ផែនការពង្រីកអាកាសយានដ្ឋានក្រុងព្រះសីហនុដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២

ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា ឬ Cambodia Airports កាលពីថ្មីៗនេះ បានប្រកាសពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុដំណាក់ទី១ ឱ្យចប់សព្វគ្រប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់អាកាសយានដ្ឋានមួយនេះ ឱ្យចតយន្តហោះខ្នាតធំបាន និងទទួលអ្នកដំណើរបានដល់១០ លាននាក់ក្នុងមួយឆ្នាំៗ នាពេលអនាគត។ ក្រុមហ៊ុនបានថ្លែងដូច្នេះក្នុងកិច្ចប្រជុំជាវវាងលោក Alain Brun ប្រធានក្រុមហ៊ុន Cambodia Airports និង ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ កិច្ចប្រជុំផ្តោតលើការងារ ៤ ចំនុចធំៗ រួមមាន ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី ការពង្រីកផ្លូវរត់ Runway ការពង្រីកផ្លូវបរ Taxi ways និងជាពិសេសការសាងសង់ចំណតយន្តហោះ ដែលអាចមានសមត្ថភាពចតបាន ១៩ យន្តហោះ។ ទាក់ទងនឹងការពង្រីកស្ថានីយ៍អ្នកដំណើរថ្មី គឺបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺការពង្រីកស្ថានីយ៍អ្នកដំណើរឱ្យទទួលអ្នកដំណើរចំនួន ៣, ៦ លាននាក់ […]

អាន​បន្ថែម

ផ្លូវជាតិលេខ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត បើកសម្ពោធជាផ្លូវការ

ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោងនៃខេត្តឧត្តរមានជ័យ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងមកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម វ៉ាង វិនធៀន។ ផ្លូវជាតិលេខ៥៨ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណាយថវិកាសាងសង់ ១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម) គម្រោងនេះ គឺផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។ ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន […]

អាន​បន្ថែម

CDC អនុម័តគម្រោងអភិវឌ្ឍន៍ធំៗ៣កន្លែងតម្លៃជាង៦០០លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែងនៅក្នុងទឹកប្រាក់វិនិយោគទុនប្រមាណជាង ៦៦២ លានដុល្លារ សាងសង់មន្ទីរពេទ្យ ផ្សារទំនើប និងរមណីយដ្ឋានសេវាកម្មចម្រុះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គម្រោងទី១ គឺការវិនិយោគប្រមាណ ៤៧៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Royal Cambodian Hospital Co Ltd ក្នុងការសាងសង់ និងធ្វើអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ។ គម្រោងនេះមានទីតាំងស្ថិតនៅដីឡូតិ៍ តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គម្រោងទី២ គឺគម្រោងសាងសង់ផ្សារទំនើបក្រោមទុនវិនិយោគប្រមាណ ១១៣,៩ លានដុល្លារអាមេរិក។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Chip Mong Retail Co., Ltd ដែលមានទីតាំងស្ថិតនៅផ្លូវ ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងទី៣ គឺគម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដោយក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន បេ្ដជ្ញាពន្លឿនការផលិតតំណក់ប្រេងដំបូងឱ្យបានក្នុង ២០២០ នេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែសម្ដេចមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ សម្តេច ហ៊ុន សែន បានប្ដេជ្ញាដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយពាក់ព័ន្ធកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះខ្ញុំមិនទាន់ប្រកាសអំពីពេលវេលា តំណក់ប្រេង លើកដំបូងនោះទេ ដែលយើងត្រូវពន្លឿននៅការផលិតប្រេងរបស់យើង នៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ទេ» ។ គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះ គឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា ដែលរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ (អានបន្ថែម) មកដល់បច្ចុប្បន្ន ស្ថានីយបូមប្រេងនេះបានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងមក បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ (អានបន្ថែម) ចំពោះគម្រោងនេះ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពង្រីកកំណាត់ផ្លូវមួយចំនួន នៅតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង ក្នុងគោលបំណង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ នឹងជាពិសេសសម្រាប់រថយន្តដឹកជញ្ជូនទំនិញដែលឆ្លងកាត់តាមផ្លូវនេះ។ យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កន្លងទៅថ្មីៗនេះ ឯកឧត្តមផ្ទាល់បានបញ្ជាក់ថា ផ្លូវជាតិលេខ១ នេះ ត្រូវបានបែងចែកជា ២ កំណាត់ ដោយកំណាត់ទី ១ ពីភ្នំពេញ ទៅកាន់អ្នកលឿង និងកំណាត់ទី ២ ពីអ្នកលឿងទៅកាន់បាវិត។ ឯកឧត្តមបានមានប្រសាសន៍ថា៖ កំណាត់ផ្លូវពីអ្នកលឿង ទៅកាន់ បាវិត ពុំមានការពង្រីកអ្វីទាំងអស់គឺគោរពតាមស្តង់ដារសាងសង់ DBST។ តែពីភ្នំពេញ ទៅកាន់អ្នកលឿង គឺមានការពង្រីក ដោយសារតែផ្លូវខ្លះ មានរាង ក ដប ដែលអាចជាកត្តាបង្កឱ្យមានភាពកកស្ទះ និងបង្កឱ្យមានឧសគ្គដល់ការដឹកទំនិញពីកំពង់ផែស្វ័យត។ សម្រាប់គម្រោងមួយនេះដែរ ខាងក្រសួងបានសហការជួសជុល និងពង្រីកនេះ ជាមួយនិង Japan International […]

