អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយស្តីអំពី៖ ប្រទានកម្មដីធ្លី

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំស្ដីពីការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដីក្នុងបុរី សំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ក្រោមការចូលរួមរបស់ឯកឧត្តម ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កិច្ចប្រជុំខាងលើបានត្រួតពិនិត្យពីសំណើរសុំការអនុញ្ញាតធ្វើប្រទានកម្មនិងផ្តល់បណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយនៅតាមតំបន់ផ្លូវរថភ្លើងក៍ដូចជាលើដីអាងស្តុកទឹកទួលគោកទី១និងទី២ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។ អង្គប្រជុំបានសម្រេចកំណត់គំលាតពីអក្ស័ខាងត្បូងផ្លូវ១១ម៉ែត្រ និង ខាងជើងផ្លូវ១៥ម៉ែត្រពីផ្លូវរថភ្លើងដោយគិតចាប់ពីត្រឡោកបែកដល់វិថីគីមអ៊ីលស៊ុង។ ដោយឡែកចំពោះអាងស្ដុកទឹកទុកទំហំទទឹងប្រឡាយ២៤ម៉ែត្រ និងទុកដីចំណីប្រឡាយសំរាប់ធ្វើផ្លូវក៏ដូចជាបុកស៊ីផាយដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត។ ទាក់ទងទៅនឹងកំណាត់ផ្លូវអមផ្លូវរថភ្លើងចាប់ពីផ្លូវគីមអ៊ីលស៊ុងដល់រាជាយស្ម័យយានកម្ពុជាត្រូវថយ១២ម៉ែត្រពីអក្ស័ផ្លូវរថភ្លើង។នៅមានទីតាំងមួយចំនួនដែលត្រូវដោះស្រាយតាមនិតិវិធីសុរិយោដីនិងការផ្តល់ប្រទានកម្មដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ។

អាន​បន្ថែម

ក្រសួងការងារបង្កើតក្រុមប្រឹក្សាលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពក្នុងវិស័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៦ កក្កដាបានសម្រេចអនុម័តបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។

អាន​បន្ថែម

ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ធ្វើទំនើបកម្មប្លង់រឹងឱ្យមាន QR Code

ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់របស់កម្ពុជា បានប្រកាសជាផ្លូវការពីការណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី (ប្លង់រឹងថ្មី) ដែលមានភ្ជាប់ជាមួយប្រព័ន្ធ QR Code

អាន​បន្ថែម

យុទ្ធនាការអប់រំស្ដីពីសៀវភៅសុវត្ថិភាពសំណង់នឹងបន្តធ្វើឲ្យគ្រប់ ២៥ ខេត្តក្រុង

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន

អាន​បន្ថែម

សមាគមអ្នកវាយតម្លៃអចលនវត្ថុជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឈ្មួញជើងសារអចលនទ្រព្យ

ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមបឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

អាន​បន្ថែម

CCA ចូលរួមសិក្ខា សាលាស្តីពីប្រាក់ឈ្នួលអប្បបរមា របស់កម្មករ

កាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាមួយដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាបានរៀបចំសិក្ខាសាលាអប់រំសុវត្ថិភាពក្នុងការដ្ឋានសំណង់

កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសហការជាមួយសមាគមអ្នកសាងសង់កម្ពុជារៀបចំនូវសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាពក្នុងការដ្ឋានសំណង់

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាគាំទ្រសៀវភៅណែនាំពីសុវត្ថិភាពសម្រាប់កម្មករសំណង់

ដើម្បីធានាសុវត្ថិភាពសម្រាប់កម្មករនិងគុណភាពសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំរបស់ IFAWAPCA

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)

អាន​បន្ថែម

ការចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ

អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យម្ចាស់អចលនៈទ្រព្យទាំងអស់ក្នុងរាជធានីភ្នំពេញត្រៀមរៀបចំឯកសារសម្រាប់ការចុះបញ្ជីពន្ធនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដែលនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ។

អាន​បន្ថែម