រដ្ឋ និងក្រុមហ៊ុនចិន កំពុងពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌព្រលានមណ្ឌលគីរី

ក្រុមហ៊ុនចិន China Power International Group ដែលទទួលបានសិទ្ធអភិវឌ្ឍព្រលានមណ្ឌលគិរី និងរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការរួមគ្នាពន្លឿនបញ្ចប់ការចងក្រងកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីឈានទៅរកការវិនិយោគសាងសង់ក្នុងពេលឆាប់ៗ។ ការពិភាក្សានេះ បានដំណើរការអស់រយៈពេល ៣ខែហើយ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ឯកឧត្តមថ្លែងថា៖ «កិ...

អាន​បន្ថែម

អាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី

រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជ...

អាន​បន្ថែម

ចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុ...

អាន​បន្ថែម

កូរ៉េខាងត្បូង ផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី ដល់កម្ពុជា

កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។ កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តក្រោយពេលចុះហត្ថលេខាតទៅ។ លោក Rho Hyunjun...

អាន​បន្ថែម

រដ្ឋបាលខេត្តអនុម័តគម្រោងសាងសង់ផ្សារខ្នាតធំ ក្នុងតំបន់ពាណិជ្ចកម្មខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកជនសាងសង់ផ្សារខ្នាតធំមួយ នៅចំកណ្ដាលទីរួមខេត្ត ដែលគម្រោងនេះជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មខ្នាតយក្ស និងប្លង់មេអភិវឌ្ឍន៍ខេត្តជារួម។ ផ្សារធំខេត្តត្បូងឃ្មុំ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មខេត្ត ឬនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី៦ ខែកក្កដា។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុ...

អាន​បន្ថែម

សាលាក្រុង ចុះហត្ថលេខាជាមួយជប៉ុន គ្រោងបង្កើតចំណតឡានក្រុង វៃឆ្លាត នៅភ្នំពេញ

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែសីហា កន្លងមក បានចុះហត្ថលេខាជាមួយជប៉ុន សម្រេចរួមគ្នាចាប់ផ្តើមសិក្សាលើគម្រោងបង្កើតចំណតរថយន្តក្រុងឆ្លាតវៃក្នុងរាជធានីភ្នំពេញ។ ការចុះហត្ថលេខនេះ ធ្វើឡើង រវាងតំណាងក្រសួងដែនដី រចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងភាគីពាក់ព័ន្ធដទៃទៀត។ យ៉ា...

អាន​បន្ថែម

ទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ

ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័...

អាន​បន្ថែម

រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ

រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុ...

អាន​បន្ថែម

ជប៉ុនបង្ហាញផែនការចង់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ៣ទៀត ត្រឹមឆ្នាំ ២០៣៥

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញផែនការមេគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ០៣ បន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ បន្ទាប់ពីដំណាក់កាលសាកល្បងនៅបឹងជើងឯកបានចាប់ផ្តើម កាលពីចុងខែឧសភា កន្លងទៅ។ បើតាមផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញ (២០១៨-២០៣៥) សាលាក្រុង ជ្រើសរើសបឹងត្របែក បឹងទំពុន និងបឹងតាមោក ជាទីតាំងមានសក្...

អាន​បន្ថែម

ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងបញ្ចប់ជាស្ថាពរ ១០០% នៅខែសីហាខាងមុខនេះ

ការសាងសងពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់បច្ចុប្បន្ន សម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ នៅសល់តែការងារតុបតែងសួន និងបរិវេណខាងក្រៅប៉ុណ្ណោះ ដោយគ្រោងនឹងបញ្ចប់១០០% នាខែសីហានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការសាងសង់ទូទៅ ការដំឡើងកៅអី និងការបំពាក់ឧបករណ៍ប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង គឺរួចរាល់ទាំងស្រុងហើយ។ គួររំឭកថា ...

អាន​បន្ថែម