហើយកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។ ក្នុងការថែរក្សាតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបងនេះ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារឡើយ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត។ (អានបន្ថែម) […]
អានបន្ថែមក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ មួយវិញទៀត ក្រសួង ក៏បានប្រកាសឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ជាយថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក្នុងករណី ជនណាម្នាក់មិនអនុវត្តតាមការជូនដំណឹងនេះទេ ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល អនុលោមតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ក្រៅពីនេះ ក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសវាផងដែរ។ (អានបន្ថែម) ព្រមជាមួយគ្នានេះផងដែរ កាលពីពេលថ្មីនេះៗ ក្រសួងបានបើកកិច្ចប្រជុំជាមួយ […]
អានបន្ថែមរដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០ហិកតា ជូនវិស័យឯកជនគ្រប់គ្រង
រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនវិស័យឯកជន។ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។ តាមរយៈអនុក្រិត្យនេះ រដ្ឋធ្វើប្រទានកម្មផ្ទៃដីទាំងពីរទីតាំង សរុបទំហំ ១០៦ ៤២៩ ម៉ែត្រក្រឡាជាកម្មសិទ្ធិជូនលោកឧកញ៉ា ឡោក ហ៊ួរ ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។
អានបន្ថែមក្រសួងប្តេជ្ញាពង្រឹងនិងលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្តាប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន បានប្រកាស ប្តេជ្ញាលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍កម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួង កាលថ្ងៃទី១៤ -១៩ ខែកក្កដា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណែត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅដល់ការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ឯកឧត្តមបន្តថា ក្រសួងបានប្រាប់ប្រតិបត្តិករទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណែត និងវិធានការដោះស្រាយរបស់ក្រសួង ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។ ចំពោះភាគីពាក់ព័ន្ធណាមួយមិនព្រមសហការ ក្រសួងនឹងអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ។ កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានចេញវិធានការក្តៅ សារព្រមានដល់អ្នកដែលពាក់ព័ន្ធ និងមិនព្រមសហការ ជាច្រើនលើកជាច្រើនសាររួចហើយដែរ។(អានបន្ថែម)និង (អានបន្ថែម) និង(អានបន្ថែម) ថ្មីៗនេះទៀតសោធ មានសេចក្តីប្រកាសព័ត៌មានស្តីពី ដើម្បីសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។(អានបន្ថែម) សម្តេច ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត […]
អានបន្ថែមក្រសួងតម្រូវឱ្យម្ចាស់អាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ត្រូវមានអាជ្ញាបណ្ណ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់បណ្តាអង្គភាពរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលចង់បន្តអាជ្ញាបណ្ណលើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំមកក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច៣ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១៨ កក្កដា ២០២២។ សូមបញ្ជាក់ ពេលមកដាក់ពាក្យស្នើសុំ សូមជួយភ្ជាប់មកជាមួយនូវ អាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសដដែលបានបន្ថែមថា សម្រាប់បណ្តាអង្គភាព និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលបានកំណត់ដោយក្រសួងសារធារណការ និងដឹកជញ្ជូន។ ចំពោះអ្នកដែលគ្មានអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើ នឹងត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច
ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន […]
អានបន្ថែមក្រសួងប្រកាសឱ្យប្រើត្រាអគ្គនាយកដ្ឋានសុរិយោដី ជំនួសហត្ថលេខាលើលិខិតទាំងពីរប្រភេទនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ឈប់ប្រើប្រាស់លិខិតលក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះត្រាហត្ថលេខាដោយឯកឧត្តម លឹម វាន់ កន្លងមក។ នេះបើតាមលខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។ គួរបញ្ជាក់ថា ការសម្រេចបញ្ឈប់នេះ គឺដើម្បីធានាការប្រើប្រាស់លិខិតចាស់ទាំងពីរខាងលើនេះ សម្រាប់បម្រើឱ្យការចុះបញ្ជីបន្តឱ្យមានប្រសិទ្ធិភាព និងស្របតាមបច្ចុប្បន្នភាពនៃមុខងាររដ្ឋបាល។
អានបន្ថែមរដ្ឋដាក់ទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល ផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅប្រែក្លាយប្រទេស ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និង អេឡិចត្រូនិក ដែលជាផ្នែកនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។ ទិសដៅនេះ ត្រូវបានកំណត់ក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នៅ កម្ពុជា ដែលកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលធាតុចូលបន្ថែម។ ក្នុងអង្គប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ផងដែរ។ ធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការកែសម្រួលសេចក្តីព្រាងផែនទី បង្ហាញផ្លូវនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិត គ្រឿង បង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។
អានបន្ថែមអគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា
អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។ អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធនៅអគ្គនាយកពន្ធដារ ឬ តាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬតាមរយៈសាខាធនាគារទាំងអស់នេះ មានដូចជា ធនាគារអេស៊ីលីដា កាណាឌីយ៉ាអ.ក វឌ្ឍនៈ កម្ពុជាសាធារណៈ ស្ថាបនា ជេត្រាស់រ៉ូយ៉ាល់ ប្រៃសណីយ៍កម្ពុជា វឌ្ឍនៈអាស៊ីចំកាត់ ពាណិជ្ជកម្មក្រៅប្រទេស ឬតាមកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store ។ ចំពោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
អានបន្ថែម