ក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ

ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នា​ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ  លោកប្រធានក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនលោក មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបឱ្យក្រុមហ៊ុនបានដឹងនូវគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ […]

អាន​បន្ថែម

ក្រុមហ៊ុន​ FreshStart ដ៏ធំរបស់អូស្ត្រាលី​ ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល​ជា​បុត្រ​សម្ព័ន​របស់​ក្រុមហ៊ុន​ FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក Daniel Phillips បានជម្រាបសម្តេចនៅក្នុងជំនួបខាងលើនេះថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ក៏ជា​បុត្រ​សម្ព័ន​មួយដែរ នៃក្រុមហ៊ុន Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន​ បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ ជាមួយនឹងគោលបំណងនេះ […]

អាន​បន្ថែម

អូស្ត្រាលីចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រធុរកិច្ច នៅកម្ពុជា

ក្រុមហ៊ុន Plus94 Fund របស់អូស្ត្រាលី ចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក  Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោក Arj Samarakoon បានជម្រាបថា ក្រុមហ៊ុន Plus94 Fund កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥.០០០នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់  និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ នាឱកាសនោះដែរ លោកក៏បានបង្ហាញពីបំណងចង់វិនិយោគបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាកម្មគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ផងដែរ ក្រោយពីក្រុមហ៊ុននេះ បានទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០២៣ ហើយបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា  ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងលើបំណងវិនិយោគខាងលើនេះ […]

អាន​បន្ថែម

រយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%

ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។ ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express,  ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard,  ក្រុមហ៊ុន Meta, […]

អាន​បន្ថែម

ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពលលោក ​អ៊ឹង ឌីប៉ូឡា បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះការ​ចុះផ្សាយ​របស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​រាប់រយ​លាន​ម៉ែត្រគូបនៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះ​ផ្សាយ​កាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ​ក្រុមហ៊ុន​ឈ្មោះ TNT Group សុំ​សិទ្ធិនាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ និងត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូមខ្សាច់​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ក្នុង​បរិមាណ​រាប់​រយលាន​ម៉ែត្រ​គូប។​ ប្រភពដដែលបានរាយការណ៍ថា វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ ដើម្បីយកទៅ​បំពេញ​កង្វះខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿននៅក្នុងប្រទេស​របស់​ខ្លួន។ ព័ត៌មាន​ស្តីពី​គម្រោង​ទិញ​ខ្សាច់ និងគ្រួស​ពី​កម្ពុជា​នេះបានផ្ទុះឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន TNT Group បាន​ស្នើទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣។ បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធី​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​បរទេសនេះ ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​និង​ក្រុម​ហ៊ុន។ “បើមាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ក្រុមហ៊ុននោះ​មាន​សិទ្ធិលក់​ខ្សាច់​ដែល​ខ្លួន​ប្រមូល​បាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា ឬប្រទេស​ណា​ជា​សិទ្ធិ​របស់​គេ។​ ការលក់​ខ្សាច់ទៅ​បរទេស​តាមរយៈ​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយមិនមាន​ការ​រើសអើង ហើយ​អាជ្ញាធរ​ស្វាគមន៍​ប្រទេស​នានា​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។ គួររម្លឹក​ថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់។ ក្នុង​ឆ្នាំ​ ២០២៣ […]

