ក្រសួងកំណត់ភ្នាក់ងារនាវាទាំងអស់ត្រូវមកដាក់ពាក្យសុំអនុញ្ញាតយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែកក្កដា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ រួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា យ៉ាងយូរនៅត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាថា ក្រោយពីប្រកាសស្ដីពីនីតិវិធីផ្ដល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាបានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានរំលឹកដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា ឱ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ហេតុនេះ ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញ កំពង់ផែឡើយ។ ក្រសួងសាធារណការនិងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់បានជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ។ គួរបញ្ជាក់ដែរថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ […]

អាន​បន្ថែម

ឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និងកំពុងសិក្សាជាមួយ JICA និងធនាគារពិភពលោក លើគម្រោងធ្វើឱ្យប្រសើរឡើងឡូជីស្ទិក (ភស្តុភារកម្ម) នៅកម្ពុជា ដូចជា គម្រោងរថភ្លើងលើអាកាស និងការៀបចំផែនការមេភស្តុភារកម្ម ជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផែនការមេភស្តុភាកម្មនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៥០ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្ឋាំខាងមុខ ដើម្បីវិនិយោគលើគម្រោងអទិភាពជាច្រើនជាង ៣០០ គម្រោង ទិសដៅដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ជាដើម»។ ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងកំពង់ផែ ដែលមានរីកចម្រើនគួរឱ្យកត់សំគាល់ចាប់តាំងពីឆ្នាំ១៩៩៨ មកពោលគឺនៅពេលកម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុន ២ និង USAID វិនិយោគរួមគ្នា បង្កើតហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់នៅកម្ពុជា

ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុនក្នុងស្រុកចំនួន២ បានបោះទុនវវិនិយោគរួមគ្នា ដើម្បីវិនិយោគរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សម្រាប់ផ្ទុក និងដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID កាលថ្ងៃទី២៣ ខែកុម្ភៈ USAID បានធ្វើការបោះទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន Amru Rice។ ភាគីទាំង ៣ នឹងរួមគ្នាបង្កើតកន្លែងទុកដាក់ត្រជាក់ ក៏ដូចសេវាកម្មដឹកជញ្ជូនដោយគ្រប់គ្រងសីតុណ្ហភាព ដោយជំហានដំបូងនឹងធ្វើការឡើងជាការសាកល្បង។ ការសហការមានរយៈពេល២ឆ្នាំ ដោយក្រុមហ៊ុន Khmer Cold Chain នឹងវិនិយោគ១លានដុល្លារ បូកនឹងទុន USAID ១លានដុល្លារទៀត ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនត្រជាក់។ ដោយឡែក ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនផលិតចំណីអាហារនិងនាំចេញកសិផល នឹងវិនិយោគ ៦សែនដុល្លារ បូកនិងទុនUSAID ៤សែនដុល្លារទៀត ដើម្បីបង្កើតបន្ទប់រក្សាទុកត្រជាក់នៅជិតការិយាល័យកណ្តាលរបស់ខ្លួន និងនៅជិតបណ្តាសហគមន៍អភិវឌ្ឍន៍កសិកម្ម។ គួរបញ្ជាក់ថា គម្រោងនេះមានទិសដៅអភិឌ្ឍសេដ្ឋកិច្ចគ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង។  

អាន​បន្ថែម

សម្តេច ហ៊ុន សែន ច្រានចោលមតិដែលថាការអភិវឌ្ឍផែទឹកជ្រៅជាអន្ទាក់បំណុលវណ្ឌករបស់ចិន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលការវិភាគមួយចំនួនដែលថាកម្ពុជាជាប់អន្ទាក់បំណុលវណ្ឌករបស់ប្រទេសចិន ហើយចិននឹងរឹបអូសកំពង់ផែទឹកជ្រៅព្រះសីហនុ ដោយបញ្ជាក់ថាគឺការលើកឡើងនេះគឺខុសទាំងស្រុង ព្រោះផែព្រះសីហនុជាជំនួយរបស់ប្រទេសជប៉ុន។ សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ។ សម្តេចតេជោ លើកជាសំនួរថា៖ «ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន? មិនអាចទៅរួចឡើយដែលផែទឹកជ្រៅព្រះសីហនុ ជាប់អន្ទាក់បំណុលចិន ដូចករណីនៅស្រីលង្កា»។ សម្ដេចបានបន្ដទៀត ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។ សូមបញ្ជាក់ថា ជប៉ុនបានជួយអភិវឌ្ឍន៍ផែទឹកជ្រៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ បើតាមផែនការ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ជំហានទី១ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែ ទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។ ដោយឡែក ជំហានទី២ និងក្នុងជំហានទី៣ ដែលនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ក៏កំពុងសិក្សាដោយ JICA។ ដោយឡែក សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ […]

អាន​បន្ថែម

ផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣

ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្មោះថា Aeon Mall (Cambodia) Logi Plus Co., Ltd ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើអាជីវកម្មផ្នែកនេះ។ ក្រុមហ៊ុនថ្មីនេះ នឹងបើកដំណើរការមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនទំនិញនាំចូល (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded Warehouse) របស់ខ្លួន។ គួរបញ្ជាក់ថា ភណ្ឌាគារគយមានដែនកំណត់ ប្រៀបដូចនឹងឃ្លាំងស្ដុកដែលឱ្យក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។ ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ក្នុងទីផ្សារកម្ពុជាជាក់ស្ដែង ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញដែលនាំចេញពីឃ្លាំង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃបានយ៉ាងច្រើន […]

អាន​បន្ថែម