ហេតុអ្វីត្រូវចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ពិសេសសម្រាប់កម្មសិទ្ធលើអចលនទ្រព្យ?

ជាទូទៅនៅក្នុងសង្គមខ្មែរយើង គេសង្កេតឃើញថា ក្រោយការលែងលះ ភាគីទាំងសងខាង ពិបាកក្នុងការបែងចែកទ្រព្យសម្បត្តិបានឱ្យស្មើគ្នា ជាពិសេសលើដីធ្លី និងផ្ទះសំបែង។ បញ្ហាទាំងនេះ កើតមានដោយសារ ប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិឱ្យបានត្រឹមត្រឹមត្រូវ? តើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជាអ្វី ហើយមានសារៈសំខាន់ដូចម្តេចខ្លះ? ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជា កិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងប្តី និងប្រពន្ធមុនពេលរៀបការ ដោយបញ្ជាក់ច្បាស់ពីទ្រព្យសម្បត្តិទាំងអស់របស់ភាគីទាំង២ មុនរៀប និងសិទ្ធិលើទ្រព្យសម្បត្តិនោះក្រោយរៀបការ។ ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យប្ដីប្រពន្ធ ឬ បុគ្គលដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អាចកំណត់យ៉ាងច្បាស់ពីទំនាក់ទំនងទ្រព្យសម្បត្តិនៅមុន ឬ ក្រោយការរៀបអាពាហ៍ពិពាហ៍។ លើសពីនេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនឹងបង្កភាពងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។ ទ្រព្យសម្បត្តិដែលលើកឡើងខាងលើ អាចមានជាច្រើនទម្រង់ ប៉ុន្តែទ្រព្យសម្បត្តិដែលអចលនទ្រព្យ ដូចជាដីធ្លី និងផ្ទះជាដើម គឺមានភាពស្មុគស្មាញខ្លាំងក្នុងការបែកចែក ដោយសារតែអចលនទ្រព្យភាគច្រើនតែងតែឡើងថ្លៃជានិច្ច។ ដូចនេះ ការចុះបញ្ជីបែងចែកទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធត្រូវធ្វើជាចាំបាច់ ដើម្បីជៀសវាងជម្លោះបែងចែកមិនដាច់ស្រេច។ មួយវិញទៀត កាតព្វកិច្ចសងបំណុលរបស់ភាគីប្តី ឬប្រពន្ធ ដែលមានលើទ្រព្យនោះ ក៏ចាំបាច់ណាស់ដែរ។ ឧទាហរណ៍ បំណុលបង់រំលស់ផ្ទះរួម ក្រោយតើក្រោយលែងលះ តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយប៉ុន្មានភាគរយ។ ដូច្នេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នឹងជួយកំណត់ឱ្យច្បាស់ពីទ្រព្យរួម ឬ ទ្រព្យដោយឡែកដែលភាគីណាមួយមានកាតព្វកិច្ចត្រូវចេញសង។ […]

អាន​បន្ថែម

រដ្ឋាភិបាលដាក់ចេញអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជា

កាលពីចុងឆ្នាំ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីចំនួន ៣ ដើម្បីពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ ក៏ដូចជាអ្នកប្រើប្រាស់សំណង់ទូទៅ។ អនុក្រឹត្យថ្មីទាំង ៣ នោះរួមមាន៖ ១) អនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អនុក្រឹត្យនេះ បាននិរាករណ៍អនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។ ខ្លឹមសារសំខាន់នៃអនុក្រឹត្យថ្មីនេះ ផ្ដោតលើការកំណត់សមត្ថកិច្ច នីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាត។ ខុសពីអនុក្រឹត្យចាស់ អនុក្រឹត្យថ្មីនេះ បានចែងលម្អិតយ៉ាងច្បាស់ថា សំណង់ប្រភេទណាត្រូវសុំលិខិតអនុញ្ញាតពីសមត្ថកិច្ចមួយណា។ ឧទាហរណ៍ រដ្ឋបាលរាជធានី ខេត្ត មានសមត្ថកិច្ចចេញលិខិតអនុញ្ញាតចំពោះសំណង់ដែលមានផ្ទៃក្រឡាតិចជាង ឬស្មើនឹង៣០០០ ម៉ែត្រក្រឡា ឬទាបជាង១១ ជាន់ ប៉ុណ្ណោះ។ បើធំឬ ខ្ពស់ជាងនេះ ត្រូវសុំពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យ៉ាងណាមិញ អនុក្រឹត្យថ្មីនេះ មិនបានចែងពីកម្រិតស្របច្បាប់នៃសន្ទស្សន៍ប្រើប្រាស់ដីដូចអនុក្រឹត្យចាស់នោះទេ។ […]

