គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]
អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
អានបន្ថែមCBRE: តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង ពិសេសក្នុងអំឡុងវិបត្តិកូវីដ
តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការនេះទៀតសោតគឺមានសន្ទុះកាន់តែខ្លាំង ក្នុងអំឡុងវិបត្តិកូវីដ ដោយសារអគារពាណិជ្ជកម្មនានាទាមទារឱ្យគោរពទៅតាមស្ដង់ដារការពារសុវត្ថិភាពខ្ពស់ជាងមុន។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ១៦ មីនា កន្លងមកនេះ។ ក្នុងកាលៈទេសៈបែបនេះ ម្ចាស់គម្រោង ឬក្រុមហ៊ុននានាដែលកំពុងជួលអគារពាណិជ្ជកម្មជាការិយាល័យ កំពុងសម្រុកផ្ដោតធ្វើយ៉ាងណាឱ្យអាជីវកម្មគោលរបស់ពួកគេរីកចម្រើន។ ពួកគេមិនមានពេលវេលា មកគិតគូរលើការងារមើលថែទាំ និងគ្រប់គ្រងអគារនោះទេ។ នេះគឺជាមូលហេតុទីមួយ ដែលធ្វើឱ្យតម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង។ ប្រភពដដែលបានបន្ថែមថា កំណើនតម្រូវការនេះកើនឡើង ក៏ដោយសារតែ ក្នុងស្ថានភាពវិបត្តិកូវីដដូចនេះ ម្ចាស់អចលទ្រព្យនានា ជួបប្រទះបញ្ហាកង្វះអ្នកថែទាំជំនាញ ដើម្បីមកគ្រប់គ្រងអគារឱ្យស្របទៅតាមស្ដង់ដារបានទៀងទាត់។ លើសពីនេះ ក៏នៅមានកត្តាផ្សេងៗទៀតដែលជំរុញតម្រូវការ ដូចជា កំណើននៃការផ្គត់ផ្គង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋានបែបទាន់សម័យ ទំនើបកម្មទីផ្សារ និងការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ម្ចាស់លំនៅដ្ឋានទៅរកសេវាកម្មគ្រប់គ្រងអគារដែលមានស្ដង់ដារ ជាដើម។ អ្នកស្រី Shivali Chaman ប្រធានផ្នែកគ្រប់គ្រងផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា៖ «សង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការគ្រប់គ្រង និងថែទាំអចលនទ្រព្យ។ ការសិក្សារបស់យើងបង្ហាញថា អ្នកជួល ឬអ្នកទិញភាគច្រើន តែងតែសួរពីសេវាកម្មថែទាំអគារ មុននឹងជ្រើសរើសទិញ ឬជួលអចលនទ្រព្យណាមួយ»។ អ្នកស្រី បានបន្ថែមថា […]
អានបន្ថែមគម្រោងបែងចែកដី LASED គឺជាអ្វី? មានអត្ថប្រយោជន៍ដូចម្ដេច ពិសេសក្នុងអំឡុងវិបត្តិកូវីដ?
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែកដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយចែកដីសរុប ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥ លានដុល្លារ និងថវិការដ្ឋ ១,៨ លាន ដើម្បីកាត់ដីសរុប […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា យកមកធ្វើជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា នៅក្នុងឃុំចំនួន២ ក្នុងស្រុកឱរ៉ាល់ យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦ ហិកតា នៅ ៩ ទីតាំង ក្នុងឃុំតាសាល និង ឃុំត្រពាំងជោ។ បើយោងតាមឯកសារ ដែលឯកឧត្តម ដែលបានបង្ហោះតាមរយៈហ្វេសប៊ុក ដីព្រៃឈើចំនួន ២៦៦ ហិកតា ដែលត្រូវបានដកហូតរួមមាន៖ ភូមជាំ ភូមិខ្ពេះ ភូមិតាសាល ភូមិអូរអញ្ខារ ភូមិស្រែកិន ភូមិល្ងីម និងភូមិត្រាង។ គួរបញ្ជាក់ផងដែរ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ […]
អានបន្ថែមរាជធានីខេត្តនីមួយៗទូទាំងប្រទេសកំពុងបន្តសាងសង់កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩
រាជធានីខេត្តនីមួយៗទូទាំងប្រទេស បាន និងកំពុងសម្រុកសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានអ្នកទទួលមរណភាពពីជំងឺកូវីដ-១៩ ក្នុងខេត្តទាំងនោះ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងជាបន្តបន្ទាប់។ មកទល់បច្ចុប្បន្ន បើយោងតាមព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យស្រង់បាន មានខេត្តក្រុងទាំងនោះរួមមាន៖ ១. ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់ឈាបនដ្ឋានសម្រាប់ត្រៀមបូជាសពអ្នកជំងឺកូវីដ-១៩ នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។ ២. ខេត្តក្រចេះ ក៏បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពី ទី១៥ ខែមីនា។ ៣.ខេត្តកំពង់ចាម៖ ក៏បានត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ៤.ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក៏បានបើកកិច្ចប្រជុំពន្លឿនសម្រាប់ដំណើរការសាងសង់ឈាបនដ្ឋាន សម្រាប់រំលាយសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។ ៥.រាជធានីភ្នំពេញវិញ ក៏បានត្រៀមផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងឡបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នបានកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ […]
អានបន្ថែមតើការទិញអចលទ្រព្យលក់ឡៃឡុងពីតុលាការអាចជួបហានិភ័យដែរទេ?
