EuroCham បើកវេទិកាពិភាក្សាស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ

អ៊ឺរ៉ូឆាំ (EuroCham ) បើកវេទិកាពិភាក្សាអាហារពេលព្រឹកមួយស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យមិនមែនលំនៅឋាន រួមជាមួយផលប៉ះពាល់ដែលបណ្តាលមកពីការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ ( EBA ) និងវីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅឯភោជនីយដ្ឋានតូប៉ាស់ (Topaz)។ ប្រធានបទក្តៅៗពាក់ព័ន្ធនឹងអនុវិស័យអចលនទ្រព្យមិនមែនលំនៅឋានមួយចំនួន ត្រូវបានពិភាក្សាក្នុងព្រឹត្តិការណ៍នេះ រួមមានសុវត្ថិភាពសំណង់ វិស័យទេសចរណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម ហាងលក់រាយនិងផ្សារទំនើប វិស័យភ័ស្តុភារ និងទីផ្សារចំណតរថយន្តក្នុងទីក្រុង ជាដើម។ ក្នុងចំណោមវិស័យខាងលើវិស័យសុវត្ថិភាពសំណង់ ឧស្សាហកម្មកម្សាន្ត ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម និងភ័ស្តុភារ ត្រូវបានអ្នកជំនាញប្រមើលឃើញថា នៅមានសក្តានុពលខ្ពស់ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ជាពិសេសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។ ទាក់ទងនឹងវិស័យសំណង់ ទោះបើប្រឈមនឹងបញ្ហាដក EBA ចេញ ក៏វិស័យនេះនៅតែអាចរក្សាបាននូវលំនឹងក្នុងកម្រិតមួយដដែល ពីព្រោះអ្នកវិនិយោគមានស្ថេរភាពរួច ហើយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស។ នេះដោយសារតែមាន កំណើនឧស្សាហកម្មថ្មីៗចូលមកក្នុងទីផ្សារ រួមមានការងើបឡើងនូវផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មបរទេស និងសហការជាមួយប្រទេសជិតខាង។ នេះបើយោងតាមលោក James Hodge អ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូប នៅកម្ពុជា ដែលបានលើកឡើងក្នុងវេទិកានោះ។ ជាមួយនឹងភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃ កូវីដ-១៩ ដោយសារការរីករាលដាលរបស់វានៅតែមិនអាចទាយទុកជាមុនបាន […]

អាន​បន្ថែម

ក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់

កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។ ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។ ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។ លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា […]

អាន​បន្ថែម

ក្រុមហ៊ុនចំនួន ២០ កំពុងដាក់ពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ

ក្រុមហ៊ុនចំនួន២០ កំពុងដាក់ពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ខណៈដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២០ នេះ។ នេះបើយោងទៅតាមប្រសាសន៍របស់ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកការងារសំរាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។ លោកបានមានប្រសាសន៍ថា៖ «មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ២០ ហើយបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។» លោកបន្តថា៖ «នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣ តំបន់ក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់មានក្រុមហ៊ុន ១ ជាអ្នកទទួលខុសត្រូវ។» ថ្មីៗនេះដែរ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ បានសំដែងការចាប់អារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ នេះបើយោងតាមប្រសាសន៍លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ (អានបន្ត) គួរបញ្ជាក់ផងដែរថា ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ ខណៈដែលកំណើនកាកសំណល់កំពុងកើនឡើងជាបន្តបន្ទាប់៕ […]

អាន​បន្ថែម

អ្នកទិញអចលនទ្រព្យងាកទៅចាប់អារម្មណ៍លំនៅឋានដែលមានតម្លៃសមរម្យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ការអភិវឌ្ឍលំនៅឋានដែលមានតំលៃសមរម្យ និងការអភិវឌ្ឍន៍ទីផ្សារការិយាល័យពាណិជ្ជកម្មសម្រាប់ជួល ដែលមានគុណភាពខ្ពស់ នឹងក្លាយជាការផ្តោតអារម្មណ៍ខ្លាំងសម្រាប់ឆ្នាំ ២០២០ នេះ។ វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថា នឹងបន្តកំណើនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យឆ្នាំ ២០១៩ របស់ ស៊ី.ប៊ី.អ.អ៊ី បានបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសុខភាពល្អ ទោះបីជាមានការប្រឈមនឹងហានិភ័យខ្លះៗក៏ដោយ។ របាយការណ៍នេះបានវាយតម្លៃថា ការរក្សាបានកំណើននេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជា មានភាពចាស់ទុំ និងភាពធន់ជាងមុន។ ការផ្គត់ផ្គង់ខុនដូបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យដែលមានកំរិតតម្លៃខ្ពស់ និងកម្រិតមធ្យម។ ត្រឹមដំណាច់ឆ្នាំ ២០១៩ នេះ រាជធានីភ្នំពេញ មានអត្រាផ្គត់ផ្គង់ខុនដូសរុប ប្រមាណ ៤០.០០០ យូនីត (បន្ថែមចំនួន ១៦.៩៣៩ យូនីត ទៅលើចំនួនខុនដូដែលមានស្រាប់) គឺស្មើនឹងកំណើន ១២០% នៃការផ្គត់ផ្គង់សរុបប្រចាំឆ្នាំ។ រហូតដល់ចុងឆ្នាំ ២០២០ ខណ្ឌចំការមន នឹងបន្តក្លាយជាតំបន់ដែលមានការផ្គត់ផ្គងខុនដូ ដែលមានបរិមាណច្រើនជាងគេបំផុត គឺប្រមាណ […]

