តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច?

ការសាងសង់គម្រោងអភិវឌ្ឍន៍នីមួយៗ រមែងមានការងារមួយចំនួនដែលស្មុគស្មាញ នឹងសាំយ៉ាំ ដែលបង្កជាការលំបាក ពិសេសសម្រាប់អ្នកអភិវឌ្ឍដែលទើបតែចូលមកប្រឡូកក្នុងវិស័យសំណង់ថ្មីៗ។ ប៉ុន្តែការងារស្មុគស្មាញទាំងនេះអាចដោះស្រាយបាន តាមរយៈក្រុមហ៊ុនពិគ្រោះយោបល់សំណង់។ តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច? សេវាកម្មលើការងារសាងសង់ គឺសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនប្រឹក្សាយោបល់ ឬផ្តល់ដំបូន្មានជំនាញទៅលើការងារសាងសង់ទៅតាមផ្នែកនីមួយៗ។ ក្រុមហ៊ុនប្រឹក្សាទាំងនេះ ផ្តល់សេវាដល់ក្រុមហ៊ុនសាងសង់ ឬម្ចាស់គម្រោង ដោយគិតថ្លៃសេវាទៅតាមទំហំការងារ។ សេវាកម្មជាទូទៅរួមមាន ការគ្រប់គ្រងគម្រោង ការធ្វើពិនិត្យពិច័យលើការងារផ្នែកស្ថាបត្យកម្ម និងការវិភាគលើការគ្រប់គ្រងសំណង់ជាដើម។ លើសពីនេះ ក្រុមហ៊ុនប្រឹក្សាយោបល់ទាំងនេះ ក៏មានអ្នកជំនាញដែលមានបទពិសោធន៍ដូចជាស្ថាបត្យករ វិស្វករ និងអ្នកពិគ្រោះលើគម្រោងចំណាយ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្បាស់ផងដែរ។ ការប្រើប្រាស់សេវាកម្មនេះ អាចជួយឱ្យម្ចាស់គម្រោងដឹងច្បាស់ពីទំហំចំណាយច្បាស់លាស់ ពេលវេលានៃការសាងសង់ ភាពទុកចិត្តខ្ពស់ជាមួយអ្នកម៉ៅការ និងគុណភាពនៃសំណង់ផងដែរ។ យោងតាមក្រុមហ៊ុនពិគ្រោះយោបល់លើការងារសាងសង់ក្នុងស្រុកមួយ ពួកគេបានបែងចែកការផ្តល់សេវាកម្មពិគ្រោះរបស់ពួកគេជា ០៣ ដំណាក់កាល៖ ក. មុនពេលសំណង់ចាប់ផ្តើម: ផ្តល់ជាគំនិតជូនម្ចាស់គម្រោង និងយកគំនិតម្ចាស់គម្រោងមកគូសជាប្លង់ លើកគម្រោងចំណាយ ពិនិត្យប្លង់ និង គណនាលើសម្ភារៈសំណង់ និងតម្លៃគម្រោងតាមដំណាក់កាលនីមួយៗ រៀបចំការដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនសាង់សង់ ត្រួតពិនិត្យលើសំណុំកុងត្រារវាងម្ចាស់គម្រោង និងក្រុមហ៊ុនសាង់សង់តាមផ្នែកនីមួយៗ ខ. កំឡុងពេលសាងសង់: ការពិនិត្យគុណភាព ការងារដូចជា បុកគ្រឹះ សំណង់គ្រោង […]

