រដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល​​ ខេត្តស្ទឹងតែ្រងផងដែរ។ ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។​ ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។ ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). […]

អាន​បន្ថែម

ត្រឹមខែមីនា-២០២៣ ឥណ្ឌូនេស៊ីមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង តម្លៃជិត ៧០លានដុលា្លរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ។ ព័ត៌មានទាក់ទងនឹងការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែមេសា។ នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន បានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលនយោបាយ ទាក់ទាញវិនិយោគចំគោលដៅដូចមានក្នុងខ្លឹមសារនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។ ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅដល់ការរួមចំណែកផ្តល់ការធ្វើ ពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ […]

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។ ផ្លូវទាំង ៣ខ្សែនេះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) […]

អាន​បន្ថែម

អភិបាលខេត្ត៖ ហោចណាស់ក៏មានក្រុមហ៊ុន១០ពីហុងកុង ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឆាបៗខាងមុខនេះ

មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែង។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ កន្លងមកថ្មីៗនេះ ឯកឧត្តមអភិបាល បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ចំពោះក្រុមហ៊ុនទាំង១០ ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺខាងមុខនេះ ស្ថិតក្នុងវិស័យផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទ។ ក្រៅពីនេះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងមកវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។ គួររម្លឹកថា គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)  

អាន​បន្ថែម

មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានអគារធំៗចំនួន២ ដែលអគារទាំងពីរមានទំហំប៉ុនគ្នា ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ ស្មើ ១៥,១០ម៉ែត្រ។ អគារទី១ មានតម្លៃ ១,៤លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ បញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ អគារទី២ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី  សម្រេច​បានជាង ៤៤ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ​២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន​ជាង ៤៤ភាគរយ​ហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបាន​បញ្ជាក់​ថា រហូតមកទល់នឹងពេលនេះ គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ នៃខេត្តកណ្តាល សម្រេចបាននូវវឌ្ឍនភាព​ចំនួន ៤៤,៣ភាគរយហើយ។ ដោយឡែក ឯកឧត្តមបានបញ្ជាក់ថា ទិដ្ឋភាពដីនៅគម្រោងអភិវឌ្ឍព្រលានថ្មីនេះ បែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុន និងមួយទៀតជាដីរូបវន្តបុគ្គល ដែលប្រជាពលរដ្ឋគ្រប់គ្រង។ ក្នុងចំណោមផ្ទៃដីសរុប ២.៦០០ហិកតា ការដោះស្រាយទំនាស់ដីធ្លីពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍព្រលានថ្មីនេះសម្រេចបាន ៦៣,១ភាគរយ ស្មើ ១.៦៤០ហិកតា។ ក្នុងនោះដែរ ដីដែលត្រូវដោះស្រាយបន្តមាន ដីគ្រប់គ្រងដោយក្រុមហ៊ុន មានទំហំសរុបជាង ៦៥៧ហិកតា ត្រូវ ២៥,២៦ភាគរយ និងដីដែលគ្រប់គ្រងដោយប្រជាពលរដ្ឋមានជាង ៣០២ហិកតា ត្រូវជា ១១ភាគរយ។ ជាមួយគ្នានេះដែរ គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ក៏មានការសាងសង់ផ្លូវតភ្ជាប់ចូលទៅ ព្រលាន ដែលតភ្ជាប់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ដែលមានប្រវែង១៣,៥ គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានជាង ៣៥ភាគរយហើយ។ […]

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ មេសា ២០២៣នេះ​។ យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវារីអគ្គីសនីនៅខេត្តកោះកុង ១៧០មេហ្កាវ៉ាត់ ដែលជាការផ្គូបបញ្ជូលគ្នា រវាងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់) នៅខេត្តកោះកុង ។ ចំណែកគម្រោងស្ថានីយពន្លឺព្រះអាទិត្យ រួមមាន គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ក្រៅពីបង្កើនការផ្គត់ផ្គង់ថាមពលដោះស្រាយបង្គ្រប់កង្វះខាតថាមពលប្រើប្រាស់ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២.៨៨០.៣៨២ដុល្លារ ក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា […]

អាន​បន្ថែម

គម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់​ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ

គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេះផងដែរ។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីខែឧសភា ឆ្នាំ២០២២ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។ (អានបន្ថែម) ​បើតាមឯកឧត្តមអភិបាលរង បានបញ្ជាក់ដែរថា សមិទ្ធផលនេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានសហការគ្នាលើការងារនេះតាំងពីឆ្នាំ២០១៨ មកម្លេះ ហើយក៏សង្ឃឹមថានឹងអាចកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀតទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

រយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២​.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទសំណង់ទាំងតូច ធំ និងសំណង់ប្រភេទលំនៅឋានគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តផងដែរ។ ឯកឧត្តមបន្ថែមថា ក្នុងចំណោមគម្រោងសរុប រួមមាន គម្រោងសាងសង់ ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសរុបចំនួន ៣៧គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥៨២ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.១១៩លានដុល្លារ។ ដោយឡែក គម្រោងសំណង់ ដែលទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាបមានចំនួនសរុប ៣៥១គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណ ១លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ៣១០លានដុល្លារ ហើយមានគម្រោងសាងសង់ចំនួន ១.៩១៥ គម្រោងផ្សេងទៀត ដែលមានផ្ទៃក្រឡាសំណង់សរុប ៦១១ពាន់ម៉ែត្រក្រឡា ក្រោមទុនវិនិយោគ ១៥៥លានដុល្លារអាមេរិក៕

អាន​បន្ថែម

អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត្រ ដោយក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងចំនួន ១២,៣៨គីឡូម៉ែត្រ។ គម្រោងផ្លូវនេះត្រូវបានសាងសង់ឆ្លងកាត់ឃុំចំនួន ២៥ និង ៦ស្រុក ដោយចំណាយថវិកាសរុបចំនួន ១៥,១៥លានដុល្លារអាមេរិក​ក្នុងការសាងសង់។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទគឺជាការចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដល់សុខភាពក្នុងកម្រិតអតិបរមា ព្រមទាំងផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត៕

អាន​បន្ថែម