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបាន៨៤% គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែធ្នូ

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បើគិតពីផលសម្រេច គឺបាន៨៤%ហើយ នេះយោងតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន នាសន្និសិទ្ធសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។ ស្ពានមួយខ្សែដែលកំពុងស្ថិតនៅក្រោមការសាងសង់នេះ ជាស្ពានមួយក្នុងចំណោមស្ពានមិត្តភាពដទៃទៀតសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ការតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) តាមរយៈសមិទ្ធិផលថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ហើយបច្ចុប្បន្នសម្រេចបាន៨៤% ហើយបើគិតតាមគម្រោងសាងសង់ ផ្លូវថ្នល់ និងតួស្ពាន នឹងត្រូវតភ្ជាប់គ្នានៅចុងខែធ្នូខាងមុខ ចំណែកឯបរិក្ខារបន្ទាប់បន្សំ (កម្រាលស្រទាប់AC គំនូសសញ្ញា និងបង្គោលបំភ្លឺផ្លូវ) នឹងចប់សព្វគ្រប់នៅឆ្នាំ២០២១ នេះ ។ បើក្រឡេកទៅមើលប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃបើកការដ្ឋានសាងសង់ សម្តេចបានមានប្រសាសន៍ថា ៖ «គម្រោងនេះគឺជាស្ពានទី ៣ […]

អាន​បន្ថែម

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ នឹងត្រូវលើកលែងពីខែកុម្ភៈនេះ

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានលើកលែង ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ លើសពីនេះ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ អោយបញ្ចុះថ្លៃផ្ទះ ទៅតាមលិទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដោយបានប្រព្រឹត្តិទៅ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អោយដឹងពី ចំនុចទី៥ នៃ វិធានការទ្រទ្រង់ ចំពោះវិស័យដែលមានសក្តានុពល ដោយត្រង់ចំនុចពន្ធប្រថាប់ត្រានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «គឺត្រូវតែលើកលែងទៅលើលំនៅឋានដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ «ក្រៅពីនេះដែរ លំនៅឋានដែលបានដាក់លក់ក្នុងតម្លៃសមរម្យ និង […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗ ចំនូន ៣ខ្សែ នៅឆ្នាំក្រោយ