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ទទួលដំណើរទស្សនកិច្ចសិក្សានិស្សិតវិស្វកម្មមេកានិចចំនួន ១០០ នាក់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា អាចចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាក្នុងរោងចក្រផលិតបេតុងលាយស្រេចរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ និស្សិតវិស្វកម្មមេកានិចប្រមាណ ១០០ នាក់ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេសដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។ ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី ជាមួយការប្រើប្រាស់វត្ថុធាតុដើមដែលមាន គុណភាពកម្រិតខ្ពស់បំផុត យកមកប្រើសម្រាប់ផលិតជាផលិតផលរបស់រោងចក្រ។ តំណាងអ្នកចូលរួម ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា នេះ គឺជាលើកទី១ ហើយ សម្រាប់ពួកគាត់ដែលមានឱកាសបានមកធ្វើកម្មសិក្សាផ្ទាល់នៅរោងចក្រផលិតក្បឿង និង ទុយោ ដែលបានអនុញ្ញាតឱ្យពួកគេបានឈ្វេងយល់លម្អិតអំពីរបៀបដំណើរការ និងលក្ខខណ្ឌការងារជាក់ស្តែងនៅក្នុងរោងចក្រ មុនពេលខ្លួនចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រផ្សេងៗ ។ ក្នុងឱកាសនោះ ដែរ មាននិស្សិតមួយចំនួន ក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និង […]

អាន​បន្ថែម

បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង

អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។ តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា ទោះមានមេរោគរាតត្បាត តែយើងការពារខ្លួនបានល្អ ដូចច្នេះការប៉ះពាល់មានកម្រិត ដែលគេសម្លឹងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសថែរក្សាសុខភាពបានល្អ»។ លោកស្រីបន្ថែមថា បើតាមការឱ្យដឹងពីភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី នៅប្រទេសចិន អ្នកវិនិយោគមួយចំនួនដែលកំពុងតែមានអាជីវកម្មក្នុងខេត្ត ៣ ដែលកំពុងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណានេះ មានបំណងចង់ផ្លាស់ប្តូរអាជីវកម្ម ឬរោងចក្ររបស់ពួកគាត់ មកប្រទេសកម្ពុជាវិញ..នេះគឺជាឱកាស។ ចំណែក EBA វិញ លោកស្រីបានពន្យល់ថា៖ «ប្រទេសសិង្ហបុរីដែលមិនមាន EBA ដូចកម្ពុជា តែជាប្រទេសអ្នកមាន ដែលមានត្រឹមតែធនធានមនុស្សប៉ុណ្ណោះ ដូចនេះ កម្ពុជាអាចរៀនពីប្រទេសសិង្ហបុរីបាន។ តួយ៉ាងក្រសួងអប់រំ យុរជន និងកីឡា […]