អាន​បន្ថែម

រដ្ឋាភិបាល សម្រេចទុកជាមោឃៈការកាត់ដីបឹងតាមោកទំហំ ៣០ ហិកតា ដែលអនុម័តកាលពីឆ្នាំមុន

រាជរដ្ឋាភិបាលបានសម្រេចនរាករណ៍ ឬទុកជាមោឃៈការកាត់ដីបឹងតាមោក ៣០ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ និងអគារអង្គភាពចំនួន ៣ ទៀត ដែលធ្វើឡើងកាលពីឆ្នាំមុន ក៏ដូចជាប្រកាសឱ្យដោះដូរទីតាំងស្ថាប័នរដ្ឋមួយចំនួនផងដែរ។ យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៤ មករា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចទុកជាមោឃៈលើលិខិតលេខ ៧៩០ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទថ្មី កាលពីឆ្នាំមុន។ (អានបន្ថែម) សេចក្ដីប្រកាសដដែលក៏បានសម្រេចទុកជាមោឃៈលិខិតលេខ ៧៩១ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារអង្គភាពចំនួន ៣ រួមមាន ១) អគារគណៈកម្មការជាតិគ្រប់គ្រងមហន្តរាយ ២) អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ៣) អគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ លើសពីនេះ លិខិតដដែលក៏បានសម្រេចឱ្យដោះដូរអគាររដ្ឋមួយចំនួន ដូចតទៅ៖ – ប្រគល់អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បច្ចុប្បន្ន ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ – ប្រគល់អគារក្រសួងអភិវឌ្ឍន៍ បច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដីភ្នំពេញ […]

អាន​បន្ថែម

ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន

ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។ ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖ ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ […]

អាន​បន្ថែម

តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ប្រាកដណាស់ ការវាស់វែង និងការផលិតផែនទីមួយទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងនាពេលអនាគត ជាពិសេសការវាស់វែងព្រំប្រទល់ប្រទេស ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនតែប៉ុណ្ណោះ។ ជាក់ស្តែង ការវាស់វែងទូទៅ ឬការផលិតផែនទីជំនាញ ត្រូវប្រើប្រាស់ទិន្នន័យវាស់វែងគោល ឬផែនទីគោល។ តួយ៉ាង អ្នកផលិតផែនទី ចាំបាច់ត្រូវសហការ និងប្រើប្រាស់ទិន្នន័យផែនទីគោលរបស់អគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រាល់អាជីវកម្មនេះ ក៏តម្រូវឱ្យមានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវាស់វែង ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ បុគ្គលទូទៅដែលមានបំណងស្នើវិញ្ញាបនបត្រវាស់វែង ត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញវាស់វែងថ្នាក់ឧត្តម ឬថ្នាក់មធ្យម ឬថ្នាក់បឋមនៃគ្រឹះស្ថានសិក្សាណាមួយ។ បុគ្គលរូបនោះ ក៏ត្រូវមានបទពិសោធន៍វាស់វែងយ៉ាងតិច ០២ឆ្នាំ។ វិញ្ញាបនបត្រវាស់វែង មានសុពលភាព៥ឆ្នាំ និងអាចសុំបន្តបាន។ ចំណែកឯ ក្រុមហ៊ុនវិញ គឺត្រូវស្នើសុំអាជ្ញាបណ្ណវាស់វែងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។ លក្ខខណ្ឌគឺ ក្រុមហ៊ុននោះត្រូវតែមាននាយកបច្ចេកទេសមួយរូប ដែលជាអ្នកវាស់វែងកម្រិតឧត្តម និងមានបទពិសោធន៍យ៉ាងតិច ០៣ឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនត្រូវតម្កល់ប្រាក់ធានាចំនួនពី១០ ទៅ ១០០ លានរៀល ទៅតាមប្រភេទអាជីវកម្មវាស់វែង និង/ឬផលិតផែនទីនោះ។ យោងតាមអនុក្រឹត្យលេខ១៧ […]