រដ្ឋាភិបាល​គ្រោង​នឹង​សាង​សង់​ផ្លូវ​ធំៗ​ចំនួន ៣​ខ្សែ ​នៅ​ឆ្នាំ​ក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ​ផ្លូវជាតិ​លេខ​៤១ (​តភ្ជាប់​ពីផ្លូវ​ជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៣) ផ្លូវជាតិ​លេខ​៣១​ (​តភ្ជាប់​ពី​បែក​គូស​មក​កំពង់​ត្រាច)​ និង​ផ្លូវ​ជាតិ​លេខ​៣៣​ (តភ្ជាប់​ពី​កំពត​ទៅ​កែប)​។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖ «គម្រោង​បី​នេះ​បាន​ចរចារ​សព្វ​គ្រប់​អស់​ហើយ​ ត្រៀម​តែ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ទៅ​ចុះ​ហត្ថលេខា​ដើម្បី​ទទួល​ប្រាក់​កម្ចី​ គ្រោង​សាង​សង់​នៅ​ពេ​ល​ណា​ វា​ស៊ី​សង​លើ​ក្រសួង​សេដ្ឋកិច្ច​ទទួល​បាន​ប្រាក់​ពេល​ណា​យើង​បើ​ការដ្ឋាន​ពេល​នោះ​។​» ដោយឡែកចំពោះ​ថវិកាសម្រាប់​ការ​សាង​សង់​ផ្លូវ​នីមួយ​ៗ​ ឯកឧត្តម​​មិន​ទាន់មាន​ការ​​​បញ្ជាក់​នៅ​ឡើយ​ទេ​។ គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ […]

អាន​បន្ថែម

កម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកសម្រាប់សិក្សានិងពង្រីកកំពង់ផែភ្នំពេញ

រដ្ឋាភិបាលកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកក្នុងការសិក្សា និងពង្រីកទីតាំងកំពង់ផែមួយទៀត នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានបែងចែកជា៤ដំណាក់កាលធំៗ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «កំពង់ផែភ្នំពេញយើងបានធ្វើហើយ គឺកម្ចីពីចិនប្រមាណ ២០លានដុល្លារអាមេរិកនេះគឺជាជំហានទី១។ ហើយជំហានទី២ គឺការពង្រីកទីតាំងសម្រាប់ផ្ទុក Container (កុងទីន័រ) ដែលជាប្រាក់របស់កំពង់ផែផ្ទាល់ ហើយអាហ្នឹងក៏យើងធ្វើហើយដែរ។ ជំហានទី៣ គឺការសិក្សាកំពង់ផែមួយទៀតក៏ជាប្រាក់កម្ចីពីចិនដែរ។ ហើយដំណាក់កាលទី៤ទើបយើងអាចស្នើសុំថវិការកម្ចីពីមិត្តចិនបានបន្ថែមទៀត»។ បើតាមគេហទំព័រផ្ទាល់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ជម្រៅ ១៤, ៥ម៉ែត្រ និងសិក្សាបន្ថែមលើការសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧ម៉ែត្រ ទៅ១៧, ៥ម៉ែត្រ ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននឹងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុននានាដើម្បីមកវិនិយោគក្នុងវិស័យនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសង់ផ្លូវអាទិភាពតភ្ជាប់ពីក្រុងភ្នំពេញទៅគល់ផ្លូវល្បឿនលឿន

ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ផ្លូវអាទិភាពមួយខ្សែ តភ្ជាប់ពីចំណុចស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ផ្លូវអាទិភាពមួយខ្សែនេះ នឹងសាងសង់ឡើងក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍សម្រាប់នាក់ដែលនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ពោលគឺមិនចាំបាច់ឆ្លងកាត់ការស្ទះចរាចរណ៍នៅក្នុងក្រុងមុនទៅឡើងផ្លូវល្បឿនលឿន នាពេលអនាគត។ ឯកឧត្តមបានបន្ថែមថា៖ «គម្រោងនេះជាការចំណាយរបស់សាលារាជធានីភ្នំពេញដាច់ដោយឡែក។ ក្រសួង និងសាលារាជធានី បានធ្វើការពិភាក្សាឡើងនេះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ផ្លូវដែក។ បើដីចំណែកផ្លូវដែកនៅសល់ យកទៅធ្វើផ្លូវអស់ នោះថ្ងៃក្រោយយើងនឹងមិនអាចពង្រីកផ្លូវដែកមួយខែ្សទៀតបានទេ។ គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង ៧ភាគរយ ហើយ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ បើគិតត្រឹងថ្ងៃទី ៩ ធ្នូ ២០១៩។ (អានបន្ថែម)

អាន​បន្ថែម