គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
អាជ្ញាធរខេត្តកោះកុងដកហូតដីកាន់កាប់ខុសច្បាប់ ១០២ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកោះកុង បានសម្រេចដកហូតដីចំនួន១០២ ហិកតា នៅក្នុងភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ពីការកាន់កាប់ខុសច្បាប់របស់ប្រជាពលរដ្ឋ មកដាក់ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ។ នេះបើតាមសេចក្តីសម្រេចលេខ០០៥/២២ ស.ស.រ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។ ការសម្រេចដកហូតនេះ ក៏បានទុកជាមោឃៈ នូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីមិនស្របច្បាប់ នៃដីស្ថិតក្នុងទីតាំងបានដកហូតនេះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ អភិបាលខេត្តកោះកុង ក៏បានបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ និងទុកជាមោឃៈលើឯកសារដីធ្លីមួយចំនួន ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។ ឯកសារទាំងនោះមានដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាដើម។ (អានបន្ថែម)
អានបន្ថែមអ្នកជំនាញថា វិស័យ២ នឹងមានសន្ទុះខ្លាំង ក្នុងឆ្នាំ ២០២២ ទោះទីផ្សារនៅមានភាពច្បាស់លាស់
លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យឧស្សាហកម្ម នឹងដឹកជញ្ជូន នឹងមានសក្ដានុពលខ្ពស់ក្នុងឆ្នាំ ២០២២ នេះ បើធៀបនឹងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ទោះអនាគតទីផ្សារជារួមនៅមានភាពមិនច្បាស់លាស់ក្ដី។ លោកបន្តថា ដោយសារកត្តាមេរោគបំប្លែងថ្មី និងកត្តាក្រៅស្រុកផ្សេងៗទៀត ទោះកម្ពុជាបើកប្រទេសហើយក្ដី ក៏មិនធានាថាវិនិយោគិនបរទេស និងត្រឡប់មិនវិញភ្លាមៗដែរ ដូច្នេះ គ្រប់យ៉ាងគឺនៅស្រពិចស្រពិល។ «ប៉ុន្តែអ្វីដែលជាក់ច្បាស់គឺ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ កត្តានេះនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យឧស្សាហកម្ម និងការដឹងជញ្ជូន ឱ្យមានសន្ទុះខ្លាំង ក្នុងឆ្នាំថ្មីនេះ» លោកបញ្ជាក់។ ជាក់ស្ដែង ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd ថ្មីៗនេះ ទើបឈានជើងចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៣ ខាងមុខ។(អានបន្ថែម) លើសពីនេះ រោងចក្រឧស្សាហកម្ម នៅតែបន្ដមានសកម្មភាព។ ក្នុងរយៈពេល១១ខែឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ដែលមានទុនវិនិយោគ១ ៧១៦លានដុល្លារ។ […]
អានបន្ថែមក្រសួងកំពុងពិនិត្យអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករជាចុងក្រោយ ត្រៀមអនុវត្តឆាប់ៗ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឱ្យយោបល់ និងសម្រេច។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា កន្លងទៅ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ពោលគឺដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ។ គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា ក៏រៀបចំកម្មវិធីសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ ពេញលេញជាងមុនផងដែរ៕
អានបន្ថែមក្រសួងដែនដីធ្វើមោឃៈប្លង់ដី ៣៩៩ សន្លឹក ដែលបានបាត់ក្នុងខេត្តស្វាយរៀង [មានលេខប្លង់]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសជាធ្វើមោឃៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៣៩៩ សន្លឹក នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងលេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់បណ្ណកម្មសិទ្ធិទាំងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ បណ្ណកម្មសិទ្ធិដីទាំងនោះ ត្រូវបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្តែមិនបានបោះពុម្ពព័ត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ។ បណ្ណកម្មសិទ្ធិដែលបាត់មានលេខរៀង៖ ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899, លេខ No.06598900, លេខ No.06611110 ដល់លេខ No. 06611123, លេខ No.06611201 ដល់លេខ No.06611388, លេខ No. 06611397 […]
អានបន្ថែមរដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ
រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានា ជាច្រើនផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឆ្នាំ២០២១ ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍត្រឹមតែ ១៨ គម្រោង ប៉ុណ្ណោះ។
អានបន្ថែមក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២
នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២ -ជំរុញការចុះបញ្ជីដីសម្បទាន ដីសេដ្ឋកិច្ចចំនួន ៥៧ ក្រុមហ៊ុន និងដីរដ្ឋជុំវិញបឹងទន្លេសាប -ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ក្នុងមួយឆ្នាំ -ជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ មុនចាប់ផ្ដើមលក់ -បែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ ៥០០គ្រួសារ ក្នុងមួយឆ្នាំ និងជូនកងកម្លាំងប្រដាប់អាវុធតាមព្រំដែនចំនួន ៥០០ខ្នង ក្នុងមួយឆ្នាំ -បន្ដស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ គិតមកដល់បច្ចុប្បន្ន ក្រសួងទទួលពាក្យបណ្តឹងសរុប ចំនួន ១៣ ៩៨៤ ករណី បានដោះស្រាយចប់ ១០ ៨៥៥ ករណី និងកំពុងដោះស្រាយ ៣ […]
អានបន្ថែមក្រសួងរៀបចំដែនដី ចែកប្លង់ដីធ្លីឥតគិតថ្លៃសរុប ៧០៤ ប្លង់ ដល់ពលរដ្ឋក្នុងខេត្តក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់ប្លង់ដីសរុបចំនួន ៧០៤ប្លង់ ដល់ពលរដ្ឋក្នុងឃុំគោលដៅចំនួន៥ ក្នុងខេត្តក្រចេះ តាមរយៈគម្រោងបែងចែកដី LASED ជំហានទី២។ កម្មវិធីនេះធ្វើឡើងក្រោម វត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។ ពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីមានសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤បណ្ណ ហើយមកពីឃុំគោលដៅចំនួន៥ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ក្នុងស្រុកចិត្របុរី និងនិងឃុំចំបក់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមរយៈគម្រោង LASED II រដ្ឋាភិបាលបានបែកចែកដីនៅតាមបណ្តាខេត្តគោលដៅចំនួន៥ សរុបទំហំ ១៦.១១៣ ហិកតា ស្មើនឹង ៣.៩៦០គ្រួសារ ឬ ៦.៩៣២បណ្ណ។ គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី […]
អានបន្ថែមក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់
វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា ពិសេស JICA គឺបានជួយជ្រោមជ្រែងតាក់តែងច្បាប់ស្ដីពីសំណង់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ឯកឧត្តមបានឱ្យដឹង ៖ «នៅប្រទេសកម្ពុជា មុននិងក្រោយពេលមានច្បាប់ស្ដីពីសំណង់នេះ គឺមានចំណុចធំៗ៣ មានភាពខុសប្លែកគ្នាច្រើន។ ទី ១ គឺការថយចុះនូវសំណង់ឥតច្បាប់ ២) មានការកើនឡើងនូវចំនួនវិស្វករ និងស្ថាបត្យករដែលបានចុះបញ្ជី និង ៣) ក្រុមហ៊ុនសាងសង់ក៏មានទំនុកចិត្តចំពោះរដ្ឋាភិបាលជាងមុន»។ «ដោយសារតែមានច្បាប់ស្ដីពីសំណង់ត្រឹមត្រូវ បានធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានយ៉ាងភ្លូកទឹកភ្លូកដីផងដែរ» ឯកឧត្តមបានបន្ត។ ជាមួយគ្នានេះ លោកស្រី Kamei Haruko ក៏បានសង្កេតឃើញដែរថា ច្បាប់នេះបានជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមរដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង
ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ។ ឯកឧត្តម បញ្ជាក់ថា ជំនួយហិរញ្ញប្បទាននេះ សម្រាប់ជួយដល់វិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅក្នុងតំបន់សំខាន់ៗយកទៅប្រើប្រាស់ ដើម្បីបើកដំណើរការ កែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ។ «យើងជួយគាត់នេះ មិនមែនយើងជូនទៅគាត់ឱ្យធ្វើសណ្ឋាគារថ្មីទេ ប៉ុន្តែនៅពេលដែលគាត់ឈប់ មិនមានប្រតិបត្តិការក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមកនេះ គឺគាត់ប្រហែលជាមានការខ្វះខាតសាច់ប្រាក់ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដូច្នេះគឺយើងជួយដើម្បីធ្វើការកែលម្អប៉ុណ្ណោះ» ឯកឧត្តម បានបន្ដ។ នៅក្រោមគម្រោងនេះ ទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។
អានបន្ថែមតើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។ លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។ លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។ «តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។ លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ […]
អានបន្ថែម