ធុរកិច្ច និងទីផ្សារ
២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើន១៥%
ក្នុងឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីខាងលើនេះ លោកជំទាវ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុនបានឈានដល់លើស ១ប៊ីលានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០២២។ ទន្ទឹមគ្នានេះដែរ លោកជំទាវមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបការច្នៃប្រឌិតខ្ពស់ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពលឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ […]
អានបន្ថែម៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់ចំនួន ៤០៤លានលានដុល្លារ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ៥៩.២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែជាង ២៥៤លានដុល្លារ។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ជាង ៥១លានដុល្លារ កើនឡើង៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។
អានបន្ថែម៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារ កើនឡើង១៦.៥%
រយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ៣៦ពាន់លានដុល្លារ ពីការនាំចេញ-នាំចូលទំនិញសំខាន់ៗ ដោយមានការកើនឡើង ១៦.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជាបាន បាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ការនាំចូលរបស់កម្ពុជាមានជាង ១៨ពាន់លានដុល្លារ កើនឡើង ១៦.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។
អានបន្ថែមការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល
ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]
អានបន្ថែមក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]
អានបន្ថែមកាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យដល់ ៣០០លានដុល្លារ
កាហ្សាក់ស្ថាន ប្រកាសថានឹងពង្រីកទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានដល់ ៣០០លានដុល្លារអាមេរិក និងជំហានបន្ទាប់ឱ្យបានដល់កម្រិត ១ពាន់លានដុល្លារអាមេរិក នាថ្ងៃខាងមុខ តាមរយៈពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌។ នេះបើតាមជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម កាណាត់ ទូមិសហ្ស បានទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយមានបំណងរៀបចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាពីយន្តការការពារ និងព្យាបាលក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានការផលិតវ៉ាក់សាំងទប់ស្កាត់ជំងឺរាត្បាតជាដើម។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ […]
អានបន្ថែមជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី
ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន “តម្លាភាពខ្ពស់ ទី១៣” ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។
អានបន្ថែមរយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន
រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម)
អានបន្ថែមរយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%
បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]
អានបន្ថែម៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ដោយឡែក សម្រាប់ការនាំចូលវិញ មានទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ កើនជាង ១២.៩ភាគរយ ដែលរួមមានទំនិញដូចជា រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៧ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួន ១៤,៧ពាន់លានដុល្លារ កើនឡើង ១៤ភាគរយ […]
អានបន្ថែម