ដំណើរការស្តារអូរប្រឡាយធម្មជាតិខេត្តព្រះសីហនុ សម្រេចបានជាង ៩០% ហើយ

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិប្រវែង២៧គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៣,៤២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ កំពុងអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមហ៊ុន BUCG ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។ បើយោងតាមភាគីទាំង ការងារធំៗ ដែលកំពុងអនុវត្តក្នុងគម្រោងនេះ រួមមាន ការស្ដារបឹងព្រែកទប់ ការសាងសង់ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុជាដើម។ អាជ្ញាធរខេត្តរំពឹងថា ក្រោយបញ្ចប់ការសាងសង់ គម្រោងស្ដារអូរប្រឡាយធម្មជាតិនេះ នឹងជួយការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង ក៏ដូចជាលើកកម្ពស់សោភណភាពក្រុងផងដែរ។ ថ្លែងក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពការងារ កាលពីថ្ងៃទី ០៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់នេះត្រូវបានសាងសង់ឡើង ដើម្បីឆ្លើយតបនូវបរិមាណទឹកកខ្វក់ដែលកើនឡើងលើសលប់ ដោយសារតែកំណើនការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទាក់ទិនការគ្រប់គ្រងទឹកកខ្វក់នេះដែរ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ ក៏កំពុងដំណើរការដោយរលូន ដោយមកទល់បច្ចុប្បន្នសម្រេចបានជាង ៤៨% ហើយ។ […]

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៦ (៦ កុម្ភៈ ២០២១)

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៦ (៦ កុម្ភៈ ២០២១)

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បើកឱ្យដៃគូរពាណិជ្ជកម្ម ដាក់ពាក្យកក់ជួលយកទីតាំងហើយ

ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសបើកឱ្យដៃគូរពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយ មុននឹងផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខក៏នឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ខាងមុខនេះផងដែរ។ លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីបើកឱ្យកក់តូបជួលជាផ្លូវការកាលពីថ្ងៃទី ៥ កុម្ភៈ នេះថា៖ «ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានជីវភាពប្រសើរឡើងជាបន្តបន្ទាប់»។ លោកបន្តទៀតថា ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែង ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ […]

អាន​បន្ថែម

គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ

វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ លើសពីនេះ ក្រសួងក៏បានចុះពិនិត្យទីតាំងដែលមានវិវាទជាបន្តបន្ទាប់ ហើយកន្លងមកបានរៀបចំកិច្ចសន្យាទិញលក់ដីនៅទីតាំងព្រលានថ្មីនេះ ចំនួន ១៥០កិច្ចសន្យា ដើម្បីត្រៀមឱ្យម្ចាស់ដីចុះហត្ថលេខា។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះភ្នំពេញថ្មីដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) តួលេខចុងក្រោយដែលទទួលបានកាលពីខែមេសា ឆ្នាំ ២០២០ ព្រលានថ្មីនេះ សម្រេចការសាងសង់ប្រមាណ ៣០% ហើយ។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រុមហ៊ុន OCIC នៅតែមិនទាន់បង្ហើបពីវិវឌ្ឍនភាពថ្មីណាមួយនៅឡើយទេ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រហែក ស្រុកបាទី ខេត្តតាកែវ។ ក្រុមទី២ គឺក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD ដែលនឹងវិនិយោគ ៦,៩លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ និងប៊ូឡុងគ្រប់ប្រភេទ នៅភូមិឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន KHEMA GLOBAL CO., […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗ ចំនួន៣ ជាប់ពានរង្វាន់ឆ្នើមលើការងារប្រែមុខមាត់សហគមន៍

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៣ នៅរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ កាលពីថ្មីៗ នេះ បានទទួលពានរង្វាន់ជាគម្រោងឆ្នើម លើការងាររៀបចំផែនការនគរូបនីយកម្ម និងប្រែមុខមាត់សហគមន៍។ ពិធីប្រគល់នេះរង្វាន់ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ គម្រោងទាំង៣ ដែលទទួលពានរង្វាន់រួមមាន៖ -លេខ១ គឺគម្រោង “សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់ -លេខ២ គឺគម្រោងយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប -លេខ៣ គឺ គម្រោង“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦” របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រលងប្រណាំងនេះ រៀបចំឡើងដើម្បីជំរុញ និងពង្រឹងសកម្មភាពរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ពោលការកែប្រែមុខមាត់សហគមន៍ដែលមិនទាន់រៀបរយ ឱ្យមានសោភណភាព និងទទួលសេវាសាធារណៈចាំបាច់ផ្សេងៗ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាជ័យលាភីទី ២ បានឱ្យដឹងថា […]

