ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមីនា ខាងមុខនេះ

ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ទាំងស្រុងជាស្ថាពរ នៅខែមីនា ខាងមុខនេះ ខណៈរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះ ក្នុងខែជាមួយគ្នាផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ បានសម្រេចការសាងសង់ស្ទើរទាំងស្រុងហើយ ដោយកាលពីខែធ្នូ ឆ្នាំ ២០២០ តួរស្ពានត្រូវបានតភ្ជាប់គ្នាទាំងស្រុង ប៉ុន្តែមិនមានពិធីសម្ពោធនោះទេ ដោយសារតែការរាតត្បាតក្នុងសហគមន៍នៃជំងឺកូវីដ១៩។ (អានបន្ថែម) មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មារ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងសាងសង់ដោយប្រើថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ នេះ

គម្រោងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ឯកឧត្តម បានបញ្ជាក់ថា ស្ពាននេះនឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ (អានបន្ថែម) លើសពីនេះ ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។ ដោយឡែក ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕

អាន​បន្ថែម

ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្ទឹងហាវ ដែលបាក់រលំដោយសារទឹកជំនន់ សម្រេចបាន ១០% ហើយ

គិតមកដល់បច្ចុប្បន្ន ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់បានបាក់រលំដោយសារទឹកជំនន់កាលពីខែ សីហា កន្លងទៅនេះ សម្រេចបានប្រមាណ ១០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២១ ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ គម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ ១៤៨ ដែលចាប់ផ្ដើមជួសជុលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្លេះ ហើយគិតមកដល់បច្ចុប្បន្ន សម្រេចបាន ១០%។ យ៉ាងណាមិញ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់នៅទីប្រជុំជន ក្រុមហ៊ុន បាននិងកំពុង ដោះស្រាយជាបន្តបន្ទាប់។ កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត […]

អាន​បន្ថែម

ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ចប់នៅខែសីហានេះ

ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកខេត្តកែប មកទល់បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែសីហា ខាងមុខនេះ ក្រោយយឺតយ៉ាវមួយរយៈដោយសារវិបត្តិកូវីដ និងកត្តាបច្ចេកទេស។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកុម្ភៈ នេះថា៖ «កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤.៧០ម នឹងអាចចតនាវាទេសចរណ៍បាន ២ ប្រភេទ»។ លោកបានន្ថែមថា៖ «ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គ.ម ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គ.ម នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់»។ គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០២០ មកម្លេះ ដែលជាផ្នែកមួយនៃផែនការតភ្ជាប់បណ្ដាញតាមផ្លូវសមុទ្រ ពោលគឺនឹងត្រូវភ្ជាប់ទៅកំពង់ផែទេសចរណ៍មួយទៀតដែលស្ថិតកំពុងសាងសង់នៅខេត្តកំពត។ (អានបន្ថែម) គួររំលឹកថា ក្រៅពីការអភិវឌ្ឍន៍កំពង់ផែនេះ គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ទៀត ទើបតែត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ […]

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជាង ៥០០ លានដុល្លារ នៅខេត្តកំពត និងកំពង់ឆ្នាំង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន Shunying Pulp and Paper Co Ltd, ដែលនឹងវិនិយោគ ៥០៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន Shun Xin Luggage Industry (Cambodia) Co., Ltd, ដែលនឹងវិនិយោគ ៣,៦ លានដុល្លារអាមេរិក បង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ២ នេះនឹងចូលរួមបង្កើតការងារជាង ៣៨០០ កន្លែងដល់មនុស្សក្នុងតំបន់។ […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ ការបូមប្រេងនៅស្ថានីយអប្សរាបន្តដោយរលូន តែចំណូលនៅមិនទាន់ស្ទួយសេដ្ឋកិច្ចនៅឡើយទេ

ចាប់តាំងពីបញ្ចេញប្រេងដំណក់ដំបូងមកកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ កន្លងមកនេះ ការបូមប្រេងនៅស្ថានីយអប្សរានៅតែបន្តដោយរលូន ប៉ុន្តែចំណូលដែលរកបាននៅមិនទាន់ច្រើនដល់ថ្នាក់លើកស្ទួយសេដ្ឋកិច្ចបាននៅឡើយទេ។ នេះបើយោងតាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង កាលពីថ្ងៃទី ១ កុម្ភៈ នេះ។ (អានបន្ថែម) សម្តេចហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជាបូមបានរយៈពេល ៣៣ថ្ងៃ ដោយផលិតបាន ៤០,៧៨៨ បារ៉ែល ហើយ ពោលគឺក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល។ សម្តេចបន្តថា តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលឯណោះក្នុងមួយថ្ងៃ ដូច្នេះចំនួនដែលបូមបានសព្វថ្ងៃនេះ គឺនៅតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ «ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេ នៅក្នុងដំណាក់កាលទី១នេះ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា» សម្ដេច បានបន្ត៕ គួរបញ្ជាក់ផងដែរថា មុននឹងបញ្ចេញដំណក់ដំបូងកាលពីខែធ្នូ គម្រោងនេះ បានយឺតយ៉ាវជាច្រើនសារ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។ (អានបន្ថែម) […]

