គម្រោងអភិវឌ្ឍន៍
រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពង្រីកកំណាត់ផ្លូវមួយចំនួន នៅតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង ក្នុងគោលបំណង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ នឹងជាពិសេសសម្រាប់រថយន្តដឹកជញ្ជូនទំនិញដែលឆ្លងកាត់តាមផ្លូវនេះ។ យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កន្លងទៅថ្មីៗនេះ ឯកឧត្តមផ្ទាល់បានបញ្ជាក់ថា ផ្លូវជាតិលេខ១ នេះ ត្រូវបានបែងចែកជា ២ កំណាត់ ដោយកំណាត់ទី ១ ពីភ្នំពេញ ទៅកាន់អ្នកលឿង និងកំណាត់ទី ២ ពីអ្នកលឿងទៅកាន់បាវិត។ ឯកឧត្តមបានមានប្រសាសន៍ថា៖ កំណាត់ផ្លូវពីអ្នកលឿង ទៅកាន់ បាវិត ពុំមានការពង្រីកអ្វីទាំងអស់គឺគោរពតាមស្តង់ដារសាងសង់ DBST។ តែពីភ្នំពេញ ទៅកាន់អ្នកលឿង គឺមានការពង្រីក ដោយសារតែផ្លូវខ្លះ មានរាង ក ដប ដែលអាចជាកត្តាបង្កឱ្យមានភាពកកស្ទះ និងបង្កឱ្យមានឧសគ្គដល់ការដឹកទំនិញពីកំពង់ផែស្វ័យត។ សម្រាប់គម្រោងមួយនេះដែរ ខាងក្រសួងបានសហការជួសជុល និងពង្រីកនេះ ជាមួយនិង Japan International […]
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបាន៨៤% គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែធ្នូ
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បើគិតពីផលសម្រេច គឺបាន៨៤%ហើយ នេះយោងតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន នាសន្និសិទ្ធសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។ ស្ពានមួយខ្សែដែលកំពុងស្ថិតនៅក្រោមការសាងសង់នេះ ជាស្ពានមួយក្នុងចំណោមស្ពានមិត្តភាពដទៃទៀតសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ការតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) តាមរយៈសមិទ្ធិផលថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ហើយបច្ចុប្បន្នសម្រេចបាន៨៤% ហើយបើគិតតាមគម្រោងសាងសង់ ផ្លូវថ្នល់ និងតួស្ពាន នឹងត្រូវតភ្ជាប់គ្នានៅចុងខែធ្នូខាងមុខ ចំណែកឯបរិក្ខារបន្ទាប់បន្សំ (កម្រាលស្រទាប់AC គំនូសសញ្ញា និងបង្គោលបំភ្លឺផ្លូវ) នឹងចប់សព្វគ្រប់នៅឆ្នាំ២០២១ នេះ ។ បើក្រឡេកទៅមើលប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃបើកការដ្ឋានសាងសង់ សម្តេចបានមានប្រសាសន៍ថា ៖ «គម្រោងនេះគឺជាស្ពានទី ៣ […]
អានបន្ថែមពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ នឹងត្រូវលើកលែងពីខែកុម្ភៈនេះ
ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានលើកលែង ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ លើសពីនេះ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ អោយបញ្ចុះថ្លៃផ្ទះ ទៅតាមលិទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដោយបានប្រព្រឹត្តិទៅ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អោយដឹងពី ចំនុចទី៥ នៃ វិធានការទ្រទ្រង់ ចំពោះវិស័យដែលមានសក្តានុពល ដោយត្រង់ចំនុចពន្ធប្រថាប់ត្រានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «គឺត្រូវតែលើកលែងទៅលើលំនៅឋានដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ «ក្រៅពីនេះដែរ លំនៅឋានដែលបានដាក់លក់ក្នុងតម្លៃសមរម្យ និង […]
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗ ចំនូន ៣ខ្សែ នៅឆ្នាំក្រោយ
រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗចំនួន ៣ខ្សែ នៅឆ្នាំក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ផ្លូវជាតិលេខ៤១ (តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣) ផ្លូវជាតិលេខ៣១ (តភ្ជាប់ពីបែកគូសមកកំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (តភ្ជាប់ពីកំពតទៅកែប)។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ឯកឧត្ដមបានបន្តទៀតថា៖ «គម្រោងបីនេះបានចរចារសព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុទៅចុះហត្ថលេខាដើម្បីទទួលប្រាក់កម្ចី គ្រោងសាងសង់នៅពេលណា វាស៊ីសងលើក្រសួងសេដ្ឋកិច្ចទទួលបានប្រាក់ពេលណាយើងបើការដ្ឋានពេលនោះ។» ដោយឡែកចំពោះថវិកាសម្រាប់ការសាងសង់ផ្លូវនីមួយៗ ឯកឧត្តមមិនទាន់មានការបញ្ជាក់នៅឡើយទេ។ គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ […]
អានបន្ថែមកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកសម្រាប់សិក្សានិងពង្រីកកំពង់ផែភ្នំពេញ
រដ្ឋាភិបាលកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកក្នុងការសិក្សា និងពង្រីកទីតាំងកំពង់ផែមួយទៀត នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានបែងចែកជា៤ដំណាក់កាលធំៗ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «កំពង់ផែភ្នំពេញយើងបានធ្វើហើយ គឺកម្ចីពីចិនប្រមាណ ២០លានដុល្លារអាមេរិកនេះគឺជាជំហានទី១។ ហើយជំហានទី២ គឺការពង្រីកទីតាំងសម្រាប់ផ្ទុក Container (កុងទីន័រ) ដែលជាប្រាក់របស់កំពង់ផែផ្ទាល់ ហើយអាហ្នឹងក៏យើងធ្វើហើយដែរ។ ជំហានទី៣ គឺការសិក្សាកំពង់ផែមួយទៀតក៏ជាប្រាក់កម្ចីពីចិនដែរ។ ហើយដំណាក់កាលទី៤ទើបយើងអាចស្នើសុំថវិការកម្ចីពីមិត្តចិនបានបន្ថែមទៀត»។ បើតាមគេហទំព័រផ្ទាល់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ជម្រៅ ១៤, ៥ម៉ែត្រ និងសិក្សាបន្ថែមលើការសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧ម៉ែត្រ ទៅ១៧, ៥ម៉ែត្រ ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននឹងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុននានាដើម្បីមកវិនិយោគក្នុងវិស័យនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសង់ផ្លូវអាទិភាពតភ្ជាប់ពីក្រុងភ្នំពេញទៅគល់ផ្លូវល្បឿនលឿន
ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ផ្លូវអាទិភាពមួយខ្សែ តភ្ជាប់ពីចំណុចស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ផ្លូវអាទិភាពមួយខ្សែនេះ នឹងសាងសង់ឡើងក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍សម្រាប់នាក់ដែលនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ពោលគឺមិនចាំបាច់ឆ្លងកាត់ការស្ទះចរាចរណ៍នៅក្នុងក្រុងមុនទៅឡើងផ្លូវល្បឿនលឿន នាពេលអនាគត។ ឯកឧត្តមបានបន្ថែមថា៖ «គម្រោងនេះជាការចំណាយរបស់សាលារាជធានីភ្នំពេញដាច់ដោយឡែក។ ក្រសួង និងសាលារាជធានី បានធ្វើការពិភាក្សាឡើងនេះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ផ្លូវដែក។ បើដីចំណែកផ្លូវដែកនៅសល់ យកទៅធ្វើផ្លូវអស់ នោះថ្ងៃក្រោយយើងនឹងមិនអាចពង្រីកផ្លូវដែកមួយខែ្សទៀតបានទេ។ គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង ៧ភាគរយ ហើយ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ បើគិតត្រឹងថ្ងៃទី ៩ ធ្នូ ២០១៩។ (អានបន្ថែម)
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងការសិក្សា ឯទីតាំងជាក់លាក់ត្រូវទុកជាអាថ៌កំបាំង
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ជុំវិញរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដែលគម្រោងមួយនេះគឺត្រូវបានបញ្ចូលក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងរួចហើយ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន័ថា ៖ «ទាក់ទងនឹងផ្លូវ Ring Road ទី៤ [ក្រវាត់ក្រុងទី៤]នេះ ខ្ញុំមិនទាន់ដឹងថាគេសិក្សាដល់ណាហើយទេ តែយើងអនុញ្ញាតឱ្យគេសិក្សាហើយ។ តែបើសិក្សាហើយ ក៏ខ្ងុំមិនប្រាប់ដែរ ព្រោះបើប្រាប់ប្រជាជននាំគ្នាទៅទិញដីអស់រលីង បើនាំគ្នាទៅទិញដីច្រើន តម្លៃដីនឹងឡើងថ្លៃ ដូច្នេះចំណាយសាងសង់ក៏អស់ច្រើនទៀតដែរ ហើយច្នឹងមិនប្រាប់ទេ»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្លូវក្រវ៉ាត់ក្រុងចំនួន២ ដែលកំពុងប្រើប្រាស់ ហើយផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺកំពុងសាងសង់ ដែលបានបើកការដ្ឋានសាង់កាលពី១៤ ខែ មករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម)
អានបន្ថែមថវិកាប្រមាណ ២០០ លានដុល្លារត្រូវបានចំណាយជួសជុលផ្លូវខូចខាតក្នុងមួយឆ្នាំៗ
ក្នុងមួយឆ្នាំៗ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវចំណាយថវិកាប្រមាណពី ១៥០ លានដុល្លារ ទៅដល់ ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការយកមកជួសជុលថែទាំផ្លូវដែលខូចខាតទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា៖ «បើសិនគ្រប់យាន្តយន្តមិនដឹកទំនិញលើសទម្ងន់ដែលកំណត់ដោយច្បាប់ នោះផ្លូវទាំងអស់នឹងមានសភាពស្ថិតស្ថេរយូរអង្វែង ដែលអាចចំណាយតិចជាង២០០លានដុល្លារ ហើយលុយសល់នេះយកទៅកសាងសាលារៀន មន្ទីរពេទ្យជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលជារឿងធម្មតានៅពេលដែលមានផ្លូវច្រើន ការចំណាយសម្រាប់ការជួសជុលផ្លូវក៏កាន់តែច្រើនដែរ។
អានបន្ថែមគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ សម្រេចបាន៨៥% ហើយ
សំណង់ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ ត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តួរស្ពាន ដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ ត្រូវបានលើកផ្គុំរួចហើយ គិតត្រឹមថ្ងៃទី២០ កុម្ភៈ។ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះនឹងចំណាយពេល ៦ខែ ដើម្បីបញ្ចប់ការសាងសង់។ ការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ ត្រូវបានធ្វើព្រមគ្នាជាមួយនឹងការស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចភ្លើងស្តុប សាលាសន្ធរម៉ុក។ រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ជាពិសេសនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ។ សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង៕
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤ កន្លែងតម្លៃជាង ២៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) កាលពីពេលថ្មីនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅខេត្តព្រះសីហនុ និងស្វាយរៀង ដែលគម្រោងទាំង៤ នេះ នឹងជួយបង្កើតការងារជាង ១០០០ កន្លែងដល់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd និងក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd។ សម្រាប់ក្រុមហ៊ុន Kaining Metal Product (Cambodia) […]
អានបន្ថែម