កំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ

គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្...

អាន​បន្ថែម

ផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉...

អាន​បន្ថែម

សេដ្ឋីចិននិងលោកលី សុខឆាយបានអនុម័តថវិកា២០០លានដុល្លារ សហការលើគម្រោងព្រលានភ្នំពេញថ្មី

ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG កាលពីថ្មីៗនេះ រួមគ្នាអនុម័តថវិកា ២០០ លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ បើយោងតាមអគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន...

អាន​បន្ថែម

គម្រោងបង្កើតរោងចក្រថ្មីតម្លៃជិត១៥លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តចំនួន៣ ឆាប់ៗនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៤,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១. ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. វិនិយោគប្រមាណ ៣,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម...

អាន​បន្ថែម

រដ្ឋជ្រើសខេត្តបាត់ដំបង និងសៀមរាបជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់ពិនិត្យសំណាកកូវីដ

ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខេត្តសៀមរាប ជាទីតាំងសង់មន្ទីរពិសោធន៍ថ្នាក់តំបន់សម្រាប់ពិនិត្យសំណាកអ្នកជំងឺកូវីដ១៩ សម្រាប់ខេត្តតំបន់ភាគពាយ័ព្យ និងខាងលិចនៃប្រទេស។ ការសាងសង់មន្ទីរពិនិត្យសំណាកថ្មីនៅខេត្តបាត់ដំបង ទើបតែត្រូវបានបញ្ចប់ ដោយគ្រោងនឹងបើកដំណើរការ នៅដើមខែកញ្ញានេះ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា កន្លែងធ្វើសំណាកខេត្តបាត់ដំបង នឹងបម្...

អាន​បន្ថែម

វិហារគ្រីស្ទានកំពូល ៥ ប្លែកថ្មី ដំបូងបង្អស់នៅកម្ពុជា នឹងបើកការដ្ឋាន នៅខែកញ្ញា នេះ

វិហារគ្រីស្ទាន Latter-Day Saints នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែកញ្ញានេះ នៅរាជធានីភ្នំពេញ ក្រោយប្រកាសផែនការចង់សាងសង់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះវិហារកាលពីថ្មីៗនេះ។ វិហារគ្រីស្ទាន Latter-Day Saints ជាព្រះវិហារប្លែកថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងសាងសង់ជាវិហារជញ្ជាំងពណ៌ស រាងការ៉េ និងមានស្តូបចំនួន ៥ នៅផ្នែកខាងលើ។ គម្រោងនេះនឹងមាន ផ្ទៃក្រឡាអគារសរុបជា...

អាន​បន្ថែម

ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE C...

អាន​បន្ថែម

មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ

មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បា...

អាន​បន្ថែម

រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្...

អាន​បន្ថែម