ចិនប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជាជាផ្លូវការ ព្រមទាំងចុះហត្ថលេខាកិច្ចព្រមព្រៀមសំខាន់ៗ ៦
ប្រទេសចិន កាលពីថ្ងៃទី ១២ កញ្ញា កន្លងមកនេះ បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃជាង ១៥០លានដុល្លារ ជូនកម្ពុជាជាផ្លូវការហើយ ព្រមនឹងចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសំខាន់ៗចំនួន៦ បន្ថែមទៀត ដើម្បីផ្ដល់ជំនួយនានាដល់កម្ពុជាទាំងបច្ចេកទេស និងថវិកាសរុបជាង ២៧០ លានដុល្លារ។ ពិធីទាំងពីរនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសច...
អានបន្ថែមក្រុមហ៊ុន Renaissance Minerals ទទួលបានអាជ្ញាបណ្ណសិទ្ធរុករ៉ែមាសនៅខេត្តត្បូងឃ្មុំហើយ
ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) រុករករ៉ែមាស នៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយនេះទើបប្រកាសបើកឧស្សាហកម្មរ៉ែមាសខ្នាតពាណិជ្ជកម្មដំបូងបង្អស់នៅកម្ពុជា ក្នុងខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងមកនេះ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងជំនួបរវាងតំណាងក្រុមហ៊ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កន្...
អានបន្ថែមខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតថ្មីមួយតម្លៃជាង ១,៣ លានដុល្លារ
រដ្ឋបាលខេត្តកំពត សម្រេចអនុម័តឱ្យក្រុមហ៊ុន ស៊ិន ហ៊ួរឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) វិនិយោគ ១,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកស្អាតខ្នាតធំមួយនៅក្រុងកំពត។ នេះបើតាមកិច្ចប្រជុំភាគីពាកព័ន្ធកាលពីថ្ងៃទី ០៩ ខែកញ្ញា នេះ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា រោងចក្រនេះនឹងសាងសង់ឡើងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយសាងសង់រួច រោងចក្រនឹងមានមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០...
អានបន្ថែមតំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ
ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ ...
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្ល...
អានបន្ថែមមជ្ឈមណ្ឌលស្ដារនីតិសម្បទាថ្មីទំហំជាង ១០ហិកតា នៅខេត្តកណ្ដាល សាងសង់បាន ៤០% ហើយ
គម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើដីទំហំជាង ១០ ហិកតា នៅខេត្តកណ្ដាល សម្រេចបានជាង ៤០% ដោយគម្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកញ្ញា។ មានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង គម្រោងនេះនឹងមានការសាងសង់អាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង អគារស្នាក់នៅសម្រាប់បុរស-នារី អគារសម្រាប់បុគ្គលិក មន្ទីរ...
អានបន្ថែមគម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ
រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជា...
អានបន្ថែមមជ្ឈមណ្ឌលធុរកិច្ចថ្មី តម្លៃ២,៧លានដុល្លារ បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់កូរ៉េខាត្បូង
អគារមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា ឬNICC បានការដ្ឋានសាងសង់ជាផ្លូវការហើយ នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ក្រោមជំនួយ ៨ លានដុល្លារ ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមវត្តមានរបស់ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Heung-kyoeng អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯ...
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ច...
អានបន្ថែមWorldBank ផ្ដល់កម្ចី ៦៣ លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដា ក្នុងខេត្តធំៗ ៣
ធនាគារពិភពលោក (World Bank) គ្រោងផ្ដល់ហិរញ្ញប្បទាន ៦៣លានដុល្លារ សម្រាប់គម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក ដែលមានស្ដង់ដា ក្នុងខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ដោយថវិកានេះនឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ។ នេះបើយោងតាមជំនួបរវាង ក្រសួងបរិស្ថាន និងធនាគារពិភពលោក ដើម្បីពិភាក្សាលើលទ្ធផលសិក្សាលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំង នៃទីលានចាក់សំរាម ក្នុងខេត្តទាំង ៣ នេះ កាលពីថ្ងៃទី៣១ សីហា កន...
អានបន្ថែម