កម្ពុជាស្នើឱ្យក្រុមហ៊ុនអាមេរិកជួយចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្មីៗនេះ បានស្នើឱ្យក្រុមហ៊ុនសំណង់អាមេរិក ជួយចូលរួមក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្ដម ប៉ាឌ្រិច មើរហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន មានគម្រោងជាច្រើនដែលកំពុងសាងសង់ដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ដែលគម្រោងទាំងនេះសុទ្ធសឹងតែត្រូវការជំនួយ និងការបណ្ដាក់ទុនពីអ្នកវិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើសុំឱ្យ ខាងអាមេរិកបញ្ជូនអ្នកជំនាញការ មកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជាផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ឧត្ដម Patrick បានទទួលយកសំណើខាងលើទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា ទោះបីជាប្រទេសកំពុងជួបនឹងវិបត្តិក៏ដោយ ក្រសួងនៅតែបន្តអនុវត្តនូវការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គម្រោងយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ។

អាន​បន្ថែម

ប្រធានបទក្តៅ៖ ផលវិជ្ជមាននិងអវិជ្ជមាននៃពន្ធចំណេញមូលធន២០%ដល់ទីផ្សារអចលនទ្រព្យកម្ពុជា

អ្នកខ្លះរិះគន់ថាពន្ធនេះគឺខ្ពស់ពេក ដោយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរចន្តទិញលក់អចនទ្រព្យ។ ខ្លះទៀតថា នេះមិនមែនជាកាលៈទេសៈសមរម្យទេក្នុងការប្រមូលពន្ធ ដោយសារប្រទេសកំពុងរងវិបត្តិកូវីដ។ ដោយឡែក អ្នកខ្លះទៀត

អាន​បន្ថែម

រដ្ឋាភិបាលកំពុងដំណើរការឆ្វៀលដីជូនប្រជាជនរស់នៅឧទ្យានជាតិភ្នំបូកគោរយៈពេលយូរ

រដ្ឋបាលខេត្តកំពត បាននឹងកំពុងសិក្សា និងដំណើរការលើការកាត់ឆ្វៀលដី ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ និងស្នាក់អាស្រ័យលើដីក្នុងរយៈពេលយូរ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះ។ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ។ «មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែង មានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់» ឯកឧត្តម បានបន្ត។ ដោយឡែក ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំឱ្យក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ២៤ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា នេះ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យកាន់កាប់ដីក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មានចំនួនរហូតទៅដល់ ២ ៨៦០ក្បាលដី។ លើសពីនេះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក៏បានស្នើសុំក្រុមការងារពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ ថាគួរតែរក្សាទុកជាតំបន់ការពារធម្មជាតិឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចការងារទាំងនេះធ្វើឡើងក្រោយពេល […]

អាន​បន្ថែម

មន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់។ ការធ្វើអធិការកិច្ចសំណង់ គឺធ្វើឡើងដើម្បីគ្រប់គ្រង់ការអភិវឌ្ឍអចលនវត្ថុឱ្យមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់រាល់អំពើខុសច្បាប់ស្តីពីនគរូបនីយកម្ម និងសំណង់។ បើយោងតាមច្បាប់ស្តីពីសំណង់ មន្ត្រីអធិការកិច្ចសំណង់ទាំងនោះ មានសិទ្ធិត្រួតពិនិត្យ បញ្ឈប់ ដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធជាបណ្តោះអាសន្ន ក៏ដូចជាពិន័យអន្តរការណ៍ ក្នុងករណីអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តខុសច្បាប់សំណង់។ បន្ថែមពីនេះ មន្ត្រីទាំងនេះ មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើសសំណង់ និងចាត់វិធានការផ្សេងៗនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ផងដែរ។

អាន​បន្ថែម

សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)

អាន​បន្ថែម

ច្បាប់ថ្មីបើកឱ្យក្រុមហ៊ុនជួលជនបរទេសច្រើនជាមុន ខណៈវិស័យសំណង់កំពុងត្រូវការពលកម្មបន្ថែម