អាន​បន្ថែម

រដ្ឋាភិបាលនៅតែបន្តមិនយកពន្ធលើដីស្រែចំការ ដរាបណាដែលសម្ដេចនៅកាន់អំណាច

រដ្ឋាភិបាលប្រកាសបន្ដមិនយកពន្ធលើដីស្រែចំការដរាបណា ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកាន់អំណាច ខណៈពន្ធលើដីស្រែចំការត្រូវបានលើកលែងអស់រយៈពេលជាង ៤១ឆ្នាំ មកហើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ។ (អានបន្ថែម) សម្ដេចបានមានប្រសាសន៍ថា៖ «…រដ្ឋបង្កលក្ខណៈគ្រប់បែបយ៉ាងរាប់បញ្ជូលទាំងការមិនបញ្ជូលពន្ធលើដីស្រែ ដីចំការរបស់ប្រជាពលរដ្ឋយើង។ នោះក៏ជាចំណែកនៃការអនុវត្តគោលនយោបាយដីធ្លីចំពោះកសិករ ដែលខ្ញុំព្រះករុណាខ្ញុំនៅតែប្រកាសថា រយៈពេល៤១ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធដីកសិកម្មពីកសិករទេ បើគណបក្សប្រជាជនកាន់អំណាច១០០ឆ្នាំទៀត ក៏យើងនៅតែមិនយកលើដីធ្លីកសិកម្មបន្តទៅទៀត។» យោងទៅតាមប្រកាសស្ដីពី ការប្រមូលពន្ធលើអចលនទ្រព្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រការ១ អចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើអចលនទ្រព្យដែលមានតម្លៃលើពី ១០០, ០០០, ០០០ រៀល ឬ ២៥, ០០០ដុល្លារអាមេរិក។ តាមប្រភពដដែល អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឹមានច្រើនប្រភេទ ដោយ អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ក៏ជាផ្នែកមួយផងដែរ។ បើតាមគេទំព័ររបស់ក្រសួងព័ត៌មាន សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន បេ្ដជ្ញាពន្លឿនការផលិតតំណក់ប្រេងដំបូងឱ្យបានក្នុង ២០២០ នេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែសម្ដេចមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ សម្តេច ហ៊ុន សែន បានប្ដេជ្ញាដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយពាក់ព័ន្ធកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះខ្ញុំមិនទាន់ប្រកាសអំពីពេលវេលា តំណក់ប្រេង លើកដំបូងនោះទេ ដែលយើងត្រូវពន្លឿននៅការផលិតប្រេងរបស់យើង នៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ទេ» ។ គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះ គឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា ដែលរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ (អានបន្ថែម) មកដល់បច្ចុប្បន្ន ស្ថានីយបូមប្រេងនេះបានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងមក បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ (អានបន្ថែម) ចំពោះគម្រោងនេះ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy […]

អាន​បន្ថែម

អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តសៀមរាបនឹងត្រូវលើកលែងពន្ធរយៈពេល៤ខែ

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ19។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពី បញ្ហាជំងឺកូវីដ19 ដែលបានធ្វើឱ្យអាជីវកម្មនៅក្នុងខេត្តសៀមរាបទទួលនូវផលប៉ះពាល់យ៉ាងខ្លាំងជាងខេត្តដទៃ ដែលសម្តេចបានចាត់ទុកថាវិធានការលើកលែងពន្ធនេះ ជាការជួយដល់អាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប ពោលគឺវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ឱ្យអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ៖«យើងធ្លាប់បង់ពន្ធហើយ យើងមិនអាចហៅថាលើកលែងនោះទេ តែដើម្បីងាយស្តាប់ប្រើពាក្យលើកលែងបង់ពន្ធ តែរដ្ឋបង់ពន្ធជំនួស។ យើងមិនធ្វើទូទៅនោះទេ គឺធ្វើតែនៅ ខេត្តសៀបរាមតែប៉ុណ្ណោះ ព្រោះជាខេត្តមួយដែលធ្លាប់មានភ្ញៀវទេសចរទៅលេងនៅទីនោះច្រើន តែពេលនេះធ្លាក់ចុះ»។ យ៉ាងណាមិញ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានសិទ្ធិដាក់លិខិត ប្រកាសពន្ធអាកររបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់អាជីវករ លើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ គួរបញ្ជាក់ផងដែរថា ការភ័យខ្លាចចំពោះជំងឺកូវីដ19 បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ភ្ញៀវទេសចរបរទេស បានចូលមកកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសនោះភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ជាង៩០ភាគរយ។

អាន​បន្ថែម

ក្រុមហ៊ុន Century 21 ប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ៣ ៨០០ នាក់

ក្រុមហ៊ុន Century 21 Zillion Holding បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលមានសក្តានុពលចំនួន ៣៨០០នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងខ្លាំងជាបន្តបន្ទាប់។ ក្រុមហ៊ុនបានថ្លែងឱ្យដឹងដូច្នេះ ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលភាពជោគជ័យសម្រាប់ភ្នាក់ងារអចលទ្រព្យ នៅសណ្ឋាគារភ្នំពេញ (Grand Ballroom) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយសារកំណើនវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស»។ «កំណើននេះតម្រូវឱ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែមចំនួន ៣៨ សាខា (១៤ខណ្ឌនៅភ្នំពេញ និង២៤ខេត្ត) ដូច្នេះហើយ គឺយើងត្រូវការជ្រើសរើសភ្នាក់ងារ ៣៨០០នាក់ ទៀត»។ លោកស្រីបានបន្ថែមទៀតថា នេះជាឱកាសដ៏កម្រសម្រាប់ប្អូនៗនិស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងៗទៀត ដើម្បីអភិវឌ្ឍខ្លួន និងកែលម្អជីវភាពរស់នៅ ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អ តាមរយៈការជួបជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា […]

អាន​បន្ថែម