ធុរកិច្ច និងទីផ្សារ
មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមតម្លៃ ១ ប៊ីលលានដុល្លារបើកសម្ពោធការិយាល័យលក់ជាផ្លូវ
ការិយាល័យលក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ឬ Triumph Commercial Centre របស់ក្រុមហ៊ុន Yunnan Shengmao Investment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅភូមិបឹងសាឡាង
អានបន្ថែមឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់
អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨។ ក្នុងកិច្ចពិភាក្សាខាងលើ លោក ម៉ប់ ស៊ីនួន ដែលជានាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនឯកជនសហការថែមទៀតក្នុងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកក៏ដូចជាកម្មសិក្សាការងារដល់និស្សិតក្នុងវិស័យសំណង់។ ជាក់ស្តែង ស្ថាប័នរបស់លោកបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតជាច្រើនសំរាប់ការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់នៅឯទីរួមខេត្តសៀមរាប។ លោកបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានចំណេះជំនាញរដ្ឋាភិបាលនិងស្ថានប័នឯកជន ក៏បានបង្កើត “ក្រុមប្រឹក្សាជំនាញតាមវិស័យ ឬ Sector Skills Council ” ដែលតួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់វិស័យអាទិភាពដែលរួមមានវិស័យសំណង់ វិស័យគ្រឿងម៉ាស៊ីន វិស័យអគ្គិសនី និងវិស័យផលិតធុនស្រាល។ ទន្ទឹមនឹងនេះដែរ លោក សាន់ ផានិត ដែលជាអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុន Mega Asset Management Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាក្នុងវិស័យសំណង់និងអចលនទ្រព្យ ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក៏ដូចជានិស្សិតផ្ទាល់។ លោក សាន់ ផានិត ក៏បានបញ្ជាក់ថាក្រុមហ៊ុន Mega Asset Management Co., Ltd […]
អានបន្ថែមធនាគាជាតិ ៖ កំណើនខ្ពស់នៃវិស័យសំណង់គឺផ្នែកទៅលើកត្តាបី
ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់
អានបន្ថែមធនាគារជាតិ៖ ឥណទានក្នុងវិស័យសំណង់និងអចលទ្រព្យ ពុំទាន់មានហានិភ័យនៅឡើយទេ
ក្នុងការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិបានអោយដឹងថាឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ គឺនៅមានគុណភាពល្អប្រសើរ។
អានបន្ថែមកំណើន ១៤ភាគរយ នៃវិស័យសំណង់គឺគាំទ្រដោយសំណង់លំនៅដ្ឋានជាង ៨០ភាគរយ
ការកើនឡើងនៃគម្រោងវិស័យសំណង់ក្នុងឆមាសទី១នៃឆ្នាំ ២០១៨ គឺគាំទ្រដោយសំណង់លំនៅដ្ឋានប្រមាណជាង ៨០ ភាគរយ នៃគម្រោងសាងសង់សរុប នេះបើយោមតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។
អានបន្ថែមកូរ៉េដាក់បង្ហាញនូវកាមេរ៉ាសុវត្ថិភាព CCTV និងបច្ចេកវិទ្យាគ្រប់គ្រងចំណតថ្មីបំផុតនៅកម្ពុជា
នៅក្នុងពិភពបច្ចេកវិទ្យានាសតវត្សទី២១ទៅហើយ ហេតុអ្វីត្រូវប្រើមនុស្សដើម្បីគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងប្រព័ន្ធចំណតទៀតនោះ? វាដល់ពេលហើយដែលត្រូវឈប់ប្រើប្រព័ន្ធគ្រប់គ្រងចំណតបែបចាស់ដែលប្រើបុគ្គលិកជាច្រើនឲ្យឈរនៅច្រកទ្វាររង់ចាំផ្តល់សំបុត្រទៅឲ្យគ្រប់យានយន្តដែលចូលក្នុងអគារ។ ប្រព័ន្ធគ្រប់គ្រងចំណតអាចមានភាពងាយស្រួលជាងមុនច្រើន តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិឆ្លាតវៃ ដែលដំណើរការដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។ មើលទៅហាក់ដូចជាបច្ចេកវិទ្យានេះត្រូវបានប្រើតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ ប៉ុន្តែការពិតទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលវិស័យសំណង់និងអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំងដូចជាប្រទេសកម្ពុជា ក៏មានប្រើសេវាកម្មនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈក្រុមហ៊ុនកូរ៉េ GENTOP Inc ។ ប្រព័ន្ធគ្រប់គ្រងចំណតរបស់ក្រុមហ៊ុន GENTOP ជាប្រព័ន្ធគ្រប់គ្រងចំណតដែលលោកអ្នកមិនបាច់មានការព្រួយបារម្ភ និងមានមុខងារពេញលេញសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទោះបីមានបុគ្គលិកគ្រប់គ្រងចំនួនតិចក៏ដោយ។ ប្រព័ន្ធនេះអាចធ្វើឲ្យប្រសើរ ស្របតាមបរិស្ថានចំណតដែលធ្វើឲ្យការទំនាក់ទំនងអាចធ្វើបានរវាងយានយន្តដែលចូល ឬចេញពីអគារ។ សេវាកម្មដ៏សំខាន់មួយទៀតដែល GENTOP បាននាំយកមកក្នុងប្រទេសកម្ពុជាគឺប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV ។ លក្ខណៈពិសេសដែលធ្វើឲ្យ GENTOP ខុសពីក្រុមហ៊ុនផ្តល់សេវាស្រដៀងគ្នាផ្សេងទៀតនោះគឺប្រព័ន្ធឃ្លាំមើលទ្វេទិស និងប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងប្រព័ន្ធដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ប្រព័ន្ធឃ្លាំមើលទ្វេទិសគឺជាប្រព័ន្ធមួយដែលត្រូវបានដំឡើងនៅក្នុងទិសដៅទាំងពីរដោយដាក់បញ្ចូលនូវកាមេរ៉ាថតពីរក្នុងឧបករណ៍តែមួយ ហើយបែរមុខទៅរកផ្លូវ ដកចេញនូវរូបភាពដែលមិនច្បាស់ក្នុងតំបន់ដែលពិនិត្យស្វែងរក ព្រមទាំងអាចថតទុកជាលក្ខណៈពណ៌ធម្មជាតិផងដែរ។ ប្រព័ន្ធនេះអាចថតបាននូវស្លាកលេខរថយន្តទាំងផ្នែកខាងមុខនិងខាងក្រោយក្នុងពេលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការបទល្មើស។ ប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស គឺជាប្រព័ន្ធមួយដែលត្រូវបានរចនាឡើងដើម្បីបង្ការនូវគ្រោះថ្នាក់ និងកត្តាហានិភ័យផ្សេងៗ។ ប្រព័ន្ធនេះអាចដំឡើងនៅក្នុងទីតាំងផ្សេងៗរួមមានការិយាល័យ ទីតាំងសាធារណៈ និងហាងលក់ទំនិញធម្មតា ដើម្បីជួយការពារទ្រព្យសម្បត្តិ និងការរស់នៅ ដោយតភ្ជាប់ជាមួយនឹងប្រព័ន្ធឲ្យសញ្ញាអគ្គីភ័យ។ ក្រៅពីសេវាកម្មសំខាន់ៗទាំងពីរនេះ ក្រុមហ៊ុន GENTOP ក៏ផ្តល់ជូននូវសេវាកម្មផ្សេងទៀតរួមមាន ឧបករណ៍ផ្សព្វផ្សាយ […]
អានបន្ថែមពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
អានបន្ថែមCBRE: ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើង ២០ ភាគរយ ក្នុងត្រីមាសទី២
នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើងដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ដែលធ្វើអោយការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ១១ ៨៣០ យូនីត។
អានបន្ថែមអ្នកជំនាញ៖ ការវិនិយោគលើអចលនទ្រព្យនឹងមានសន្ទុះខ្លាំងក្រោយការបោះឆ្នោត
អ្នកជំនាញនិងអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យនឹងមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ២៩ ខែកក្កដានេះរួច
អានបន្ថែមឃ្លាំងស្តុកស្រូវចំណុះ ២០ ម៉ឺនតោននៅបាត់ដំបងបញ្ចប់ការសាងសង់និងបើកដំណើរការ
ឃ្លាំងស្តុកស្រូវ ប្រភពរូបថត Chea Chenda កាលពីថ្ងៃទី៣ ខែ កក្កដាធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការសម្ពោធឃ្លាំងស្តុកស្រូវនិងឡសម្ងួតដ៏ធំមួយក្នុងខេត្តបាត់ដំបងតម្លៃជាង ១៥ លានដុល្លារ និងមានសមត្ថភាពស្តុកស្រូវចំណុះ ២០ ម៉ឺនតោន។ គម្រោងខាងលើសាងសង់ឡើងស្ថិតក្រោមទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង»(B.O..P)នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារអភិវឌ្ឍន៍ជនបទ។ ឃ្លាំងស្ទុកស្រូវនេះមានសមត្ថភាពផ្ទុកស្រូវប្រមាណជា ២០០០០០ តោន ចំណែកឯឡសម្ងួត អាចផលិតអង្ករបានប្រមាណ៣០០០តោនក្នុង១ថ្ងៃដែលនឹងជួយដោះស្រាយក៏ដូចជាកាត់បន្ថយបញ្ហាដែលប្រជាកសិករជួបប្រទះដូចជាការធ្លាក់ចុះនៃតម្លៃស្រូវក្នុងពេលប្រមូលផល។ យោងតាមប្រសាសន៏របស់ឯកឩត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាឃ្លាំងស្រូវនេះអាចជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់អ្នកប្រមូលទិញស្រូវកាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលជួយបង្កើនផលប្រយោជន៍ដល់ប្រជាកសិករ ដោយបង្កើនថ្លៃស្រូវដែលចេញពីវាលស្រែឬកសិដ្ឋានដោយផ្ទាល់។ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាគម្រោងនេះមានគោងបំណងដើម្បីរក្សាស្ថិរភាពតម្លៃស្រូវក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ។ ឯកឩត្តមបានបន្ថែមទៀតថាបន្ទាប់ពីគម្រោងនេះលេចឡើងតម្លៃស្រូវត្រូវបានធានាដោយតម្លៃទីផ្សារហើយមិនថយចុះដូចឆ្នាំមុនៗនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា)ភីអិលស៊ីបានឈ្នះការដេញថ្លៃសម្រាប់គម្រោងវិនិយោគឃ្លាំងស្រូវនេះនៅដើមឆ្នាំ ២០១៧ ។
អានបន្ថែម