រដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី

រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត  និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន […]

អាន​បន្ថែម

អភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់

រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។ ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)

អាន​បន្ថែម

សាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា

រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះដែលបានសាងសង់រំលោភដីប្រឡាយរួចហើយ ក៏ដូចជាចុះហាមឃាត់ម្ដងហើយម្ដងទៀត មិនឱ្យមានការសាងសង់សំណង់ថ្មីៗទៀតទេ។ ប៉ុន្តែ រដ្ឋបាលខណ្ឌនៅតែសង្កេតឃើញថា មានបុគ្គលមួយចំនួនតូចមិនគោរពតាមការណែនាំ ហើយបន្តសាងសង់រំលោភលើដីព្រែក។ ដូច្នេះសេចក្ដីជូនដំណឹងលើកនេះ ជាការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងឡើយ។

អាន​បន្ថែម

ឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី

ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ «មកទល់ពេលនេះ ក្រុមហ៊ុនកំពុងព្យាយាមបញ្ចប់ការសិក្សា។ បើសិក្សាចប់ គាត់នឹងយកមកដាក់ឱ្យមកក្រសួងដើម្បីពិនិត្យសម្រេច។ ប៉ុន្តែវាមិនទាន់ដល់ដំណាក់កាលវិនិយោគនៅឡើយទេ»។ «កន្លងមក ក្រុមហ៊ុនបានដំឡើងប៉មវាស់ខ្យល់ដែលមានកម្ពស់ ១០០ ម៉ែត្រ ចំនួន ២ កន្លែងរួចមកហើយ ដោយប៉មទី១ ស្ថិតក្នុងសង្កាត់សុខដុម នៃក្រុងសែនមនោរម្យ និង ប៉មទី២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xinglan Maritime Energy Co., […]

អាន​បន្ថែម

ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចច្រានចោលគម្រោងវិនិយោគបង្កើតរីសតតម្លៃ៣៥០ដុល្លារ នៅសៀមរាបរបស់ក្រុមហ៊ុន Naga Corp ក្រោយប្រជុំជាច្រើនលើកច្រើនសារហើយរកឃើញថាគម្រោងនេះនឹងប៉ះពាល់ខ្លាំងដល់ការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃ ២៣ មីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា គម្រោងបឹងអច្ឆរិយអង្គរ ឬ Angkor Lake of Wonder របស់ក្រុមហ៊ុន Naga Corp “មិនអាចអនុវត្តបានទេក្នុងបរិបទនេះ”។ ក្រសួងលើកឡើងថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) លើកទី២៧ និងក្រោយពីកិច្ចប្រជុំពិសេសចំនួន ២លើក ផ្សេងទៀត កាលពីថ្ងៃទី ២២ កុម្ភៈ និងថ្ងៃទី ៤ មីនាកន្លងមកនេះ។ លើសពីនេះ សេចក្ដីសម្រេចនេះ ក៏ដោយសារតែមានមតិយោបល់ពី UNESCO បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម) អង្គការ UNESCO បានបន្តទៀតថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ […]

អាន​បន្ថែម

រដ្ឋដកហូតដីខុស​ច្បាប់ជាង​ ៤៧០​ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ

រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់​កាប់​ខុស​ច្បាប់ទំហំសរុបប្រមាណ ​៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជា​​ក្រុមហ៊ុន​ឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោយចុះពិនិត្យទីតាំងជាច្រើនលើក ក្រុមការងារបានរកឃើញថា មានដីធ្លីមួយចំនួនគឺគ្រប់គ្រងដោយខុសច្បាប់ពិតមែន ប៉ុន្តែ ដីខ្លះទៀតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រឹមត្រូវ។ ដូច្នេះ រដ្ឋបាលខេត្តបានចាត់ចែងរួចរាល់ហើយថា ដីកន្លែងណាខ្លះជារបស់ក្រុមហ៊ុន និងដីកន្លែងណាខ្លះដែលរដ្ឋបាលនឹងកាត់ជ្វៀលជូនប្រជាជនមូលដ្ឋានដែលកាន់កាប់ត្រឹមត្រូវ។ ក្រៅពីប្រគល់ដីជូនក្រុមហ៊ុនទាំង ២ វិញ រដ្ឋបាលខេត្ត ក៏បាន​ណែនាំឱ្យ​ក្រុមហ៊ុនថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ការ​កាយប្រឡាយ​ក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី ៤៧២ ហិកតា លើក​ស្លាកប៉ាណូផ្សព្វផ្សាយពីព្រំ​ដី ដក​បង្គោល​ចាស់​ដាំ​បង្គោលថ្មី ​ទទួលខុសត្រូវ​ និង​ធ្វើ​ស្វ័យ​ការពារ​លើ​ផ្ទៃដីរបស់​ខ្លួន​ផងដែរ ពោលគឺដើម្បីជៀសវាង​មាន​បញ្ហា​នានាពេល​ខាង​មុខ។ គួរបញ្ជាក់ផងដែរថា បញ្ហាដីនេះ មិនមែនជារឿងថ្មីនោះទេ […]

អាន​បន្ថែម

រដ្ឋស្នើឱ្យម្ចាស់គម្រោងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ

រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ធ្វើការបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូ រយៈពេលមួយឆ្នាំ ខណៈការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ដ។ សំណូមពរនេះ ស្នើឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយស្ថាប័នទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ។ ក្រោយកិច្ចប្រជុំ ស្ថាប័នទាំង ២ សម្រេចចេញលិខិតអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។ ជាពិសេស ក្រុមហ៊ុនគួរលើកលែងការផាកពិន័យ និងមិនត្រូវមានបន្ទុកការប្រាក់ចំពោះអ្នកទិញដែលយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់នោះឡើយ។ បន្ថែមពីលើនេះក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។

អាន​បន្ថែម

បច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់

ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។ បើយោងតាមសារព័ត៌មាន The Third Pole  កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។ ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។ ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ […]

អាន​បន្ថែម

អ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ

ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។ ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។ ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)

អាន​បន្ថែម

មន្ទីររៀបចំដែនដី ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នពីគម្រោងដីឡូតិ៍មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាស ប្រាប់​សារធារណៈជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គម​ពីគម្រោងដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សេចក្តីប្រកាសរបស់មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ បានលើកឡើងថា គម្រោងដីឡូតិ៍ខាងលើ ដែលកំពុងតែផ្សព្វផ្សាយលើហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” មិនមានលិខិតអនុញ្ញាតត្រឹមត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ ទីតាំងដីឡូតិ៍នេះ ក៏ពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ផងដែរ។ លើសពីនេះ ទីតាំងនេះ ក៏ស្ថិតនៅក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណ៍ណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលផងដែរ។ ជាមួយនេះដែរ មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាឲ្យសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕

អាន​បន្ថែម