រូបភាព៖ the print.in ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មបរទេសបានច្រើនជាងមុន ប្រសិនបើក្រុមហ៊ុនមិនអាចរកកម្លាំងពលកម្មក្នុងស្រុកគ្រប់គ្រាន់ ខណៈដែលវិស័យសំណង់កំពុងត្រូវការកម្លាំងពលកម្មបន្ថែម។ យោងតាមប្រកាសដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមានគោលបំណងប្រើប្រាស់កម្លាំងពលកម្មបរទេសបន្ថែម។ យោងតាមច្បាប់ចាស់ ក្រុមហ៊ុនអាចផ្តល់ការងារដល់ជនបរទេសមិនលើសពី ១០ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ថា ប្រកាសនេះគឺសមស្របជាមួយនេះនឹងតម្រូវការសេដ្ឋកិច្ច។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ មានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ កសិកម្ម ក៏ដូចជាវិស័យកម្សាន្តពេលរាត្រី។ ទោះជាយ៉ាងណា ឯកឧត្ដម មិនមានទិន្នន័យអំពីចំនួនកម្លាំងពលកម្មដែលត្រូវការនេះទេ។ វិស័យសំណង់មានការកើនឡើងយ៉ាងខ្លាំង តាមរយៈការវិនិយោគជាបន្តបន្ទាប់។ យោងតាមតួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងវិនិយោគជាង ២៥០០គម្រោង ដែលមានតម្លៃប្រមាណជា ៣,៨ ពាន់លានដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិននាំមុខគេក្នុងការវិនិយោគវិស័យនេះ ដែលផ្តល់ការងារជាង […]

អាន​បន្ថែម

កាសែតជប៉ុន៖ កំណើនរោងចក្រថាមពលធ្យូងថ្ម ធ្វើឱ្យប្រេនធំៗមិនសូវចង់មកវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។ ហើយការសម្រេចចិត្តជ្រើសយកថាមពលធ្យូងថ្ម ហាក់ដូចជាផ្ទុយពីនិន្នាការពិភពលោក ដែលធ្វើឱ្យកម្ពុជាមិនសូវទាក់ទាញការវិនិយោគ។ ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រធ្យូងថ្មយ៉ាងហោចចំនួន ៤ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ហើយក្នុងចំណោមថាមពលអគ្គិសនីសរុបនៅកម្ពុជា ៥០% គឺបានមកពីវារីអគ្គីសនី ដែលកំពុងផលប៉ះពាល់ដល់បរិស្ថាន ហើយមានត្រឹម ២% ប៉ុណ្ណោះដែលជាថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ។ ទាំងនេះ គឺជាកត្តាព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា៖ «យើងត្រូវចេះថ្លឹងថ្លែង រវាងផលប៉ះពាល់បរិស្ថាន និងស្ថិរភាពថាមពលនៅក្នុងប្រទេស។ យើងមិនត្រូវមើលតែម្ខាងៗនោះទេ បើយើងមិនផលិតថាមពល […]

អាន​បន្ថែម

អភិបាលខេត្តព្រះសីហនុស្នើឱ្យជប៉ុនជួយសាងសង់កំពង់ផែទេសចរណ៍ និងមណ្ឌលសុខភាព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យជប៉ុនផ្ដល់ជំនួយឥតសំណង គាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង។ សំណើរនេះ ត្រូវធ្វើក្នុងជំនួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី៣០ កក្កដា ២០២០ កន្លងមកនេះ។ បើយោងតាមប្រភពដដែលនេះ ឯកអគ្គរាជទូតជប៉ុនពុំទាន់បានឆ្លើយតបទៅនឹងសំណើរខាងលើទេ ដោយឡែកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្តក្នុងខេត្តនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសម្រេចប្រមាណ ៣០ ភាគរយហើយ (អានបន្ថែម) ការស្ថាបនាឡើងវិញនៃផ្លូវ ៣៤ខ្សែ ដែលបញ្ចប់ជិតទាំងស្រុងហើយ (អានបន្ថែម) ក៏ដូចជាការពង្រីកកំពង់ផែដែលនឹងចាប់បើកការដ្ឋានឆាប់ៗនេះ (អានបន្ថែម)។

អាន​បន្ថែម

សាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ

អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។ ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។ ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។ គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន […]

អាន​បន្ថែម

មន្ត្រីអន្តរក្រសួងជាង ៥០០ នាក់ចុះវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី

ក្រុមការងារអន្តរក្រសួងសរុប ៥៥០ នាក់ នៃក្រសួងចំនួនបី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន បានចុះវាស់វែង និងអនុវត្តផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ២៨ កក្កដា ២០២០ នេះ។ តាមរយៈការវាស់វែងនេះ ក្រុមការងារក្រសួងក៏បានប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលជាឧបករណ៍អាចចាប់យកទិន្នន័យពីផ្កាយរណប និងប្រកបដោយភាពជាក់លាក់ខ្ពស់ ដើម្បីវាស់វែង និងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារអន្តរក្រសួងថ្មីនេះត្រូវបាន សម្រេចបង្កើតឡើងដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះ។ (អានបន្ថែម) មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)

អាន​បន្ថែម