អាន​បន្ថែម

រដ្ឋកំពុងត្រៀមដាក់ស្នើភ្នំមួយនៅខេត្តព្រះវិហារ ឱ្យទៅជាបេតិកភណ្ឌពិភពលោករបស់ UNESCO

អន្តរក្រសួង កំពុងត្រៀមស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនៅព្រះវិហារ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើយោងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសចុះពិនិត្យទីតាំងកាលពីថ្ងៃទី ២៩ – ៣១ ខែមករា កន្លងមកនេះ។ លោក ភក្ត្រា បានឱ្យដឹងថា៖ «ក្រោយចុះសិក្សាយ៉ាងលម្អិត តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ គឺជាទីតាំងដែលរដ្ឋជ្រើស ក្នុងចំណោមទីតាំង ៣ ផ្សេងទៀត រួមមានព្រែកកាំពី ព្រែកប្រសព្វ និងតំបន់ត្មាតប៉ើយ»។ លោកបន្តថា៖ «មូលហេតុដែលអ្នកជំនាញជ្រើសរើសភ្នំត្បែងនេះ ដោយសារតែ ទីនេះជាកន្លែងទីសក្ការៈ សម្បូរដោយជីវចម្រុះ និងជាតំបន់ទេសចរណ៍មានសក្កានុពល»។ បើយោងតាមប្រភពដដែល មកទល់បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសបានចងក្រងនូវឯកសារមួយចំនួនរួចហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីឱ្យគ្រប់ជ្រុងជ្រោយ មុនដាក់ទៅយូណេស្កូ។ គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់នេះមានទេសភាពស្រស់ស្អាត និងសម្បូរដោយជីវចម្រុះ ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា ពោលគឺស្ថិតនៅជាប់ស្រុក ៤ គឺស្រុកសង្គមថ្មី ស្រុករវៀង ស្រុកគូលែន និងក្រុងព្រះវិហារ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។ សម្ដេច មានប្រសាសន៍ថា៖ «រាល់គម្រោងទាំងអស់ទាមទារឱ្យមានគម្រោងបដិភាគរបស់យើង តួរយ៉ាងដូចគម្រោងនេះ [រោងចក្រទឹកស្អាតបាក់ខែង] ជាថវិកាបដិភាគចេញមកពីរដ្ឋាករទឹកភ្នំពេញ។ រីឯ គម្រោងរោងចក្រនៅចំការមន ជាថវិកាបដិភាគក៏ចេញមកពីរដ្ឋាភិបាល»។ សម្ដេចបន្តថា៖ «ជារៀងរាល់ឆ្នាំ យើងមានត្រៀមថវិកាសម្រាប់ជួសជុលផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីពេទ្យ គឺយើងមានថវិការសម្រាប់វិនិយោគផ្ទាល់»។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគផ្ទាល់ចំនួន ១៤០០ លានដុល្លារ ដោយក្នុងនោះថវិកាបដិភាគពីរដ្ឋាភិបាល មានចំនួន ២១១ លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ។ សម្ដេចបានឱ្យដឹងថា៖ «ឆ្នាំ ២០២១ នេះ យើងគ្រោងវិនិយោគផ្ទាល់ចំនួន ១ ៤០០ លានដុល្លារ ក្នុងនោះ ថវិកាបដិភាគគ្រោងនឹងត្រូវចំណាយគឺ ២១១ លានដុល្លារ»។ សម្ដេច ក៏បានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះគឺជាការវិនិយោគផ្ទាល់ក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលការវិនិយោគពីក្រៅប្រទេសឡើយ។ សម្ដេចបានបន្តថា៖ «រៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែត្រៀមថវិកាដើម្បីវិនិយោគលើគម្រោងនានា ឧទាហរណ៍ គម្រោងសាងសង់ផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក អណ្ដូងទឹក សាលារៀន និងមន្ទីរពេទ្យជាដើម យើងត្រូវវិនិយោគផ្ទាល់ខ្លួនផងដែរ។ បើយើងមានលុយច្រើនគឺយើងធ្វើច្រើន»។ បើយោងតាមសម្ដេច ហ៊ុន សែន នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានវិនិយោគផ្ទាល់ ៥៩៤ លានដុល្លារ ដែលក្នុងនោះ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន បើកការដ្ឋានរោងចក្រទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រទឹកស្អាតចំការមន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។ រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ គម្រោងនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានជ្រោយចង្វារ ដែលជាទីតាំងធំទូលាយ ងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ លើសពីនេះ គុណភាពទឹកទន្លេមេគង្គលើក៏មានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោមផងដែរ។ រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងអនុវត្តជា ២ ជំហាន ដោយជំហានទី ១ […]

អាន​បន្ថែម