អាន​បន្ថែម

សមាគមអចលនទ្រព្យស្នើឱ្យរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកាជំនួយបន្ថែមដើម្បីរក្សាលំនឹងសេដ្ឋកិច្ចនៅឥណ្ឌូណេស៊ី

សមាគមអចលនទ្រព្យឈានមុខគេនៅឥណ្ឌូនេស៊ី ស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលការណ៍ជំនួយបន្ថែម ដើម្បីជម្រុញសកម្មភាពអចលនទ្រព្យក្នុងប្រទេស ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ខណៈដែលផែនការបច្ចុប្បន្ននៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។ យោងតាមកាសែត Jakarta Post កាលពីថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ី (REI) បានស្នើសុំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែម ដូចជាការពន្យារពេលការទូទាត់ប្រាក់កម្ចីទិញផ្ទះ សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍ជាដើម។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលធ្លាប់បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភជាទ្រង់ទ្រាយកម្ចីសម្រាប់អ្នកជាប់ចំណុលទិញអចលនទ្រព្យ ម្តងហើយដែរ។ ប្រាក់ឧបត្ថម្ភនោះគឺប្រមាណ ចាប់ពី ៣% -២៥% នៅកម្ចី សម្រាប់រយៈពេល ៣ ខែ តែចំពោះអលចនទ្រព្យដែលតូចជាង ៧០ ម៉ែត្រការ៉េ និងកម្ចីទាបជាង ៦៧៣ ០០០ ដុល្លារអាមេរិក។ លោក Paulus Totok ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ីបាននិយាយថា៖ «ការឧបត្ថម្ភជាកម្ចីមានការប្រាក់នេះ គឺមិនជួយបានច្រើននោះទេ ពីព្រោះវាមានរយៈពេលប្រមាណ ៣ ខែប៉ុណ្ណោះ ខណៈដែលប្រជាជនភាគច្រើន ត្រូវព្យួរការងារដោយគ្មានប្រាក់ចំណូល»។

អាន​បន្ថែម

រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ ដែលត្រូវអនុវត្តចាប់ពីខែ មករា រហូត ដល់ខែ មិនា ឆ្នាំ២០២០។ ជាមួយគ្នានេះ អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ក្នុងទីតាំងខាងលើ តម្រូវប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ ឱ្យបានមុនខែមិនាឆ្នាំ២០២១ ទោះមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទក្ដី។ កន្លងមក រដ្ឋាភិបាលបានប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ជាច្រើនលើកមកហើយ ចាប់តាំងពីមានវិបត្តិកូវីដ ១៩មក។ តួយ៉ាង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា […]

