បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...
អានបន្ថែមព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី
កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ...
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយទឹកជំនន់ សម្រេចបានជាង៥០%ហើយ
ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់បច្ចុប្បន្ន សម្រេចបាន ១៦ ខ្សែ ហើយ ពោលគឺប្រមាណ ៥០%។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់ការអ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់...
អានបន្ថែមថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ
រូបភាពពី Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្...
អានបន្ថែមចំណតទូកនេសាទចាស់មួយនៅកោះកុងនឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាផែទេសចរណ៍ឆាប់ៗនេះ
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបង្ហាញគម្រោងផ្លាស់ប្ដូរមុខមាត់ ជួសជុលលក់កម្ពស់ផែនាវាចាស់មួយកន្លែង នៅលើព្រែកដងទង់ នៃខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ពិសេសសម្រាប់នាវានេសាទ និងនាវាទេសចរណ៍។ គម្រោងកែលំអផែនាវានេះ ត្រូវបានក្រសួងដាក់ស្នើទៅគណកម្មការ ACMECS ដើម្បីស្វែងរកថវិការួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងរង់ចាំចម្លើយ។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណក...
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខ...
អានបន្ថែមព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ
ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ...
អានបន្ថែមថៃពិចារណាជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសភ្ជាប់ពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃ
រដ្ឋាភិបាលកំពុងពិចារណាជំនួសគម្រោងព្រែកជីក ដោយផ្លូវលើអាកាសតភ្ជាប់ពីមហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ដោយគ្រោងនឹងបង្ហាញទីតាំងជាក់លាក់នៅខែមិថុនាខាងមុននេះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Saksayam Chidchob កាលពីសប្ដាហ៍មុននេះ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃអនុម័តឱ្យសិក្សាតាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ ដោយការសិក្សានឹងត្រូវចំណាយថវិកាប្រមាណ ២,២ លានដុល្លារ ហើយរួមមាន ការវាយតម្លៃផលប៉ះពាល់ប...
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉...
អានបន្ថែមឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ ...
អានបន្ថែម