ផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣
ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្...
អានបន្ថែមKOICA ផ្តល់ជំនួយឥតសំណងប្រមាណ ៣១៦លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ
ក្នុងរយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩១ ដល់២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណ ៣១៦លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះជាការលើកឡើងរបស់ លោក Hyunjun RHO ប្រធានតំណាង KOICA ប្រចំាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំតាមអនឡាញជាមួយនឹង ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្ម...
អានបន្ថែមស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមីនា
គម្រោងស្ពានអាកាសថ្មីត្រង់ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ ២០០៤ គ្រោងនឹងបើកការដ្ឋាននៅខែមីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៤ ខែ។ នេះបើយោងតាមកិច្ចប្រជុំរវាង អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត តំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ១១ មករា។ ស្ពានអាកាសថ្មីមួយនេះ នឹងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ផ្លូវប្រសព្វ...
អានបន្ថែមឯកជនគ្រោងបំប្លែងផ្ទៃទឹកសមុទ្រជិត ២០០០ហិកតា នៅខេត្តព្រះសីហនុ ជាវារីវប្បកម្មសមុទ្រ
ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះថាស ខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុន បានលើកឡើងវឌ្ឍនភាពគម្រោងវិនិយោគក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូនេះ។ បន្ទាប់ពីបានចុះហត្ថលេខាលើ MoU រវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រ...
អានបន្ថែមប្រព័ន្ធផលិតទឹកស្អាតបច្ចេកវិទ្យាថ្មី UF-MEMBRANE នៅខេត្តកំពត ដាក់ឱ្យដំណើរហើយ
ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹក ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកខេត្តកំពត បានប្រកាសដាក់ដំណើរការហើយ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែមករា កន្លងទៅ។ ប្រព័ន្ធថ្មីនេះ គឺប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE ដែលផលិតទឹកគុណភាពខ្ពស់ ពោលគឺស្អាតដល់ថ្នាក់អាចពិសាទឹកពីក្បាលម៉ាស៊ីនផ្ទាល់បានតែម្ដង។ ល...
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រ...
អានបន្ថែមស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់...
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ...
អានបន្ថែមរោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ
រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station ...
អានបន្ថែមក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន
ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។ ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonde...
អានបន្ថែម