ក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១...
អានបន្ថែមប្រាក់ខែត្រឹម ៥០០ ដុល្លារ អាចវិនិយោគលើអចលនទ្រព្យបានទេ?
អ្នកខ្លះយល់ថា ការវិនិយោគលើអចលនទ្រព្យ គឺត្រូវចំណាយថវិកាច្រើន និងប្រើប្រាស់រយៈពេលយូរ។ ម៉្យាងវិញទៀត បើយោងតាមការសិក្សា តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅដល់ទៅ ៣៩ដង ឯណោះ។ (អានបន្ថែម) ចុះបើអ្នកមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារ ហើយចង់វិនិយោគលើអចលនទ្រព្យ តើអាចទៅរួចទេ? ហើយត្រូវធ្វើយ៉ាងដូចម្ដេច? លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងា...
អានបន្ថែមកម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្...
អានបន្ថែមគម្រោងសាងសង់ Naga 3 តម្លៃ ៤ពាន់លានដុល្លារដំណើរការជាធម្មតាគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
ការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជាង ៤ ពាន់លានដុល្លារ ដំណើរការទៅយ៉ាងរលូន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ បើទោះបីជាមានវិបត្តិកូវីដយ៉ាងណាក្ដី។ នេះបើតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី ៨ មីនា កន្លងទៅ។ គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុន Econpile នេះ រួមមានក...
អានបន្ថែមគម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ...
អានបន្ថែមCDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំ...
អានបន្ថែមទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម
ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែម...
អានបន្ថែមកម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភ័ស្ដុភារកម្មនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមីនា នេះ។ ជាលទ្ធផល កម្ពុជាបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយ ក្រសួ...
អានបន្ថែមគម្រោងបុរីដ៏ធំមួយកំពុងបង្ហាញសក្ដានុពលនៅប៉ូលសេដ្ឋកិច្ចថ្មី ជាមួយនឹងទូតសុច្ឆន្ទៈថ្មី
អត្ថបទផ្សព្វផ្សាយ គម្រោងបុរីដ៏ធំមួយនៅដង្កោ បូរី ទី លាង ដង្កោហ្រ្គីនផាក កាលពីថ្មីៗនេះ ទើបប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងថ្មី គឺ កញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018។ បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូ...
អានបន្ថែមមន្ទីរពិសោធន៍ជាតិកម្ពស់៧ ជាន់ ដ៏ថ្មីស្រឡាងមួយរបស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់
អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដ៏ថ្មីស្រឡាងមួយកន្លែងរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែមីនា កន្លងមកនេះ។ ពិធីចុះហត្ថលេខាលើលិខិតប្រគល់-ទទួលអគារនេះធ្វើឡើងរវាង ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា...
អានបន្ថែម