អ្នកវិនិយោគភាគច្រើនតែងស្ទាក់ស្ទើរមិនហ៊ានទិញដី ឬផ្ទះ ដែលដាក់លក់ឡៃឡុងដោយតុលាការ ដោយគិតថាពួកគេនឹងជួបហានិភ័យពាក់ព័ន្ធនឹងផ្លូវច្បាប់ជាក់ជាមិនខាន ទោះបីអចលនទ្រព្យទាំងនោះមានតម្លៃទាបទីផ្សារក៏ដោយ។ តើអចលទ្រព្យលក់ឡៃឡុងពីតុលាការគឺជាអ្វី? បើចង់ទិញអាចជួបហានិភ័យឬទេ? អចលនទ្រព្យលក់ឡៃឡុងពីតុលាការ ឬហៅម៉្យាងទៀតថាអចលនទ្រព្យជាប់បំណុល គឺជាអចលនទ្រព្យដែលម្ចាស់ដើមប្រើប្រាស់ដើម្បីធានាបំណុល ប៉ុន្តែម្ចាស់ដើមមិនអាចសងបំណុលបាន ទើបត្រូវមានរឿងរ៉ាវប្ដឹងឡើងតុលាការ។ ការលក់ឡៃឡុងនេះ គឺជាការដាក់លក់ដោយបង្ខំ ក្រោមសេចក្តីសម្រេចរបស់តុលាការ ដោយភាគច្រើនគឺលក់ក្រោមតម្លៃទីផ្សារ និងបើកឱកាសឱ្យសាធារណជនជាទូទៅអាចដេញថ្លៃទិញបាន។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគលើអចលនទ្រព្យទូទៅ តើយើងគួរចូលរួមទិញអចលនទ្រព្យលក់ឡៃឡុងនោះទេ។ តើវាមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ? ចំណុចល្អដំបូងបង្អស់ គឺតម្លៃ ដែលភាគច្រើនគឺលក់ក្នុងតម្លៃទាប ដូច្នេះបើអ្នកហ៊ានទិញ ហើយយកមកលក់បន្តគឺអាចចំណេញខ្ពស់។ ប៉ុន្តែ ចំណុចសំខាន់ដែលអ្នកទិញត្រូវគិតគឺប្រភេទ និងសក្ដានុពលរបស់អចនទ្រព្យនោះ។ ឧទាហរណ៍ បើជាដី ត្រូវមើលថាទីតាំងល្អ ឬទេ? អាចលក់បានថ្លៃឬទេនៅពេលអនាគត? ហើយបើជាផ្ទះ ត្រូវមើលថាសភាពទ្រុឌទ្រោមកម្រិតណា អាចមានឱកាសកែច្នៃហើយលក់ចំណេញឬទេ។ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ធ្លាប់មានប្រសាសន៍ថា ការទិញអចលនទ្រព្យលក់ឡៃឡុងពីតុលាការ គឺឱកាស តែអ្នកវិនិយោគគួរតែគិតពីកត្តាផ្សេងៗដែរ ដូចជាកត្តាទីតាំងភូមិសាស្រ្ត បញ្ហាប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង ឬប្លង់ទន់) កត្ដាដង់ស៊ីតេប្រជាជន កត្តាហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផែនការអាជីវកម្ម ចំពោះអចលនទ្រព្យ […]
អានបន្ថែមឱកាស ៣ សំខាន់ៗ ដែលកម្ពុជាត្រូវតែចាប់យកឱ្យបាន ដើម្បីស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ
របាយការណ៍ពិសេសរបស់អ្នកស្រាវជ្រាវពីក្រុមហ៊ុន DHL បានសម្តែងសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ ១៩ ដោយសារកត្តាចម្បង ៣ រួមមាន គោលនយោបាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កំណើនឱកាសដៃគូពាណិជ្ជកម្មថ្មីៗ និងពិសេសនិន្នាការកើនឡើងនៃរំហូរចូលនៃការវិនិយោគផ្ទាល់។ កត្តាគោលនយោបាយ ចុះផ្សាយនៅក្នុងកាសែត Business Times នៅដើមខែនេះ របាយការណ៍ដដែលបានលើកឡើងថា កត្តាដំបូងបង្អស់ គឺជាការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលតាមរយៈវិធានចាក់បញ្ចូលថវិការដ្ឋដ៏ច្រើនចូលក្នុងចរន្តសេដ្ឋកិច្ច។ រហូតមកដល់បច្ចុប្បន្ន កញ្ចប់ថវិការដ្ឋដើម្បីជំរុញសេដ្ឋកិច្ចបានឈានដល់ជាង ១,១៦ ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណ ៥% នៃ GDP។ កញ្ចប់ថវិកានេះ បានប្រើប្រាស់លើវិស័យផលប៉ះពាល់ជាច្រើន។ លើសពីនេះ ការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងទេសចរណ៍ ក៏កំពុងបន្តអនុវត្ត ដែលសុទ្ធសឹងតែជាការជួយស្ដារសេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានកាត់បន្ថយអត្រាការប្រាក់ ហើយនៅតែបន្តផ្តល់ការរៀបចំប្រាក់កម្ចីឡើងវិញ ឬ Loan Restructuring ដល់ធនាគារពាណិជ្ជកម្មរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។ កត្តាដៃគូពាណិជ្ជកម្ម ទោះបីជាកំពុងមានវិបត្តិកូវីដក្ដី ប្រទេសកម្ពុជានៅតែសកម្មក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងឱកាសអាជីវកម្ម។ ឧទាហរណ៍ ដូចជាថ្មីៗនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន ដែលគោលការណ៍នេះ រំពឹងថានឹងចូលជាធរមានក្នុងពេលឆាប់ៗ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ […]
