គម្រោងអភិវឌ្ឍន៍
គម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចបាន ១៥% ហើយ
ម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង ដែលជាកម្ចីឥណទានសម្បទាន ពីអង្គការចៃកា (JICA) សម្រេចបាន ១៥% ហើយ នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមគេហទំព័រក្រសួងព័ត៌មាន គម្រោងកែលម្អផ្លូវជាតិលេខ ៥ ព្រែកក្ដាម-ធ្លាម្អម ភាគខាងត្បូង ដែលមានប្រវែងសរុប ១៣៥.២៤ គីឡូម៉ែត្រ ត្រូវបានសាងសង់ចាប់តាំងពីខែ មេសា ឆ្នាំ២០១៨ មក ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មេសា ឆ្នាំ ២០២២។ «គម្រោងអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់សកម្មភាពក្នុងតំបន់។» នេះបើតាមការឱ្យដឹងពី លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។ គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ ចំណាយទឹកប្រាក់ប្រមាណ ២៤៦ […]
អានបន្ថែមក្រសួងជំរុញវិស័យឯកជនវិនិយោគផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរុញវិស័យឯកជនឱ្យវិនិយោគលើការផ្តត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ មានទំនោរកើនឡើង។ ការជំរុញការវិនិយោគផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងដើម្បីចូលរួមអនុវត្តជាមួយរដ្ឋាភិបាលក្នុងការសម្រេចបានគោលដៅគោលនយោបាយទឹក និងអនាម័យរបស់រដ្ឋាភិបាល ដែលកំណត់ថា ត្រឹមឆ្នាំ ២០២៥ ប្រជាជន ១០០ ភាគរយ នៅទីប្រជុំជន នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ការផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជន សរុបចំនួន ៣៣១,៦១៤,២៥៦ ម៉ែត្រត្រីគុណ ក្នុងឆ្នាំ ២០១៩ ដែលតួលេខនេះ បង្ហាញឱ្យឃើញពីកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណ ៧.៤ ភាគរយ។ តួលេខសេវាករផ្គត់ផ្គង់ទឹកស្អាត ក្នុង ឆ្នាំ២០១៩ បង្ហាញឱ្យឃើញថា មានក្រុមហ៊ុន និងអាជីវករទឹកស្អាតឯកជន ចំនួន ២៥៨ ដែលផ្តល់ទីតាំងផ្គត់ផ្គង់ទឹក មានប្រមាណ ៨១ លានម៉ែត្រត្រីគុណ។ ក្រៅពីនេះ ការផ្គត់ផ្គង់ ធ្វើឡើងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប និងរដ្ឋាករទឹកសាធារណៈ។ ថ្វីត្បិតថា បរិមាណសេវាផ្គត់ផ្គង់ មានការកើនឡើងក៏ពិតមែន ក៏ការផ្គត់ផ្គង់នៅតែត្រូវការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងពង្រីកបន្ថែមដល់តំបន់ដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម […]
អានបន្ថែមការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០% ហើយ
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និងគ្រោងបញ្ចប់ការសាងសង់មុនកាលកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដើម្បីស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោងសាងសង់បានឆាប់រហ័សជាងការរំពឹងទុក ហើយគម្រោងសាងសង់ផ្លូវដ៏ធំមួយខ្សែនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។ កឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ។ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយបញ្ហាប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយបញ្ហាប៉ះពាល់នេះនៅខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ”។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ នឹងត្រូវសាងសង់ជា ៤គន្លង និងមានប្រវែង ១៩០ គីឡូម៉ែត្រ ដែលត្រូវសាងសង់ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥ ។ (អានបន្ថែម) […]
អានបន្ថែមសន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង
ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) […]
អានបន្ថែមសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីបង្ហាញខ្លួនដើម្បីស្វាគមន៍មហាសង្ក្រាន្តអង្គរនៅឆ្នាំនេះ
កំណែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជុំវិញប្រាសាទខេត្តសៀមរាបជាច្រើន បានលេចមុខមាត់ជាបណ្តើរៗ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលកាន់តែខិតជិតចូលមកដល់។ សមិទ្ធិផលសម្រាប់អបអរមហាសង្ក្រាន្តសៀមរាបសម្រាប់ឆ្នាំថ្មីនេះ រួមមានការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះ មកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត និងគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំ។ ការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះសៀមរាប រហូតមកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត ដែលមានប្រវែងសរុប ៣៥៤៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២០ ហើយ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអនុវត្តគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញតមអង្គរធំ ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី មានប្រវែងសរុប ២៤៧៦ ម៉ែត្រ ដែលមានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង និងចែកជា ០២ កំណាត់ផ្លូវ។ កំណាត់ផ្លូវទី ១ មានប្រវែង ១,០៧៦ ម៉ែត្រចាប់ពីប្រាសាទប្រែរូបដល់ស្រះស្រង់ រីឯកំណាត់ផ្លូវទី ២ មានចម្ងាយ ១៤០០ ម៉ែត្រ គិតចាប់ពីស្រះស្រង់ ដល់ប្រាសាទបន្ទាយក្តី។ គម្រោងកែលម្អកំណាត់ផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ។ ឯកឧត្តម […]
អានបន្ថែមសាលាក្រុងនឹងកែលម្អផ្លូវថ្មើរជើងថ្មីមួយតាមបណ្ដោយមហាវិថីម៉ៅសេទុង