អាន​បន្ថែម

សេចក្ដីព្រាង ២ ទាក់ទិននឹងពាណិជ្ជកម្មលើផ្លូវទឹកនៅកម្ពុជាបានបញ្ចប់ជាស្ថាពរ

សេចក្ដីព្រាងច្បាប់កំពង់ផែថ្មី និងកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលភ័ស្ដុភារកម្មភ្នំពេញដែលវិនិយោគដោយក្រុមហ៊ុនសិង្ហបូរី ត្រូវបានបញ្ចប់ជាស្ថាពរ និងកំពុងបន្តទៅជំហានបន្ទាប់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។ ឯកឧត្តម បានឱ្យដឹងថា សម្រាប់សេចក្ដីព្រាងច្បាប់កំពង់ផែ គឺសម្រេចបាន ១០០% ហើយ ប៉ុន្តែនៅមិនទាន់លម្អិតនៅឡើយ ពោលគឺនៅត្រូវកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនសិន មុននឹងដាក់ឱ្យគណរដ្ឋមន្ត្រីអនុម័ត។ បើយោងតាមឯកឧត្តម ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ (អានបន្ថែម) ដោយឡែក កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន YCH មកពីប្រទេសសិង្ហបូរី ក្នុការបង្កើតមជ្ឃមណ្ឌល Logistic នៅភ្នំពេញ ក៏បានបញ្ចប់ហើយដែរ ដោយភាគីទាំង ២ នឹងចុះហត្ថលេខានៅចុងខែមីនានេះ ដើម្បីឱ្យក្រុមហ៊ុនចាប់ផ្ដើមអនុវត្តគម្រោង។ គម្រោងនេះស្នើដោយក្រុមហ៊ុនសិង្ហបុរី YHC តាំងទីឆ្នាំ ២០២០ មកម្លេះ ដែលធ្វើឡើងដើម្បីចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់?

ក្រោយពីច្បាប់ស្តីពីសំណង់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វិស័យសំណង់នៅកម្ពុជាក៏ត្រូវបានរឹតបណ្តឹងជាងមុន ក្នុងគោលបំណងដើម្បីរក្សានូវគុណភាណ និងសុវត្ថិភាព ជារួមរបស់គម្រោងនានា។ ក្នុងនោះ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។ ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់? ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។ សំណង់ និងការងារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចខាងក្រោម៖  គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ មុនអាជ្ញាធរផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ ការងារសាងសង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារ មុនអាជ្ញាធរអនុញ្ញាតឱ្យចូលប្រើប្រាស់ សំណង់ និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់ សំណង់ដែលមានហានិភ័យចំពោះមនុស្ស ទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់សន្តិសុខសាធារណៈ ឯកសារបច្ចេកទេស ការងារសាងសង់ ឬរុះរើសំណង់ដទៃទៀត អ្នកដែលមានសិទ្ធិត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវតែជាអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុន […]

អាន​បន្ថែម

រដ្ឋាភិបាលបានចេញបណ្ណកម្មសិទ្ធិដីប្រមាណជាង ៦លានបណ្ណ ត្រឹមចុងឆ្នាំ២០២០

គិតត្រឹមបំណាច់ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានប្រមាណជាង ៦លានបណ្ណ ឬស្មើនឹង ៨៦,៨% នៃក្បាលដីប៉ាន់ស្មានសរុបជាង ៧លានក្បាលដី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។ តាមរយៈរបាយការណ៍ដដែល ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធសម្រេចបានប្រមាណជាង ៥,៤លាន បណ្ណ ហើយក៏បានបានចែកបណ្ណជូនប្រជាពលរដ្ឋបានជាង ៥ លានបណ្ណហើយដែរ។ ដោយឡែក ការចុះបញ្ជីដីដែលមានលក្ខណៈដាច់ជាដុំ សម្រេចបានជាង ៦២ ម៉ឺនបណ្ណហើយ ដោយក្នុងនោះដីរដ្ឋមាន ១៦៦ទីតាំង ឬស្មើនឹងជាង ១ ៩០០ បណ្ណ។ លើសពីនេះ ត្រឹមបំណាច់ឆ្នាំ២០២០ គណៈកម្មការសុរិយោដីក៏បានបានបញ្ចប់វិវាទដីធ្លីឱ្យ ២៣ ០៥០ គ្រួសារ ឬស្មើនឹងផ្ទៃដីទំហំប្រមាណជាង ៦,៥លានហិកតា។