អានបន្ថែមកម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌក្នុងតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។ ក្នុងកិច្ចប្រជុំដដែលនេះ ថ្នាក់ដឹកនាំប្រទេសបី ក៏បានពិចារណាដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ ដោយឡែក ទាក់ទិននឹងគម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់បច្ចុប្បន្ន នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ បើយោងតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីថ្មីៗនេះ គម្រោងនេះគ្រាន់តែជាការឯកភាពគ្នាដោយផ្ទាល់មាត់ ដោយមិនទាន់មានការចុះហត្ថលេខាអ្វីនៅឡើយទេ។ (អានបន្ថែម) ប៉ុន្តែឯកឧត្តម បានបន្ថែមថា គម្រោងផ្លូវរថភ្លើងឆ្លងប្រទេសមួយខ្សែនេះនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ ដោយកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមក មានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សា […]
អានបន្ថែមវិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?
កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។ ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេសជិតខាងថានឹងបន្ត ឬបញ្ឈប់នៅពេលណា ផែនការរយៈពេលវែងរបស់វិនិយោគិន និងចំណែកទីផ្សារដែលវិនិយោគបានត្រៀមជាដើម។ ប៉ុន្តែកត្ដាដែលសំខាន់បំផុតដែលអ្នកវិភាគយល់ស្របដូចគ្នា គឺកត្តាផ្ទៃក្នុង របស់ប្រទេសកម្ពុជាផ្ទាល់ ពោលគឺ តើកម្ពុជាអាចកាត់បន្ថយនីតិវិធីស្មុគស្មាញ និងក្រៅផ្លូវការទាក់ទិននឹងការវិនិយោគ ឬសុំសិទ្ធិធ្វើអាជីវកម្មនានា បានកម្រិតណា។ បើអាចធ្វើទៅបាន ចំណែកទីផ្សារមួយភាគធំ នឹងហូរចូលមកប្រទេសកម្ពុជា។ កន្លងមក ស្ថិរភាពនយោបាយ និងសង្គម គឺជាចំណុចទាក់ទាញគម្រោងវិនិយោគមកកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក្ដី ភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជានៅក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង នៅតែជាបញ្ហាប្រឈម និងជាឧបសគ្គកាត់បន្ថយទំនុកចិត្តពីវិនិយោគិនក្នុងរយៈពេលវែង។ ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ […]
អានបន្ថែមរដ្ឋាភិបាលប្រកាសបិទកាស៊ីណូ ៦ កន្លែងនៅខេត្តកណ្ដាល និងបើកទីតាំង ២៦ កន្លែងឡើងវិញនៅភ្នំពេញ
រដ្ឋាភិបាលបានប្រកាសបិទកាស៊ីណូ ៦ កន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តកណ្ដាលក្រោយរកឃើញករណីវិជ្ជមានដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ តែក៏បានប្រកាសបើកទីតាំង ២៦ កន្លែងនៅភ្នំពេញឡើងវិញ ក្រោយបិទមួយរយៈ។ រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី ៩ មីនា នេះ បានប្រកាសបិទទីតាំងកាស៊ីណូ ៦ កន្លែងរួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រ្កេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ក្រោយរកឃើញករណីវិជ្ជមាន ៥ ករណី នៅទីប្រជុំជនជ្រៃជំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានសម្រេចបិទមិនឱ្យជនបរទេសធ្វើដំណើរចេញ-ចូល តំបន់នេះជាបណ្ដោះអាសន្នផងដែរ។ នៅថ្ងៃដដែលនេះផងដែរ រដ្ឋាភិបាលក៏បានសម្រេចបើកឱ្យដំណើរការឡើងវិញផងដែរ នូវទីតាំង ២៦ កន្លែង ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រោយបិទជាបណ្ដោះអាសន្នមួយរយៈមក។
អានបន្ថែម