អាន​បន្ថែម

រដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរ នៅកោះកុង គ្រោងនឹងបើកសាកល្បងនៅត្រីមាសទី៤ ឆ្នាំ២០២១

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង មកទល់បច្ចុប្បន្ន បានសម្រេចផ្លូវរត់ ១០០% ហើយ ដោយគ្រោងនឹងដាក់ឱ្យហោះហើរសាកល្បងជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា៖ «បើនិយាយពីផ្លូវរត់គឺសម្រេចស្ទើបាន១០០% នៅតែការងារបំពាក់ភ្លើងសញ្ញានៅតាមផ្លូវរត់តែប៉ុណ្ណោះ។ ចំណែកឯការិយាល័យ និងកន្លែងទទួលភ្ញៀវ គឺសម្រេចបានប្រមាណ ៧០% ហើយ»។ លោក បន្តថា៖ «តាមគម្រោង យើងចង់ដាក់ឱ្យហោះហើរសាកល្បងតាំងពីឆ្នាំ ២០២០ ឬ ក្នុងដើមឆ្នាំ ២០២១ នេះ តែដោយសារបញ្ហាកូវីដ យើងនឹងត្រូវពន្យារបន្តិចទៅដល់ត្រីមាសទី ៤ ឆ្នាំ២០២១ នេះ»។ គួរបញ្ជាក់ផងដែរ តាមផែនការ គម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ […]

អាន​បន្ថែម

ប្រឡាយ ផ្លូវ៦០ម៉ែត្រ នៅអង្គរឃ្យុងយូ នឹងប្រែមុខមាត់ទៅជាសួនកំសាន្ដប្លែកថ្មីមួយ

អាជ្ញាធរជាតិអប្សរា ឆាប់ៗនេះ នឹងកែប្រែមុខមាត់ប្រឡាយតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នៅតំបន់អង្គរឃ្យុងយូ ខេត្តសៀមរាប ឱ្យទៅជាសួនកំសាន្ដដែលមានផ្លូវកង់ ផ្លូវថ្មើរជើង និងកន្លែងអង្គុយលេង ដ៏ស្រស់ស្អាត ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែកុម្ភៈ បានឱ្យដឹងថា ប្រឡាយទឹកតាមបណ្តោយផ្លូវ៦០ម៉ែត្រ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជិត២គីឡូម៉ែត្រ។ ប៉ុន្តែ នៅដំណាក់កាលទីមួយ គឺនឹងកែលម្អពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរា តំបន់អង្គរឃ្យុងយូ។ លោកបន្តថា៖ «សម្រាប់ដំណាក់កាលបន្ទាប់ នឹងបន្តចាប់ពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចឆែកសំបុត្រ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី»។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងប្រើពេលស្ថាបនា ក្នុងរយ:ពេល១៨ខែ៕

អាន​បន្ថែម

កម្ពុជាបើកសម្ពោធអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ជាផ្លូវការ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ ឯកឧត្តម បន្តថា៖ «ធនធានអ្នកធ្វើការបើកបរនៅមានការខ្វះខាត និងមានប័ណ្ណមិនត្រឹមត្រូវ ទើបក្រសួងសហការជាមួយក្រុមហ៊ុន KTS បើកឱ្យមានមជ្ឈមណ្ឌលនេះឡើង»។ បើយោងតាមរបាយការណ៍របស់ក្រសួង គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដែលមិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន ជាដើម។ ហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ១៨-១៩ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ សាងសង់ឡើងអស់រយៈពេល ១៤ ខែ ដែលមានតម្លៃទឹកប្រាក់ជិត […]

អាន​បន្ថែម