ច្បាប់ និងបញ្ញាត្តិ
រដ្ឋាភិបាលចេញប្រកាសអន្តរក្រសួងថ្មីដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹង ក្រសួងយុត្តិធម៌ កាលពីថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងស្ដីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទទាំងអស់នៅកម្ពុជា។ ចុះថ្ងៃទី២ ខែសីហា ប្រកាសមួយនេះ មានគោលបំណង គឺដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។ ជាមួយគ្នានេះដែរ ប្រកាសថ្មីមួយច្បាប់នេះ ក៏ដើម្បីឆ្លើយតបទៅនឹងភាពធូររលង់នៃគុណភាពនិងស្តង់ដារនៃការសាងសង់អគារ ដែលជាហេតុបង្កឲ្យកើតមានជាឧប្បត្តិហេតុជាច្រើនករណី មានជាអាទិ៍ដូចជា ការបាក់រលំអគារកម្ពស់៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងមកនេះ។ (អានបន្ថែម) ប្រកាសថ្មីនេះ ផ្ដល់សិទ្ធិឲ្យអាជ្ញាធរទាំងថ្នាក់ជាតិនិងក្រោមជាតិក្នុងការធ្វើអធិការកិច្ច ពោលគឺ ការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ សំណង់ ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងនោះមាន ដូចខាងក្រោម ៖ ១-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុ គ្រប់ប្រភេទនិងទំហំ។ ២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែលស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត។ ៣- អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែល ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មានតែប្រធានអង្គភាពមានសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចលើកសំណើធ្វើអធិការកិច្ចសំណង់ទៅ អាជ្ញាធរមានសមត្ថកិច្ច។ លើសពីនេះ ក្នុងករណីពិនិត្យឃើញថា ការអភិវឌ្ឍន៍អចលនវត្ថុកំពុងដំណើរការដោយមិនអនុលោមតាម លិខិតអនុញ្ញាត បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន របាយការណ៍ស្តីពីលទ្ធផលនៃការ ចុះធ្វើអធិការកិច្ចសំណង់ ត្រូវលើកសំណើចាត់វិធានការនិង/ ឬដាក់ទណ្ឌកម្មមួយឬច្រើនដូចខាងក្រោម៖ – […]
អានបន្ថែមអនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ
អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។ ក្រោមចំណងជើងថា៖ «ការប៉ាន់ប្រមាណវាយតម្លៃអំពីទឹកស្អាត និងអនាម័យក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់» របាយការណ៍នេះ បានរកឃើញថា ស្ថានភាពទឹកស្អាត និងអនាម័យនៅតាមការដ្ឋានសំណង់នៅតែមិនទាន់ឈានដល់កម្រិតស្តង់ដាអនាម័យអប្បរមា ឬមិនឆ្លើយតបនឹងតម្រូវការរបស់កម្មករ និងសាច់ញាតិពួកគាត់ដែលរស់នៅតាមការដ្ឋាននៅឡើយ។ របាយការណ៍នេះ បានស្ទង់មតិ និងត្រួតពិនិត្យនៅតាមការដ្ឋានចំនួន១៧ ការដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់កម្មករក្នុងការដ្ឋានទាំងអស់នេះ គឺសុទ្ធតែមិនត្រូវតាមស្តង់ដា។ របាយការណ៍បានសរសេរថា៖ «កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ មានលក្ខខណ្ឌទឹកស្អាត និងអនាម័យមិនល្អ ហើយមិនត្រូវនឹងស្តង់ដា ឬស្របតាមការកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា និងប្រកាសឡើយ។ បរិក្ខាអនាម័យ មិនគ្រប់គ្រាន់ គ្មានការថែទាំ និងសាងសង់គ្មានគុណភាពល្អ គ្មានគន្លឹះចាក់សោរទ្វារ ថែមទាំងមានប្រហោងលើជញ្ជាំង»។ តួលេខរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់កើនឡើងជាង ៥៧ […]
អានបន្ថែមក្រសួងសាធារណការនឹងបង្កើតក្រុមការងារពិសេសដើម្បីត្រួតពិនិត្យការសាងសង់ផ្លូវ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការងារសាងសង់ផ្លូវនៅកម្ពុជា ក្រោយពីមានក្រុមហ៊ុនត្រួតពិនិត្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ធ្វេសប្រហែសក្នុងការត្រួតពិនិត្យគុណភាពផ្លូវឲ្យស្របតាមស្តង់ដារបច្ចេកទេស នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ និងក្រុមហ៊ុនត្រួតពិនិត្យរួចមកឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ០៧ ខែ សីហា បានប្រាប់អ្នកសារព័ត៌មាន ថា ក្រសួង នឹងបង្កើតក្រុមការងារពិសេសមួយ។ ឯកឧត្តម ស៊ុន ចាន់ថុលថ្លែងថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតក្រុមត្រួតពិនិត្យពិសេស ដោយគ្មានប្រាប់មុនទេ ក្រុមហ៊ុនត្រួតពិនិត្យនេះនឹងទៅឆ្មក់ ពីលើអ្នកត្រួតពិនិត្យបច្ចេកទេសបរទេស