ជប៉ុន ចង់វិនិយោគបង្កើតរោងចក្រច្នៃផលិតផលកសិកម្មលើដី ១០០០ហិចតា នៅឧត្តរមានជ័យ

ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS គ្រោងនឹងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដីទំហំ១០០០ហិកតា ក្នុងខេត្តឧត្តរមានជ័យ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមជំនួបសម្តែងការគួសម រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោក Akira Taniguch ថា ការវិនិយោគ...

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំ...

អាន​បន្ថែម

ឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ

ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុ...

អាន​បន្ថែម

ស្ពានបេតុងខ្សែកាបឫស្សីកែវ-ជ្រោយចង្វារ សាងសង់សម្រេច ៦៣%

គិតមកទល់ពេលនេះ ស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេ សម្រេចការសាងសង់បានប្រមាណ ៦៣,៧% ហើយ ដោយគ្រោងនឹងបញ្ចប់នឹងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មករា នេះ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ ស្ពានឫស្សីកែវ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុល...

អាន​បន្ថែម

រដ្ឋអនុម័តរោងចក្រផលិតសំបកកង់ឡានថ្មីមួយទៀតនៅព្រះសីហនុ តម្លៃជិត៣០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. វិនិយោគ២៩៧ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ គម្រោងនេះនឹងបង្កើតការងារជាង ៥៤០ កន្លែង ក្នុងប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ថា រោចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្...

អាន​បន្ថែម

ក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត...

អាន​បន្ថែម

ស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងមានសកលវិទ្យាល័យថ្មីមួយកន្លែងតម្លៃជាង ៤ លានដុល្លារ

អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី តម្លៃជិត៥លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចមហាសង្ឃរាជ បណ្ឌិត បួរ គ្រី និងអភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ កាលថ្ងៃទី២៣ ខែមករា កន្លងទៅ។ អគារសកលវិទ្យាល័យនេះ នឹងក្លាយស្ថាប័នអប់រំដ៏សំខាន់មួយ នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ អគារនឹងត្រូវសាងសង់លើផ្ទៃដីទំហំ១៣ ៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជា...

អាន​បន្ថែម

កូរ៉េជួយសាងសង់មន្ទីរពេទ្យតម្លៃ ៧លានដុល្លារ នៅខេត្តរតនគីរី

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចជួយសងសង់មន្ទីរពេទ្យស្ដង់ដាថ្មីមួយកន្លែង តម្លៃ ៧ លានដុល្លារ នៅក្នុងខេត្តរតនគិរី ដែលនឹងក្លាយជាមន្ទីរពេទ្យទំនើបសម្រាប់ផ្ដល់សេវាសុខភាពដល់ខេត្តភូមិភាគឦសានផងដែរ ទៅថ្ងៃអនាគត។ មន្ទីរពេទ្យនេះ ផ្ដោតលើផ្នែក សម្ភព និងថែទាំទារក ដែលត្រូវបាន បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២១ ខែមករា ក្រោមវត្តមានរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម P...

អាន​បន្ថែម

ការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សម្រេចបាន ៥០%

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៥០% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្ដាហ៍មុន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើកឡើងថា គម្រោងសាងសង់ជំហានទី១ គ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ បច្ចុប្បន្នកំណើ...

អាន​បន្ថែម

គម្រោងធំៗ របស់ HLH ដំណើរការដោយរលូន ខណៈក្រុមហ៊ុនចង់បោះទុន៤០០លានបន្ថែមទៀត

គម្រោងអចលនទ្រព្យធំៗ ២ របស់ក្រុមហ៊ុន Hong Lai Huat (HLH) នៅប្រទេសកម្ពុជា Royal Platinum និង D'Seaview កំពុងដំណើរការទៅដោយរលូនទាំងការសាងសង់ និងការលក់ ទោះវិបត្តិកូវីដនៅតែបន្ដក្ដី ខណៈក្រុមហ៊ុនយក្សនេះ ក៏គ្រោងនឹងបោះទុន ៤០០លានដុល្លារបន្ថែមទៀតក្នុងគម្រោង២ ថ្មីផ្សេងទៀត។ យោងរបាយការណ៍សរុបស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន គម្រោង Royal Platinum នៅភ្នំពេញ បានសាងសង់ដល់ជាន់ទី ១០ ហើយ ដែលនៅសល់ ១៨ ជាន់ទៀត ខណៈការលក់បា...

អាន​បន្ថែម