រដ្ឋបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាង៦០០លានដុល្លារ ក្នុងឆមាសទី១

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦៣៥លានដុល្លារ​ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ស្មើនឹងប្រមាណ ៣០ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។ យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី​ដែលបានចុះ មានប្រមាណ ៦១ភាគរយ ជាក្របខ័ណ្ឌទ្វេភាគី និង៣៩ភាគរយទៀត ជាក្របខ័ណ្ឌពហុភាគី។​ ក្រសួងលើកឡើងក្នុងព្រឹត្តិបត្រនេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់​ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤១ភាគរយ។ ក្រសួងបញ្ជាក់ថា​៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ កម្ពុជា​មានសន្និធិបំណុលសាធារណៈសរុប ចំនួន  ៩.៧ប៊ីលានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះក្របខ័ណ្ឌទ្វេភាគី​មានប្រមាណ ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៣២ភាគរយ។​

អាន​បន្ថែម

៨ខែដំបូង-២០២២ រដ្ឋអនុម័តគម្រោងថ្មីជាង១០០គម្រោង តម្លៃជាង ៣ពាន់លានដុល្លារ

៨ខែដំបូង ដោយគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ រដ្ឋសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបានជាង១០០គម្រោង មានតម្លៃប្រមាណជា ៣៤០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានសំណង់និងអចលនទ្រព្យ ដែលបានស្រង់ទិន្នន័យចេញពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក ក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះដែរ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីជាង ១០០គម្រោងនេះ នឹងជួយបង្កើតការងារបានប្រមាណជាង ៦៣០០០កន្លែង ជូនប្រជាពលរដ្ឋតាមតំបន់នានាដែលគម្រោងទាំងនោះបានបង្កើត៕

អាន​បន្ថែម

ផ្លូវកៅស៊ូ ប្រវែងជាង១ម៉ឺនម៉ែត្រ  នៅស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

ផ្លូវកៅស៊ូ DBST ប្រវែង១០.៩០០ម៉ែត្រ  ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ កញ្ញា ២០២២។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ ជាប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ផ្លូវខេត្តលេខ៣៧៩អា) និងបានដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ម៉ែត្រ ចំនួន១០ កន្លែង។ ម្យ៉ាងទៀតផ្លូវនេះត្រូវបានស្ថាបនាឡើង ជាពីរដំណាក់កាល _ទី១ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ ចំនួន ៤.៤០០ ម៉ែត្រ និង _ទី២ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២២ ប្រវែង ៦.៥០០ ម៉ែត្រ ហើយត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ […]

អាន​បន្ថែម

NBC នឹងបោះផ្សាយមូលបត្ររដ្ឋ លើកដំបូតតម្លៃ ២៥លានដុល្លារ

ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ទំហំទឹកប្រាក់១០០ប៊ីលានរៀល ប្រមាណ២៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។​ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹត(Face Value) ចំនួន ១លានរៀល (ស្មើនឹង ២៥០ដុល្លារ) ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧ ខែកញ្ញា​ នេះ គឺជាការចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។​ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

អាន​បន្ថែម

កីឡដ្ឋានខេត្តកំពង់ស្ពឺ បើកសម្ពោធជាផ្លូវការ ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEAGAME ២០២៣

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមជា សុផារ៉ា។ មានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន កីឡដ្ឋានខេត្តកំពង់ស្ពឺ លាតសន្ធឹលើផ្ទៃដីជាង ៤ហិកតា ហើយជាកីឡដ្ឋានស្ដង់ដាមួយ។ ឯកឧត្តមជា សុផារ៉ា បានឱ្យដឹងថា កីឡដ្ឋានេះគឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣។ គួរបញ្ជាក់ថា កីឡដ្ឋានខេត្តនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ៊ និងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល។ កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាទីលានគោលរបស់ក្រុមបាល់ទាត់ NagaWorld FC ដែលក្រុមបាល់ទាត់នេះ នឹងយកទីតាំងកីឡដ្ឋាននេះ សម្រាប់ការហ្វឹកហាត់ និងជាទីតាំងម្ចាស់ផ្ទះ ទទួលការប្រកួតជាមួយក្រុមបាល់ទាត់នានា ទាំងក្នុងប្រទេស និងក្រុមបាល់ទាត់អន្ដរជាតិ។

