ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច

ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ […]

អាន​បន្ថែម

ការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ

សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។ ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។ របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។

អាន​បន្ថែម

ADB ថាឥណទានវិស័យអចលនទ្រព្យបង្កជាក្តីកង្វល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៧,០ ភាគរយនៅឆ្នាំ២០១៩ ក៏ប៉ុន្តែ កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះស្តីពីរបាយការណ៍សេដ្ឋកិច្ច បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានជំរុញដោយវិស័យចំនួន ៤ រួមមាន កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ក៏ប៉ុន្តែ ជាមួយនឹងការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មសកល កម្ពុជាចាំបាច់ត្រូវផ្តោតលើយុទ្ធសាស្ត្រធ្វើពិពិធកម្ម។ អ្នកនាង Sunniya Durrani-Jamal នាយកប្រចាំកម្ពុជារបស់ ADB បានមានប្រសាសន៍ថា៖ «ការប្រែប្រួលនេះ តម្រូវឱ្យមានការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍន៍កម្លាំងពលកម្មដែលមានជំនាញនិងផលិតភាពខ្ពស់បន្ថែមទៀត ដើម្បីឲ្យស្របតាមការកើនឡើងនៃប្រាក់ឈ្នួល និងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ ដែលជាលទ្ធផល ត្រូវការអភិបាលកិច្ច និងស្ថាប័នដ៏រឹងមាំ»។ ការព្យាករណ៍នេះ គឺជាផ្នែកមួយនៃ «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ដែលបានបង្ហាញថា ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ […]

អាន​បន្ថែម

រដ្ឋាភិបាលយកចំណូលពីវិស័យប្រេងកាតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ចំណូលទាំងអស់ បានពីវិស័យប្រេងកាត នឹងត្រូវយកទៅប្រើប្រាស់លើការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ អាកាសយានដ្ឋានជាដើម។ ការប្រកាសពីចក្ខុវិស័យប្រើប្រាស់ចំណូលបានពីវិស័យប្រេងកាតនេះ ធ្វើឡើង ស្របពេលដែលដំណក់ប្រេងលើកដំបូង គ្រោងជីកយកចេញពីដែនសមុទ្រកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតនៃសកលវិទ្យាល័យ ប៊ែលធី នៅសាលសន្និសីទកោះពេជ្រ កាលព្រឹកថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា៖ «ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង យើងមិនយកមកប្រើប្រាស់ក្នុងគណនីចរន្តទេ ក្នុងចំណាយចរន្ត ដូចចំណាយរាល់ថ្ងៃទេ។ គោលដៅនៃការចំណាយនៃថវិកាដែលបានមកពីធនធានធម្មជាតិគឺប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។ លោកនាយករដ្ឋមន្រ្តីពន្យល់ថា៖ «យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ ដោយសារអី? ឥឡូវយើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេងមួយដំណក់ផង ប៉ុន្តែយើងអាចរស់បានទៅហើយ។ ចឹងនៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពិសេសពីវិស័យប្រេងបានមកដល់ ត្រូវប្រមូលផ្តុំខិតខំវិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ»។ តាមការបញ្ជាក់របស់ សម្តេចតេជោរ ហ៊ុន សែន វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកពីប្រទេសសឹង្ហបុរី ជាអ្នកទទួលសិទ្ធិវិនិយោគប្លុកប្រេងកាត់ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។ ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការប្រើប្រាស់ដីជាពីរប្រភេទគឺ ប្រភេទដីកំហិតការសាងសង់ និងប្រភេទដីអាចសាងសង់បាន។ តាមប្លង់គោលនេះដដែលបានបង្ហាញថា ក្រុងសៀមរាបមានផ្ទៃដីសរុប ៤៤ ១៤៧ហិកតា ដែលក្នុងនោះ ៣៥ ៩៩៥ ហិកតា គឺជាប្រភេទដីកម្រិតការសាងសង់ និង ៨១៥២ហិកតា គឺជាដីអាចសាងសង់បាន។ ក្រុងសៀមរាបមានប្រជាជនប្រមាណជា ២៨៧ ៧៥៣ នាក់ ក្នុងឆ្នាំ ២០១៨ ហើយនឹងកើនដល់ ៤៤០ ០៩៩នាក់ ក្នុងឆ្នាំ ២០៣៥។ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានគោលបំណងធានាការគ្រប់គ្រង និងអភិបាលកិច្ចក្រុងសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព។ ក្នុងនោះ គឺនឹងមានការជំរុញ៖ […]

អាន​បន្ថែម

កម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ

រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា បន្តការចរចា និងពិភាក្សាគ្នាឡើងវិញ លើការអភិវឌ្ឍន៍រួមគ្នាតំបន់ជម្រករ៉ែ ប្រេង និងឧស្ម័ន នៅក្រោមបាតសមុទ្រ ដែលស្ថិតនៅត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសជិតខាងទាំងពីរ។ ជាការបន្តពិភាក្សាឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីខកខាន ប្រហែលមួយទសវត្សរ៍។ ការសម្រេចបន្តការពិភាក្សាឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងសមភាគីថៃ លោក Sontirat Sontijirawong ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។ យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ និងជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តការពិភាក្សា លើការអភិវឌ្ឍន៍ ដោយឈរលើស្មារតីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ជៀប សួរ បានថ្លែងថា៖ «ក្នុងកិច្ចប្រជុំ នឹងជំរុញការងារហ្នឹង ដោះស្រាយឲ្យបានឆាប់ លើផលប្រយោជន៍ស្នើភាព ៥០-៥0…»។ កម្ពុជា និងថៃ បានទាមទារអធិបតេយ្យភាពតំបន់ត្រួតស៊ីគ្នា ទំហំប្រមាណ ២៧ […]