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងថ្មីមួយខ្សែតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីគម្រោងសិក្សាប្លង់ និងផលប៉ះពាល់នៃគម្រោងមួយនេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត។ គួររំលឹកផងដែរថា មហាវិថីម៉ៅសេទុងគឺជាមហាវិថីដែលមមាញឹកមួយ ដែលតែតែងមានការកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះនេះ។ តួយ៉ាងដូចជា សំណង់ស្ពានអាកាសថ្មើរជើង ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រត្រង់ចំណុចផ្សារដើមគរ។ បច្ចុប្បន្នត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរាជធានីភ្នំពេញបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងជួសជុលមហាវិថីនានាក្នុងទីក្រុងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។
អានបន្ថែមតំបន់ភាគខាងកើតទន្លេចតុមុខនៃខេត្តកណ្តាលនឹងក្លាយជាខណ្ឌមួយនៃរាជធានីភ្នំពេញ
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ការប្រកាសគម្រោងបង្កើតខណ្ឌថ្មីនៅភាគខាងកើតទន្លេចតុមុខ គឺស្របពេលដែលគម្រោងសាងសង់ស្ពានឆ្លងកាត់រវាងតំបន់ជ្រោយចង្វារទៅតំបន់អរិយត្សក្រ នៃស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានប្រកាស និងជំរុញនៃការសាងសង់នៅពេលខាងមុខ។ ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ៣ ព្រះអង្គ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ការកាត់ផ្នែកខ្លះនៃទឹកដីខេត្តកណ្តាល មកភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម នៃរាជធានីភ្នំពេញ។ សម្ដេច ហ៊ុន សែន បានថ្លែងថា៖ «កន្លែងទាំងនេះជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការរីកចម្រើន ដូច្នេះបានជាកាត់បញ្ចូលទៅក្នុងរាជធានីភ្នំពេញ ហើយបន្តិចទៀតមានការកាត់បន្ថែមទៀត»។ សម្តេច ក៏បានបញ្ជាក់ទៀតថា ការកាត់ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នឹងធ្វើឡើង នៅពេលស្ពានឆ្លងទៅកាន់អរិយក្សត្រពីតំបន់ជ្រោយចង្វារ សាងសង់រួច។ ជាមួយគ្នានេះដែរ សម្តេចក៏បានព្យាករណ៍ថា ការភ្ជាប់ទឹកដីភាគខាងកើតទន្លេចតុមុខ ជាមួយរាជធានីភ្នំពេញ នឹងធ្វើឱ្យដីនៅតំបន់អរិយក្សត្រឡើងថ្លៃ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារ ទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ (អានបន្ថែម) […]
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍធំៗ ៣ នៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីថ្មីនេះ បានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៩០,៤៧១ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងស្ដារ និងលើកកម្ពស់ហេដ្ឋារចនាចំនួន ៣ កន្លែង នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុង ពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ២៥ កុម្ភៈ ២០២០ ក្រោមអធិបតីភាពរបស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចំពោះគម្រោងទី១ គឺ គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ក្នុងថវិកាចំនួន ៨៥,០១៩ ដុល្លារសហរដ្ឋអាមេរិក (អង្គការមោទនភាពអាស៊ី សមាគមន៍ខេត្តព្រះវិហារ ជប៉ុន)។ ដោយឡែក គម្រោងទី ២ គឺការរួមបញ្ចូលគ្នារវាង សុខភាពអាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី១ ក្នុងថវិកា ៤៥២,៤២៧ ដុល្លារសហរដ្ឋអាមេរិក (អង្គការ World Vision Japan) ។ ចំណែកគម្រោងចុងក្រោយគឺ គម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឃមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី១ ក្នុងថវិកាចំនួន ៣៥៣, […]
អានបន្ថែមCDC អនុម័តគម្រោងសណ្ឋាគារផ្កាយ៥ តម្លៃជាង ៦០ លានដុល្លារថ្មីមួយទៀតនៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ បានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ ៦១,៣លានដុល្លារអាមេរិកថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មួយនេះមានទីតាំងនៅទល់មុខសណ្ឋាគារសុខា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd។ លើសពីនេះ គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងផ្តល់ ការងារដក់អ្នកនៅក្នុងតំបន់រហូតទៅដល់ ៥៥៨កន្លែង ។ ទោះបីជាពេលបច្ចុប្បន្ននេះ ការរាតត្បាតនៃវ៉ីរ៉ុសកូរ៉ូណាឬ Covid-19 កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ទូទាំងពិភពលោកក្ដី តែសម្រាប់គម្រោងដែលបានប្រកាសពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះ សបញ្ជាក់អោយឃើញថា កម្ពុជានៅតែមានសក្តានុពល ក្នុងកាលៈទេសៈបែបនេះ ។ (អានបន្ថែម)
អានបន្ថែមCDC អនុម័តគម្រោងរោងចក្រសម្ភារៈសំណង់ ៣ កន្លែង តម្លៃជាង ១២ លានដុល្លារ
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែង បោះទុនប្រមាណជាង ១២ លានដុល្លារ សាងសង់រោងចក្រសម្ភារៈសំណង់ ៣ កន្លែងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ។ គម្រោងទី១ គឺវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD ក្នុងការសាងសង់រោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះ គម្រោងទី២ ជាការវិនិយោគដោយក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD ក្នុងទឹក ៦,២លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែក គម្រោងទី ៣ ជាការវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក ដោយក្រុមហ៊ុន LITKCONN […]
អានបន្ថែម