អាន​បន្ថែម

រដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ក្រសួងដែនដីចេញនីតិវិធីលម្អិតក្នុងការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបែបបទ និងនីតិវិធីជាលម្អិត ក្នុងការផ្តល់អាជ្ញាបណ្ណថ្មី ការបន្ត និងការបញ្ចប់សុពលភាពដល់អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នេះបើយោងតាមប្រកាសលេខ០៣៣ ដ.ន.ស/ប្រ.ក.នី.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ប្រកាសនេះ បានបញ្ជាក់ថា អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន ដែលមានគុណសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ នៅច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពេលដាក់ពាក្យ អ្នកដាក់ពាក្យត្រូវភ្ជាប់មកនូវឯកសារចាំបាច់ដូចជា លិខិតធានាអះអាងវិញ្ញាបនបត្រធានារ៉ាប់រង វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធដទៃទៀត។ សំខាន់ជាងនេះទៅទៀត អ្នកវិជ្ជាជីវៈសញ្ជាតិបរទេស ត្រូវភា្ជប់មកមួយនឹងបណ្ណការងារ និងឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែង។ ដោយឡែក ក្រុមហ៊ុនសញ្ជាតិបរទេស ត្រូវមានលិខិតប្រគល់សិទ្ធិជាភ្នាក់ងារតំណាង ដែលចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ឯកសារបញ្ជាក់បទពិសោធន៍ការងាររបស់អ្នកវិជ្ជាជីវៈបរទេស ត្រូវតែមានការបញ្ជាក់ទទួលស្គាល់ដោយស្ថានទូត ឬស្ថានតំណាងបរទេសពាក់ព័ន្ធនៅកម្ពុជា។ ប្រកាសដដែលនេះ ក៏បានអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន អាចដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ក្នុងករណីមានការបាត់រហែក ការប្តូរឈ្មោះ ការប្តូរទីតាំងការិយាល័យ ឬក្រុមហ៊ុន និងការប្តូរប្រធានក្រុមហ៊ុនជាដើម។ គួរបញ្ជាក់ថា អាជ្ញាបណ្ណត្រួតពិនិត្យ […]

អាន​បន្ថែម

បើមានលិខិតអនុញ្ញាតិសាងសង់ហើយ តើត្រូវសុំលិខិតបើកការដ្ឋានទៀតទេ?

ម្ចាស់គម្រោងថ្មីភាគច្រើនតែងយល់ថា ក្រោយទទួលបានលិខិតអនុញ្ញាតិសាងសង់ហើយ គឺអាចបើកការដ្ឋានសាងសង់បានតែម្ដង ដោយមិនបាច់សុំលិខិតអ្វីទៀតទេ។ តើពិតឬទេ? ក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានបញ្ជាក់ថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី ការងារកែប្រែ ការងារដំឡើង និងការងាររុះរើ ត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន។ ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់។ លើសពីនេះ ម្ចាស់សំណង់ ក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ផងដែរ មុននឹងបំបែកក្បាលដី សម្រាប់គម្រោងសាងសង់បណ្តុំផ្ទះល្វែង ឬបណ្តុំលំនៅឋានដែលស្ថិតនៅលើក្បាលដីតែមួយ។ (អានបន្ថែម) នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា៖ លិខិតអនុញ្ញាតសាងសង់ គម្រោងប្លង់គ្រឿងផ្គុំសំណង់ ឯកសារសិក្សាភូព្ភសាស្ត្រ សៀវភៅបន្ទុកនៃការងារសាងសង់ កិច្ចសន្យាម៉ៅការសំណង់ ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់ ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ សម្រាប់ការងាររុះរើវិញ អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារសំខាន់ៗដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ គម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់រុះរើ សៀវភៅបន្ទុកនៃការងាររុះរើ កិច្ចសន្យាម៉ៅការសាងសង់ ឯកសារបច្ចេកទេសផ្សេងទៀតសម្រាប់បម្រើឱ្យការងាររុះរើ និងឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ យ៉ាងណាមិញ ការដ្ឋានសំណង់ដែលបានចាប់ផ្តើមដំណើរការ ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ លើស […]

