ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន

ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។

ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖

ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)

នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ ហិកតា នៃផ្ទៃដីបឹងតាមោក ឱ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។ (អានបន្ថែម)

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០៖ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង ១០ ហិកតា ឲ្យអ្នកស្រី ជា សុផាម៉ាដែន។

ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០៖ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំជិត ៣០០ ហិចតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋាននៃកងទ័ពថ្មី។ (អានបន្ថែម)

ថ្ងៃទី ១ កញ្ញា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចកាត់ដីបឹងតាមោក ១៥ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ (អានបន្ថែម)

ថ្ងៃទី ២៥ កញ្ញា ឆ្នាំ២០២០៖ រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោកទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ (អានបន្ថែម)

ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។

ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល សម្រេចកាត់ផ្ទៃបឹងតាមោក ២០ ហិកតា សាងសង់មន្ទីពេទ្យកាល់ម៉ែត្រ សម្រាប់បម្រើសេវាព្យាបាលប្រជាជន។

ថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល បានសម្រេច កាត់ផ្ទៃបឹងតាមោកជាង ១៩៦ ហិកតា (១៩៦,៥៦៥៩ហិកតា) ទៅឲ្យអ្នកស្រី អ៊ុយ បូវី និង អ្នកស្រី គង់ សុធី។

មុនពីឆ្នាំ ២០២០ រដ្ឋាភិបាលក៏ធ្លាប់បានកាត់ដីបឹងតាម៉ោកផងដែរ ប៉ុន្តែបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន គឺកាលពីខែ សីហា ឆ្នាំ ២០១៨ ខែ សីហា រាជរដ្ឋាភិបាល សម្រេចកាត់ដីចំនួន ២០ ហិកតា នៃបឹងតាមោក ឱ្យសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ កំណត់ផ្ទៃបឹងមានជាង ៣ពាន់ ហិកតាជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]