គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ កិច្ចព្រមព្រៀងនេះនឹង ដាក់ឱ្យដំណើរការនូវម៉ាស៊ីន Wärtsilä 50DF ចំនួន ១២ គ្រឿង ដែលបង្កើតថាមពលសរុបដល់ទៅ ២០០ មេហ្កាវ៉ាត់ចូលក្នុងបណ្តាញអគ្គិសនីកម្ពុជា។ លោក Tann Tourthang អគ្គនាយកក្រុមហ៊ុន HFO / LNG និងក្រុមហ៊ុន SchneiTec Co.Ltd បានមានប្រសាសន៍ថា៖ « យើងគាំទ្រក្រុមហ៊ុន Wärtsilä ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនឧបករណ៍គ្រឿងបន្លាស់ យើងនឹងធ្វើការងារនេះ ឱ្យអស់ពីសមត្ថភាព»។
អានបន្ថែមUrban Village សហការជាមួយសមាគមអចលនទ្រព្យសកលដើម្បីពង្រឹងការលក់ក្នុងកំឡុងកូវីដ ១៩
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village កាលពីថ្ងៃទី ១៤ កញ្ញា ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមនអចលនទ្រព្យសកល (GRA) ដើម្បីពង្រឹងការលក់របស់ខ្លួន ក្នុងកំឡុងវិបត្តិកូវីដ ១៩។ លោក Ben Li ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ៖ «អនុស្សារណៈយោគយល់នេះ គឺដើម្បីជាការជួយគាំទ្រគ្នាទៅវិញទៅមក ពោលគឺ ខាងសមាគម (GRA) នឹងជួយពង្រឹកការលក់ខុនដូរបស់យើង ហើយយើងនឹងជួយគាំទ្រដល់កម្មវិធីផ្សេងៗដល់សមាគមវិញ»។ លោកបានបន្ថែមថា៖ « GRA មានមេដឹកនាំឆ្នើមដូច លោក សំ សុខ នឿន (សេម) ដែលជាបុគ្គលលេចធ្លោនៅក្នុងអចលនទ្រព្យ ដែលតែងតែផ្តោតសំខាន់លើគុណភាព ក៏ដូចជាធ្វើការស្រាវជ្រាវយ៉ាងលម្អិតលើគម្រោងនីមួយៗ។ មុនពេលសហការជាមួយយើង លោក សេម បានខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវលើគម្រោងយើងអស់រយៈពេលជាងកន្លះឆ្នាំ។ នេះជាហេតុផលដែលយើងសហការជាមួយ GRA»។ គួរបញ្ជាក់ផងដែរ គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងទី ៣ […]
អានបន្ថែមសម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាល និងសាងសង់ពហុកីឡដ្ឋានថ្មី
រូបតំណាង សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋបាលខេត្តកំពត សិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ និងគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀតនៅក្នុងខេត្តនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ១២ កញ្ញា កន្លងទៅនេះ។ បើយោងតាម រដ្ឋបាលខេត្តកំពត ក្រុមការងារកំពុងធ្វើការយ៉ាងសកម្មសិក្សា លើសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ដោយនឹងរាយការណ៍លទ្ធផលជូនសម្ដេចក្រោយសិក្សារួចក្នុងពេលឆាប់ៗ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពត ក៏កំពុងសិក្សាគម្រោងស្ពាន ២ បន្ថែមទៀតនៅក្នុងខេត្ត គឺទី១ គម្រោងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងទី ២ គម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជាង៧០% ហើយ។ ក្រោយពីសិក្សាចប់សព្វគ្រប់ គម្រោងទាំងនេះ នឹងត្រូវឆ្លងថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត និងដាក់ស្នើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអនុម័តដំណើរការសាងសង់។ លោក អ៊ឺង ឆាយ បានឲ្យដឹងថា គម្រោងស្ពានកំពង់បាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ
ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង ហើយចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។ គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ […]
អានបន្ថែមវៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។ គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំលំដាប់ទី២ នៃប្រទេសវៀតណាម Vinhomes ។ គម្រោងនេះ រួមមានការសាងសង់ទីក្រុងថ្មីមួយលើមានផ្ទៃដីជាង ២ ពាន់ហិកតា ដែលបានមកពីការចាក់បំពេញទឹកសមុទ្រ ។ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣១ គម្រោងនេះនឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាជនកប្រមាណ ២៣ម៉ឺននាក់ និងជាសណ្ឋាគារសម្រាប់ភ្ញៀវរហូតដល់ ៩ លាននាក់ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០០០ គម្រោងនេះត្រូវបានជំទាស់ដោយក្រុមបរិស្ថានដែលព្រួយបារម្ភថានឹងផលប៉ះពាល់ដល់ព្រៃកោងកាង។ ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមបាន យល់ឃើញថាគម្រោងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីស្ដារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ។
អានបន្ថែមកម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។
អានបន្ថែមឧកញ៉ា សៀ ឫទ្ធី នឹងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃ ៣០ លានដុល្លារ នៅតាខ្មៅ
ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. នឹងសាងសង់គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។ មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គម្រោងនេះគ្រោងនឹងបើកការសាងសង់នៅខែតុលាខាងមុននេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «ទីតាំងនេះគឺជាទីតាំងសក្ដានុពល ដោយសារទី១ គឺងាយស្រួលក្នុងការចែកចាយ និងដឹកជញ្ជូន និង ទី២ នៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលនឹងជួយបង្កើតការងារដល់អ្នករស់នៅទីនោះផងដែរ»។ គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងមកនេះ […]
អានបន្ថែមក្រសួងសាធារណការ និង JICA សហការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការគ្នាលើកកម្ពស់បប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ គឺជាកម្លាំងចលករលើកកម្ពស់វិស័យព័ស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម) ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន បានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យព័ស្តុភារកម្ម និងដឹកជញ្ជូននេះ ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕
អានបន្ថែមសិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ
រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។ គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា។ ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
អានបន្ថែម