អាន​បន្ថែម

កម្ពុជា-ថៃពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល

ប្រទេសកម្ពុជា និងប្រទេសថៃ បានបើកកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល ខណៈពេលដែលប្រទេសថៃមានអតិរេកថាមពល ហើយប្រទេសកម្ពុជា កំពុងត្រូវការបង្កើតថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ក្រសួងរ៉ែ និងថាមពលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម របស់កម្ពុជា និងក្រសួងថាមពលប្រទេសថៃ បើកកិច្ចពិភាក្សានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន នៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា។ ប្រភពដដែល បន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានកំណើន ជាមួយនឹងតម្រូវការថាមពលកើនឡើង ហើយប្រទេសថៃមានការផលិតថាមពលមានអតិរេក ពោលគឺថាមពលច្រើនលើសតម្រូវការ។ «ប្រទេសទាំងពីរនឹងពិភាក្សាលើវិធានាការនានាដើម្បីឆ្លើយតបគ្នាទៅវិញទៅមក»។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងថាមពលថៃ លោក Sontirat Sontijirawong។ បើតាមលោក Sontirat Sontijirawong កម្ពុជាមានគម្រោងបង្កើនការនាំចូលថាមពលពីប្រទេសថៃ បន្ថែមទៀត។ យោងតាមក្រសួងរ៉ែ និងថាមពល ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួនបី ឡាវ និងវៀតណាម ដែលបាននាំចូលថាមពលចូលក្នុងបណ្តាញជាតិ។ រដ្ឋាភិបាលកម្ពុជា កាលពីខែមីនា បានស្នើឲ្យប្រទេសថៃ បង្កើនការនាំចូលថាមពល មកប្រទេសកម្ពុជា ពី១២០ មេហ្គាវ៉ាតបច្ចុប្បន្ន ទៅ២០០ មេហ្គាវ៉ាត។ តាមការពិភាក្សា ប្រទេសថៃយល់ព្រមបង្កើនថាមពល បន្ថែមទៀត រហូតដល់៧០មេហ្គាវ៉ាត នៅខែ […]

អាន​បន្ថែម

អ្នកជំនាញ៖ ទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ

ស្របពេលដែលពាក្យថាទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក អ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភាក្សានៅថ្ងៃទី ២៥ ខែមិថុនា

អាន​បន្ថែម

នាយករដ្ឋមន្ត្រីលុបចោលគម្រោងផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋាន

ក្តីសង្ឃឹមក្នុងចំណោមមន្ត្រីសាធារណៈ និងមន្ត្រីដឹកជញ្ជូនក្នុងការធ្វើដំណើរបានលឿនរវាងទីប្រជុំជន និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅលើផ្លូវល្បឿនលឿនថ្មីមួយនោះ ត្រូវបានរលុបបាត់ទៅវិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលគម្រោងការអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងខែមេសា។ ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី ៤ ខែមេសា លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា ការសម្រេចចិត្តបោះបង់ចោលផែនការនេះ គឺដោយសារតែការលំបាកក្នុងការសាងសង់ និងជាការឆ្លើយតបចំពោះការតវ៉ាពីសំណាក់គ្រួសារទទួលរងផលប៉ះពាល់ដោយសារការសាងសង់នេះ ដែលកំពុងតែបន្តកើតមាន។ ក្រុមគ្រួសារដែលនៅតាមបណ្តោយផ្លូវដែលគ្រោងធ្វើផ្លូវល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះនៅលើផ្លូវទៅព្រលានយន្តហោះនោះ បានអំពាវនាវឲ្យមានវេទិកាសាធារណៈមួយ ចាប់តាំងពីមានសេចក្តីប្រកាសនេះកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនចិននឹងសាងសង់ផ្លូវល្បឿនលឿននេះ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មានការគំរាមកំហែងរៀបចំធ្វើបាតុកម្ម ឬវេទិកាសាធារណៈ។ ឥឡូវនេះខ្ញុំបានលុបចោលផែនការនោះ ហើយខ្ញុំគិតថាមិនមានអ្វីដែលត្រូវនិយាយនៅក្នុងវេទិកាសាធារណៈទៀតនោះទេ”។ បើតាមសមាគមធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធនឹងលំនៅឋានក្នុងទីក្រុង បានឲ្យដឹងថា របាយការណ៍បឋមមួយបានលើកឡើងថា មានក្រុមគ្រួសារ ១.០០០ ទៅ ២.០០០ ដែលនឹងត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវល្បឿនលឿនដែលបានស្នើឡើងនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ថា មានក្រុមហ៊ុនចំនួន ៣ ដែលបានដេញថ្លៃដើម្បីអភិវឌ្ឍផ្លូវល្បឿនលឿននេះ។ ក្រុមហ៊ុនចិនឈ្មោះថា Henan Provincial Communications Planning Survey and Design Institute (HPC) បានឈ្នះអ្នកដេញថ្លៃក្នុងស្រុកគឺក្រុមហ៊ុនវិស្វកម្ម Muhibbah […]

អាន​បន្ថែម