អាន​បន្ថែម

ការលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ ពន្យារដល់ខែធ្នូ ២០២១

រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ មួយឆ្នាំទៀត ពោលគឺពីថ្ងៃខែមករា ឆ្នាំ ២០២១ ទៅខែធ្នូឆ្នាំ ២០២១។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ កន្លងមកនេះ មិនត្រឹមតែបន្តលើកលែងពន្ធទេ រដ្ឋក៏បានអំពាវនាវឱ្យម្ចាស់គម្រោងធ្វើការបញ្ចុះតម្លៃផ្ទះផងដែរ ដើម្បីធ្វើឱ្យចរន្តទិញលក់ប្រសើរជាងមុន។ ការលើកលែងពន្ធប្រថាប់ត្រានេះ ធ្វើឡើងជាលើកដំបូងតាមរយៈការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលើកលែងពន្ធ១ឆ្នាំ ពោលគឺផុតកំណត់ត្រឹមខែមករា ឆ្នាំ ២០២១។ (អានបន្ថែម) សម្តេចបានមានប្រសាសន៍ថា ការលើកលែងនេះក៏រួមបញ្ចូលទាំងខុនដូផងដែរ ដែលនេះជាការធ្វើអោយអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និង រួចពន្ធ។ (អានបន្ថែម) គួរបញ្ជាក់ដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានដូចជា ដី ផ្ទះ អគារ និងប្រភេទសំណង់ផ្សេងៗ គឺត្រូវបានកំណត់ក្នុងអត្រា ៤%។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យដំណើរការកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឆាប់ៗនេះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ នៅឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រួលដល់ការបង់ពន្ធអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ កាលពីថ្មីៗនេះ។ ថ្លែងនៅក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី១៧ ខែធ្នូ កន្លងមកនេះ ឯកឧត្តមបានឲ្យដឹងថា ពេលនេះអគ្គនាយកដ្ឋានកំពុងរៀបចំដាក់ចេញ App តែមិនទាន់ចេញសេចក្តីជូនដំណឹង និងបណ្តុះបណ្តាលមន្ត្រីផ្ទៃក្នុងរួចរាល់នៅឡើយទេ។ ឯកឧត្តមបន្តថា៖ «…App សម្រាប់បង់ពន្ធអចលនទ្រព្យ នឹងដាក់ចេញក្នុងពេលឆាប់ៗនេះ [ត្រឹមឆ្នាំ២០២១] គឺប្រជាពលរដ្ឋដែលបានធ្វើបច្ចុប្បន្នភាពជាមួយពន្ធដារហើយ [ទិន្នន័យនៃអចលនទ្រព្យទាំងអស់] គឺយកកាតហ្នឹងទៅ ហើយយកអត្តសញ្ញាណProperty tax ទៅបង់ពន្ធទៅ…»។ ម្ចាស់អចលនទ្រព្យ មិនចាំបាច់ទៅកាន់ធនាគារ ឬសាខាពន្ធដារណាមួយទេ។ ប្រសិនបើមានព័ត៌មានពេញលេញហើយ អ្នកអាចវាយទិន្នន័យអចលនទ្រព្យចូល អ្នកនឹងអាចបង់ពន្ធនៅលើ App នោះតែម្តង។ បន្ទាប់មក App នេះនឹងផ្តល់វិក័យបត្រអេឡិចត្រូនិច ដោយស្វ័យប្រវត្តិ។ កម្មវិធីនេះ ក៏ជួយឲ្យអ្នកអាចឆែកមើលប្រវត្តិអចលនទ្រព្យថា តើឆ្នាំណាមិនទាន់បានបង់ពន្ធ ឬជំពាក់ពន្ធពីមុនដែរទេ ដោយព័ត៌មានទាំងនោះគឺនៅក្នុង App នេះទាំងអស់។ […]

អាន​បន្ថែម

ក្រសួងនឹងរឹតបន្តឹងរបៀបប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន តាមរយៈស្ដង់ដាថ្មីចំនួន ៤

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចអនុម័តស្តង់ដារ ទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន ចំនួន ៤ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កាហានិភ័យ។ នេះបើតាមកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ។ ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់ ធ្វើការវាយតម្លៃ ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ និងបរិស្ថានពីហានិភ័យដែលបង្កដោយបរិក្ខារទាំងនោះ។ ដោយឡែកមកទល់បច្ចុប្បន្ន ក្រសួងឧស្សាហកម្មមិនសម្រេចអនុម័តចំពោះប្បញ្ញត្តិបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ និងលំនៅដ្ឋាននៅកម្ពុជា ណាមួយនៅឡើយទេ។ ការចងក្រងបទប្បញ្ញត្តិបច្ចេកទេសនេះ ទាមទារឱ្យមានការចូលរួមពិភាក្សាបានល្អិតល្អន់ជាមុន ជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសារអាចនឹងជាន់ភារកិច្ចការងារគ្នា។ គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២បានសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។

អាន​បន្ថែម