អាន​បន្ថែម

វៀតណាមប្រកាសផ្តល់ការអនុគ្រោះ​ពន្ធនាំចូលរាល់​ទំនិញមកពីប្រទេស​កម្ពុជា

វៀតណាម​បាន​ដាក់​ចេញ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្រាប់​ទំនិញ​កម្ពុជា​ក្នុងប្រភេទជាក់លាក់ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងរិតតែខ្លាំង ខណៈទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានរហូតដល់ជិត ៦,៦ ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ vietnam-briefing កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុគ្រោះពន្ធតាមក្រឹត្យលេខ៥នេះ រួមមាន៖ ការនាំចូលទំនិញដែលគោរពតាមលក្ខខណ្ឌក្នុងតារាងអនុគ្រោះពន្ធនាំចូលរបស់វៀតណាម មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមពីកម្ពុជា និងការនាំចូលតាមច្រកព្រំដែនជាក់លាក់ដូចមានចែងក្នុងក្រឹត្យខាងលើ។ ការ​នាំ​ចេញ​របស់​កម្ពុជាទៅវៀតណាម​កំពុងមាន​សន្ទុះ៖ កម្ពុជាជាអ្នក​រួម​ចំណែក​សំខាន់​ក្នុង​សមតុល្យ​ពាណិជ្ជកម្ម​វៀតណាម។ ការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះសមតុល្យពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគូសបញ្ជាក់ដោយការនាំចេញទំនិញសំខាន់ៗ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងលើសពី ៣,៦៨ ពាន់លានដុល្លារ ក្នុងនោះគ្រាប់ស្វាយចន្ទី និងកៅស៊ូបានលេចចេញជាចំណែកចម្បង។ ការនាំចេញគ្រាប់ស្វាយចន្ទីតែម្នាក់ឯង មានតម្លៃជាង ៨៣៦លានដុល្លារឯណោះ ដែលបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណុចសំខាន់ៗនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣៖ គ្រាប់ស្វាយចន្ទី៖ ជាង ៨៣៦លានដុល្លារ កៅស៊ូ៖ លើសពី ៨៨៨ លានដុល្លារ ខណៈដែលវៀតណាមល្បីថាជាប្រទេសផលិត និងនាំចេញកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក ការនាំចូលកៅស៊ូពីប្រទេសកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ផលិតផលកៅស៊ូវៀតណាមផងដែរ ដោយសារគុណភាពខ្ពស់នៃកៅស៊ូកម្ពុជា។ តម្លៃប្រកួតប្រជែង […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រចុះបញ្ជីជិត៥ម៉ឺន ផ្តល់ការងារបានជាង១,៧លាននាក់ និងប្រាក់ឈ្នួលជាង $៥,១៨ពាន់លាន

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ និងអាជីវកម្មចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤៩.០៧៥ ដោយបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណបានជាង ១.៧លានកន្លែង និងបានផ្តល់ប្រាក់ឈ្នួល​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីតួលេខនៃចំនួនរោងចក្រ និងអាជីវកម្មចុះបញ្ជីក្នុងប្រព័ន្ធនេះ​ នៅក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។​ បើតាមសម្តេច ហ៊ុន ម៉ាណែត រោងចក្រ និងអាជីវកម្ម ដែលចុះបញ្ជីក្នុងប្រព័ន្ធ បានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសរុប​ប្រមាណ ៥,១៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។​ សម្តេចធិបតី លើកឡើងថា ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានដុល្លារនេះ នឹងខ្ពស់ជាងនេះទៅទៀត បើរាប់បញ្ជូលនូវចំណូលពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រាក់ឈ្នួលរបស់បងប្អូនពលករកម្ពុជានៅក្រៅប្រទេស។​ សម្តេចធិបតី បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ លក្ខខណ្ឌការងារ និងបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករ និយោជិត​ ជាពិសេសបរិយាកាសការងារ និងជំរុញអាជីវកម្មក្រៅប្រព័ន្ធមកចុះបញ្ជីដើម្បីទទួលបានជំនួយបច្ចេកទេស ក៏ដូចជាលើកកម្ពស់ លក្ខ័ណ និងសិទ្ធិការងារដល់ប្រជាពលរដ្ឋ។​

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី Hong Lai Huat បាន​ប្រកាស​ពី​ផែនការ​ដក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​មាន​ដំណើរការ​មិន​ល្អ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់​ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat  ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។ ក្រុមហ៊ុន […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង

គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម) ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ […]

អាន​បន្ថែម

២០២៣ SEZ ក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូលចំនួន ៣,៣ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូល គិតជាទឹកប្រាក់មានប្រមាណ ៣,៣៦២​ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយកន្លែងនេះ ស្រូបបានរហូតដល់ ៧,១៨% នៃទំហំពាណិជ្ជកម្មសរុបទូទាំងប្រទេស ដែលមានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ។ តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ទំហំពាណិជ្ជកម្មដ៏ធំរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ៣៤,៨៦% ធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីបានចំនួន ១២បន្ថែមទៀត ដែលគិតជាសរុបតំបន់សេដ្ឋកិច្ចពិសេសនេះមានចំនួន ១៨០ក្រុមហ៊ុន មកពីជុំវិញពិភពលោក និងបានបង្កើតការងារប្រមាណ ៣០.០០០កន្លែងជូនប្រជាពលកម្ពុជា។ គួររលឹកថា ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២.៦៥ពាន់លានដុល្លារ កើនឡើង ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ២២,២៥ ពាន់លានដុល្លារ ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍។ ដោយឡែក សម្រាប់ការនាំចូលទំនិញក្នុងឆ្នាំ២០២៣វិញ មានទំហំទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% […]

អាន​បន្ថែម