និងអ្នកត្រួតពិនិត្យរបស់ក្រសួងថែមទៀត ឆ្មក់អត់ប្រាប់មុនទេ»។ តាមការបញ្ជាក់របស់ឯកឧត្តម ការបង្កើតក្រុមការងារពិសេសមួយនេះ គឺដោយសារកន្លងមក មានការសាងសង់ផ្លូវ និងផ្លូវខ្លះសាងសង់រួចរាល់ហើយ តែខុសលក្ខណៈបច្ចេកទេស ដោយក្រុមការងាររបស់ក្រុមហ៊ុនត្រួតពិនិត្យ និងមន្ត្រីមួយចំនួន មិនបានរាយការណ៍អំពីកង្វះលក្ខណៈបច្ចេកទេសទាំងនោះទេ ដែលបានបណ្តាលឲ្យ ខូចខាតថវិកាជាតិ ខាតបង់ពេលវេលា និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមថ្លែងថា៖ «គាត់ [អ្នកត្រួតពិនិត្យ] ត្រូវតែធ្វើឲ្យអ្នកម៉ៅការសាងសង់ខ្លាចគាត់ ព្រោះគាត់គឺជាអ្នកត្រួតពិនិត្យ ប៉ុន្តែបែរជាគាត់ខ្លាចអ្នកសាងសង់ទៅវិញ…ល្អូកល្អិន ភ្លេចតួនាទីខ្លួនឯង […]
អានបន្ថែមអភិបាលខេត្តប្រាប់ពីវិធានការណ៍ដោះស្រាយបញ្ហាការលិចលង់នៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ៥ ខែ សីហា បានប្រាប់ឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយដើម្បីកុំឲ្យខេត្តព្រះសីហនុមានការលិចទឹកកាន់តែខ្លាំង ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពនៃការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានាក្នុងខេត្តមួយនេះ ។ យោងតាមរូបភាព និងវីដេអូបង្ហោះដោយគណនីហ្វ៊េសប៊ុករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចលង់ទឹកយ៉ាងខ្លាំងចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៧ ព្រឹក ដែលបង្កផលលំបាកជាច្រើន និងប៉ះពាល់ដល់ទ្រព្យសម្បត្តិក្នុងគេហដ្ឋានមួយចំនួន ដូចជាម៉ូតូជាដើម។ ពាក់ពន្ធ័ទៅនឹងបញ្ហាខាងលើ ឯកឧត្តម គួច ចំរើន បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមតេឡេក្រាមកាលពីថ្ងៃទី ០៥ ខែ សីហានេះថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយបានប្រាប់ប្រជាជនឲ្យបញ្ឈប់ការរំលោភប្រឡាយ ដើម្បីឲ្យទឹកអាចរំដោះបានទាន់។ ការរំដោះទឹកក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុគឺ រំពឹងទៅលើប្រឡាយឬអូរ ដែលជាផ្លូវសម្រាប់នាំយកទឹកពីទីក្រុងចូលទៅក្នុងសមុទ្រ។ ឯកឧត្តម គួច ចំរើនថ្លែងថា៖ «កុំឲ្យប្រជាពលរដ្ឋមានការរំលោភបំពានយកប្រឡាយតទៅទៀត នាំគ្នាចេះតែយកប្រឡាយអស់ទៅ បានជាអត់មានផ្លូវទឹកហូរ។ ចាប់ពីម្តុំ LV ទៅខាងក្រោមហ្អឹង [យើង] មើលមកប្រឡាយឃើញថាមានការរំលោភច្រើន ប្រឡាយដែលគេកាត់ទុក១០ម៉ែត្រជាង […]
អានបន្ថែមក្រសួងឧស្សាហកម្មបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់
ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ០១ ខែ សីហា បានចេញសេចក្តីណែនាំដល់សមត្ថកិច្ចក្រោមបង្គាប់របស់ខ្លួន ឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់ ក្នុងគោលបំណងធានាអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំនេះ គឺសំដៅដល់គ្រប់មន្ទីឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចម្រុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងនោះដែរ សមត្ថកិច្ចពាក់ពន្ធ័ខាងលើ ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញនានា។ សេចក្តីណែនាំខាងលើបានសរសេរថា៖ «ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញ ជាពិសេស ជាមួយមន្ទីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការរដ្ឋានសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ឬជួលស្នាក់នៅ និងការដ្ឋានសំណង់ដទៃទៀតដែលជាប្រភេទសំណង់ខុសច្បាប់ ឬសាងសង់ខុសបច្ចេកទេស ដែលត្រូវបានកំណត់ដោយស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញ លើកលែងតែប្រភេទសំណង់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ»។ ការផ្អាកការផ្គត់ផ្អង់ទឹកទៅដល់ការដ្ឋានសំណង់ខុសច្បាប់នេះទៀតសោត គឺនឹងត្រូវលុបចោលលុះត្រាតែមានលិខិតបញ្ជាក់ពីស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ។
អានបន្ថែមការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើននឹងកើនឡើងខ្លាំងក្នុងរាជធានីភ្នំពេញ
ជាមួយនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ ទីក្រុងភ្នំពេញនឹងឃើញមានការកើនឡើងនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ទៀត ដោយសារអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនបាននិងកំពុងចូលមកក្នុងទីផ្សារ នេះបើតាមការឲ្យដឹងពីអ្នកជំនាញអន្តរជាតិផ្នែកអចលនទ្រព្យ។ លោក James Hewson អ្នកគ្រប់គ្រងនៃភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទកាលពីចុងសប្តាហ៍នេះថា អ្នកអភិវឌ្ឍន៍អន្តរជាតិកំពុងចាប់ផ្តើមទាញយកផលប្រយោជន៍ពីទីផ្សារការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ខណៈដែលការិយាល័យដែលមានម្ចាស់តែមួយនៅតែជាជម្រើសដ៏ពេញនិយម។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារក្នុងរាជធានីភ្នំពេញរបស់ CBRE Cambodia បានបង្ហាញថា នៅត្រីមាសទី ២ នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនបានកើនឡើងចំនួន ២០,៣២៣ ម៉ែត្រការ៉េដោយបានមកពីគម្រោង Star City ដែលនេះបានធ្វើឲ្យផ្ទៃក្រឡាសម្រាប់ជួលសរុបក្នុងទីផ្សារកើនឡើងរហូតដល់ទៅ ៤០,៤៩៦ ម៉ែត្រការ៉េ។ លោក James Hewson ថ្លែងថា៖ «ហេតុផលចម្បងដែលជំរុញអ្នកអភិវឌ្ឍន៍ឲ្យសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ជាជាងសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ គឺការពិតត្រង់ថា ពួកគេអាចទទួលបានការវិនិយោគត្រឡប់មកវិញរបស់ពួកគេយ៉ាងលឿន»។ គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៩ របាយការណ៍ខាងលើ បានកត់សម្គាល់ថា ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់តែមួយ មានការប្រែប្រួលចុះប្រមាណជា ៣ ភាគរយ ដែលនេះគឺថយចុះប្រមាណ ១១,២៥៦ ម៉ែត្រការ៉េនៃផ្ទៃក្រឡាសម្រាប់ជួល។ បច្ចុប្បន្ន ផ្ទៃក្រឡាសម្រាប់ជួលដែលមានក្នុងទីផ្សារគឺមានចំនួន ៣៥៩,០០០ ម៉ែត្រការ៉េ។ លោកបន្តថា៖«ដោយសារតែការស្រាវជ្រាវរបស់យើង […]
អានបន្ថែមសម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់រាយការណ៍វត្តមានជនបរទេសជាកំហិត
ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជនបរទេសដែលរស់នៅប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់ធ្វើការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនជាកំហិត។ ក្នុងលិខិតណែនាំដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ទី២០ បានបញ្ជាក់ថា ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទមិនថាជាជនជាតិខ្មែរឬបរទេសនោះទេ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន មិនឲ្យលើសពីរយៈពេល ២៤ ម៉ោង។ សេចក្តីរាយការណ៍នេះ ត្រូវធ្វើឡើងតាមរយៈគំរូរបាយការណ៍ ឬប្រពន័្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដែលរួមបញ្ចូលព័ត៌មានមួយចំនួនដូចជា រយៈពេលស្នាក់នៅ រយៈពេលបន្តស្នាក់នៅ និងឧប្បទ្ធវហេតុនានាដែលកើតមានឡើងលើជនបរទេស។ ក្នុងនោះដែរ ម្ចាស់លំនៅដ្ឋានទាំងអស់ អាចសុំគំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រពន័្ធបច្ចេកវិទ្យាគ្រប់គ្រងជនបរទេសពីអគ្គនាយដ្ឋានអន្តោប្រវេសន៍។ លិខិតដដែលក៏បានបន្ថែមទៀតថា ម្ចាស់លំនៅដ្ឋានណាមិនបានរាយការណ៍នឹងត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិដែលបានចែកនៅក្នុងច្បាប់។ គួរបន្ថែមថា សេចក្តីណែនាំនេះ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនមិនបានយល់អំពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់។ ការគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ គឺដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុវត្ថិភាពជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមកម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម
កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។
អានបន្ថែមកម្ពុជា-ចិនពិភាក្សាលើការបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មលាវនីង នៅខេត្តព្រះសីហនុ
ការចាត់តាំងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានជំនាញ គឺអាចជួយបង្កើនគុណតម្លៃនៃអចលនទ្រព្យរបស់លោកអ្នកបានយ៉ាងល្អប្រសើរ ស្របពេលដែលវាក៏អាចជួយកាត់បន្ថយពេលវេលា
អានបន្ថែមក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមពិភាក្សាជាមួយវិស័យឯកជន លើលទ្ធភាពសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់តាមរយៈការបង់រំលស់
អានបន្ថែម