គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
ប្រធានបទក្តៅ៖ ផលវិជ្ជមាននិងអវិជ្ជមាននៃពន្ធចំណេញមូលធន២០%ដល់ទីផ្សារអចលនទ្រព្យកម្ពុជា
អ្នកខ្លះរិះគន់ថាពន្ធនេះគឺខ្ពស់ពេក ដោយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរចន្តទិញលក់អចនទ្រព្យ។ ខ្លះទៀតថា នេះមិនមែនជាកាលៈទេសៈសមរម្យទេក្នុងការប្រមូលពន្ធ ដោយសារប្រទេសកំពុងរងវិបត្តិកូវីដ។ ដោយឡែក អ្នកខ្លះទៀត
អានបន្ថែមរដ្ឋាភិបាលកំពុងដំណើរការឆ្វៀលដីជូនប្រជាជនរស់នៅឧទ្យានជាតិភ្នំបូកគោរយៈពេលយូរ
រដ្ឋបាលខេត្តកំពត បាននឹងកំពុងសិក្សា និងដំណើរការលើការកាត់ឆ្វៀលដី ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ និងស្នាក់អាស្រ័យលើដីក្នុងរយៈពេលយូរ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះ។ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ។ «មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែង មានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់» ឯកឧត្តម បានបន្ត។ ដោយឡែក ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំឱ្យក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ២៤ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា នេះ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យកាន់កាប់ដីក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មានចំនួនរហូតទៅដល់ ២ ៨៦០ក្បាលដី។ លើសពីនេះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក៏បានស្នើសុំក្រុមការងារពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ ថាគួរតែរក្សាទុកជាតំបន់ការពារធម្មជាតិឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចការងារទាំងនេះធ្វើឡើងក្រោយពេល […]
អានបន្ថែមមន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់។ ការធ្វើអធិការកិច្ចសំណង់ គឺធ្វើឡើងដើម្បីគ្រប់គ្រង់ការអភិវឌ្ឍអចលនវត្ថុឱ្យមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់រាល់អំពើខុសច្បាប់ស្តីពីនគរូបនីយកម្ម និងសំណង់។ បើយោងតាមច្បាប់ស្តីពីសំណង់ មន្ត្រីអធិការកិច្ចសំណង់ទាំងនោះ មានសិទ្ធិត្រួតពិនិត្យ បញ្ឈប់ ដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធជាបណ្តោះអាសន្ន ក៏ដូចជាពិន័យអន្តរការណ៍ ក្នុងករណីអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តខុសច្បាប់សំណង់។ បន្ថែមពីនេះ មន្ត្រីទាំងនេះ មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើសសំណង់ និងចាត់វិធានការផ្សេងៗនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ផងដែរ។
អានបន្ថែមសម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)
អានបន្ថែមច្បាប់ថ្មីបើកឱ្យក្រុមហ៊ុនជួលជនបរទេសច្រើនជាមុន ខណៈវិស័យសំណង់កំពុងត្រូវការពលកម្មបន្ថែម
រូបភាព៖ the print.in ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មបរទេសបានច្រើនជាងមុន ប្រសិនបើក្រុមហ៊ុនមិនអាចរកកម្លាំងពលកម្មក្នុងស្រុកគ្រប់គ្រាន់ ខណៈដែលវិស័យសំណង់កំពុងត្រូវការកម្លាំងពលកម្មបន្ថែម។ យោងតាមប្រកាសដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមានគោលបំណងប្រើប្រាស់កម្លាំងពលកម្មបរទេសបន្ថែម។ យោងតាមច្បាប់ចាស់ ក្រុមហ៊ុនអាចផ្តល់ការងារដល់ជនបរទេសមិនលើសពី ១០ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ថា ប្រកាសនេះគឺសមស្របជាមួយនេះនឹងតម្រូវការសេដ្ឋកិច្ច។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ មានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ កសិកម្ម ក៏ដូចជាវិស័យកម្សាន្តពេលរាត្រី។ ទោះជាយ៉ាងណា ឯកឧត្ដម មិនមានទិន្នន័យអំពីចំនួនកម្លាំងពលកម្មដែលត្រូវការនេះទេ។ វិស័យសំណង់មានការកើនឡើងយ៉ាងខ្លាំង តាមរយៈការវិនិយោគជាបន្តបន្ទាប់។ យោងតាមតួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងវិនិយោគជាង ២៥០០គម្រោង ដែលមានតម្លៃប្រមាណជា ៣,៨ ពាន់លានដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិននាំមុខគេក្នុងការវិនិយោគវិស័យនេះ ដែលផ្តល់ការងារជាង […]