អាន​បន្ថែម

អាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត

អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញ​ភ្ញៀវ​ទេស​​ចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់​ភ្ញៀវទេស​ចរ​នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏​សម្បូរ​​បែប​ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ។ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែល​មាន​ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ ដោយឡែក ការស្ថាបនាសួនកម្សាន្តដ៏ប្រណីតមួយទៀត គឺនៅ​ជាប់​ព្រែក​កំពតដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា «គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយ​ថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្ត​កំពុង​សិក្សា​ពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វ​ង់មូល​បាញ់​ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពាន​សម្រាប់​ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ»។ បច្ចុប្បន្ននេះ ក្រុមការងារ […]

អាន​បន្ថែម

អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ​:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។ តើ​អនាគត​នៃ​អគារ​គាំងស្ទះទាំងនេះ​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​ជា​ផ្លូវ​ដែលភាគីនិយោគិន​ចិន រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ដីត្រូវ​ដើរ​រួម​គ្នា​ដើម្បី​រក​ច្រក​ចេញ។ ទស្សនៈរបស់វិនិយោគិនចិន Nikkei Asia  បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។ អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ […]

អាន​បន្ថែម

​ថៃប្រកាសសង់សួនសត្វ​ដ៏ធំ១ តម្លៃជិត​៣០០​លាន​ដុល្លារ​ លើដី៤៨ហិកតា

រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួនជិត ៣០០លានដុល្លារ សាងសង់សួនសត្វ មជ្ឈមណ្ឌលអប់រំ និងកន្លែងអភិរក្សនៅភាគខាងជើងនៃទីក្រុងបាងកក។ នេះបើយោងតាមការផ្សាយរបស់ GCR កាលពីចុងខែកក្កដា ២០២២ កន្លង។ អ្នកនាំពាក្យរងរដ្ឋាភិបាល Rachada Dhnadirek បានឱ្យដឹងទៀតថា សួនសត្វដ៏ធំមួយនេះ​នឹងត្រូវសាងសង់​នៅ​លើ​ផ្ទៃដី ៤៨ហិកតា ដែលបាន​បរិច្ចាគ​ដោយ​ស្តេច​ថៃ Maha Vajiralongkorn ក្នុង​ខេត្ត Pathum Thani។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងត្រូវចំណាយអស់ប្រមាណជិត ៣០០លានដុល្លារ ហើយការសាងសង់ត្រូវបែងចែកជា២ដំណាក់កាល ដំណាក់​កាល​ទី​១​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​នឹង​ចំណាយ​អស់ប្រមាណជា ១៤៥លាន​ដុល្លារ ​​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មករា ហើយ​ដំណាក់​កាល​ទី២ នឹង​ចំណាយ​អស់ប្រមាណ ១១៧ លាន​ដុល្លារ។ គម្រោងនេះនឹងត្រូវបើកដំណើរមួយផ្នែកនៅឆ្នាំ 2026 បន្ទាប់មកនឹងត្រូវបើកដំណើរការទាំងស្រុងនៅឆ្នាំ 2028។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៨៣លានដុល្លារ នៅខេត្តកណ្តាល កែប កំពង់ធំ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ៨២,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកណ្តាល កែប កំពង់ធំ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក។ ២-KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក។ ៣-SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាមេរិក។ ៤-LATE CHENG MINING DEVELOPMENT CO., […]

អាន​បន្ថែម

រដ្ឋចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តកំពង់ចាម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២២។ ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ  និងមានបណ្ដាញចែកចាយទឹកស្អាតប្រវែង ៨០គ.ម ។ នេះជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។ គម្រោងមួយនេះ ស្ថិតក្រោមគម្រោង PWSSP ដែលមានតម្លៃសរុប ១១៩,១៧លានដុល្លារអាមេរិក ក្នុងនោះ​ មានការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ […]

អាន​បន្ថែម