អាន​បន្ថែម

ក្រសួងដែនដីចេញនិតិវិធីថ្មី ៤ ចំណុចរឹតបន្ដឹងការវាស់វែងដី ការផ្ដល់កម្មសិទ្ធិ និងការជួលដីរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានដាក់ចេញគោលការណ៍ថ្មី ៤ចំណុច រឹតបន្ដឹងនិតិវិធីក្នុងការវាស់វែងក្បាលដី ការផ្ដល់កម្មសិទ្ធិ និងការជួលដីរដ្ឋឱ្យទៅឯកជន។ ការដាក់ចេញគោលការណ៍ថ្មីនេះ គឺដើម្បីបញ្ជៀសបញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់ដូចជា ការផ្ដល់កម្មសិទ្ធ ឬជួលដីរដ្ឋឱ្យឯកជនដោយគ្មានការផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី ការវាស់ក្បាលដីមិនត្រឹមត្រូវ បញ្ហាជាន់ក្បាល់ដីគ្នា និងវិវាទដីធ្លីផ្សេងៗទៀត។ គោលការណ៍ទាំង ៤ នោះរួមមាន៖ ១. រាល់ការវាស់វែងក្បាលដី ត្រូវអនុវត្តនិងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល។ ២. រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី។ ៣. រាល់ទិន្នន័យវាស់វែងក្បាលដីដើម្បីផ្តល់កម្មសិទ្ធិ ឬជួលដីរដ្ឋឱ្យឯកជន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ពិនិត្យនិងផ្ទៀងផ្ទាត់ជាមុនសិន ព្រោះអគ្គនាយកដ្ឋាននេះ ជាអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដីទូទាំងប្រទេស។ ៤. រាល់ការជួលរដ្ឋឱ្យទៅឯកជន ត្រូវធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុនសិន។

អាន​បន្ថែម

រដ្ឋដកយកដី ២០ ហិកតាពីបឹងតាមោកពីឯកជនវិញ ហើយមោឃៈការសាងសង់អាគារទីបញ្ជាការស្រាលនៅសង្កាត់ស្រះចក

រដ្ឋាភិបាលកម្ពុជា បានសម្រេចទុកជាមោឃៈ ការកាត់ដីបឹងតាមោក ២០ ហិកតាឱ្យទៅឯកជន ក៏ដូចជា និរាករណ៍ការសាងសង់អគារទីបញ្ជាការស្រាលលើដី ១,៥ ហិកតា នៅខណ្ឌដូនពេញផងដែរ។ នេះបើយោងតាមអនុក្រឹត្យ លេខ០៨ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។ កាលពីខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាល បានចេញលិខិតចំនួន ២ ដែលក្នុងនោះ លិខិតមួយសម្រេចប្រគល់ផ្ទៃបឹងតាមោក ២០ ហិកតាឱ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ហើយលិខិតមួយទៀត គឺជាការដោះដូរឱ្យអ្នកទាំង ២ ត្រូវសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១ ម៉ែត្រ និង ៤២ ម៉ែត្រ លើផ្ទៃដី ១,៥ ហិកតា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញវិញ។ ប៉ុន្តែ អនុក្រឹត្យថ្មីថ្ងៃទី ១៣ ខែមករា នេះ សម្រេចទុកជាមោឃៈនៃសេចក្ដីសម្រេចចាស់ទី ២ នេះហើយ ពោលគឺគ្មានការដោះដូរដី […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៥៨៖ តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ការវាស់វែង និងការផលិតផែនទីមួយទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងនាពេលអនាគត ជាពិសេសការវាស់វែងព្រំប្រទល់ប្រទេស ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនតែប៉ុណ្ណោះ។ តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?

អាន​បន្ថែម