អានបន្ថែមកាសែតជប៉ុន៖ កំណើនរោងចក្រថាមពលធ្យូងថ្ម ធ្វើឱ្យប្រេនធំៗមិនសូវចង់មកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។ ហើយការសម្រេចចិត្តជ្រើសយកថាមពលធ្យូងថ្ម ហាក់ដូចជាផ្ទុយពីនិន្នាការពិភពលោក ដែលធ្វើឱ្យកម្ពុជាមិនសូវទាក់ទាញការវិនិយោគ។ ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រធ្យូងថ្មយ៉ាងហោចចំនួន ៤ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ហើយក្នុងចំណោមថាមពលអគ្គិសនីសរុបនៅកម្ពុជា ៥០% គឺបានមកពីវារីអគ្គីសនី ដែលកំពុងផលប៉ះពាល់ដល់បរិស្ថាន ហើយមានត្រឹម ២% ប៉ុណ្ណោះដែលជាថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ។ ទាំងនេះ គឺជាកត្តាព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា៖ «យើងត្រូវចេះថ្លឹងថ្លែង រវាងផលប៉ះពាល់បរិស្ថាន និងស្ថិរភាពថាមពលនៅក្នុងប្រទេស។ យើងមិនត្រូវមើលតែម្ខាងៗនោះទេ បើយើងមិនផលិតថាមពល […]
អានបន្ថែមអភិបាលខេត្តព្រះសីហនុស្នើឱ្យជប៉ុនជួយសាងសង់កំពង់ផែទេសចរណ៍ និងមណ្ឌលសុខភាព
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យជប៉ុនផ្ដល់ជំនួយឥតសំណង គាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង។ សំណើរនេះ ត្រូវធ្វើក្នុងជំនួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី៣០ កក្កដា ២០២០ កន្លងមកនេះ។ បើយោងតាមប្រភពដដែលនេះ ឯកអគ្គរាជទូតជប៉ុនពុំទាន់បានឆ្លើយតបទៅនឹងសំណើរខាងលើទេ ដោយឡែកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្តក្នុងខេត្តនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសម្រេចប្រមាណ ៣០ ភាគរយហើយ (អានបន្ថែម) ការស្ថាបនាឡើងវិញនៃផ្លូវ ៣៤ខ្សែ ដែលបញ្ចប់ជិតទាំងស្រុងហើយ (អានបន្ថែម) ក៏ដូចជាការពង្រីកកំពង់ផែដែលនឹងចាប់បើកការដ្ឋានឆាប់ៗនេះ (អានបន្ថែម)។
អានបន្ថែមសាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ
អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។ ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។ ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។ គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន […]
អានបន្ថែមមន្ត្រីអន្តរក្រសួងជាង ៥០០ នាក់ចុះវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី
ក្រុមការងារអន្តរក្រសួងសរុប ៥៥០ នាក់ នៃក្រសួងចំនួនបី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន បានចុះវាស់វែង និងអនុវត្តផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ២៨ កក្កដា ២០២០ នេះ។ តាមរយៈការវាស់វែងនេះ ក្រុមការងារក្រសួងក៏បានប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលជាឧបករណ៍អាចចាប់យកទិន្នន័យពីផ្កាយរណប និងប្រកបដោយភាពជាក់លាក់ខ្ពស់ ដើម្បីវាស់វែង និងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារអន្តរក្រសួងថ្មីនេះត្រូវបាន សម្រេចបង្កើតឡើងដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះ។ (អានបន្ថែម) មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)
អានបន្ថែមក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់លើករណីទន្ទ្រានដីព្រៃក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីសម្រេច ដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។ ប្រភពដដែលនេះបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានតួនាទីសំខាន់ គឺចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្ដែង ក៏ដូចជាប្រមូលនូវឯកសារ និងភស្ដុតាងនានា ទាក់ទងនឹងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែកក្កដានេះ ក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង […]
អានបន្ថែម